AMS Economyសេវាកម្មដឹកជញ្ជូននៅទូទាំងសហរដ្ឋអាមេរិកកំពុងជាប់គាំង
អាមេរិក ៖ បន្ទាប់ពីអនុវត្តនូវវិធានការទៅលើកិច្ចការពារជំងឺកូវីដ ដែលតម្រូវឲ្យមានការកាត់បន្ថយនូវការធ្វើដំណើរតាមដងផ្លូវ និងជំនួសវិញនូវវិធីសាស្ត្រដឹកជញ្ជូនទំនិញដែលជាសេវាកម្មទិញទំនិញតាមអនឡាញក្នុងរយៈពេលប្រមានជាង1ឆ្នាំកន្លងទៅនេះ បានបង្កើននូវចំនួនរថយន្តដឹកទំនិញនៅតាមដងផ្លូវជាច្រើនគ្រឿង រហូតក្លាយជាបញ្ហាប្រឈមទៅនឹងការកកស្ទះចរាចរណ៍ដែលជាកត្តាគួរឲ្យព្រួយបារម្ភបំផុត។

ជាមួយនឹងភាពប្រឈមខាងលើនេះ អ្នកជំនាញបាននិយាយថា បញ្ហានេះវាកើតឡើងដោយសារតែការកើនឡើងនៃការទិញទំនិញតាមអនឡាញក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-19 ដូចជាក្រុមហ៊ុនអាម៉ាហ្សូន (Amazon) បានបង្កើនចំនួនឡានដឹកទំនិញរបស់ខ្លួនដោយសារតែមានតម្រូវការកើនឡើងខ្ពស់។
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា នៅទូទាំងសហរដ្ឋអាមេរិកសេវាកម្មដឹកជញ្ជូនបានកើនឡើងជាង 28ភាគរយក្នុងឆ្នាំ2020កន្លងទៅ ហើយជាពិសេសការដឹកជញ្ជូនបន្លែគ្រឿងទេសបានកើនឡើងប្រមាណ 103ភាគរយ។ ជាមួយនឹងការកើនឡើងនៃរថយន្តដឹកទំនិញទាំងនេះក៏មានផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធសង្គមផងដែរ ដូចជាធ្វើឲ្យខូចផ្លូវជាដើម។ ជាក់ស្តែងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបានចំណាយទឹកប្រាក់ប្រមាណ 61ប៊ីលានដុល្លារក្នុងមួយឆ្នាំសម្រាប់ការជួសជុលផ្លូវ។
បន្ថែមពីនេះ យោងតាមការប៉ាន់ស្មានពីវេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា នៅក្នុងទីក្រុងធំៗចំនួន 100នៅទូទាំងពិភពលោក ចំនួនរថយន្តដឹកទំនិញនឹងកើនឡើង36ភាគរយនៅឆ្នាំ2030 ដែលនឹងបង្កើនការកកស្ទះចរាចរណ៍ជាង 21ភាគរយបន្ថែមទៀត ដែលកាន់តែបង្កើនពេលវេលាសម្រាប់ធ្វើដំណើរប្រចាំថ្ងៃគិតជាមធ្យមប្រមាណ 11នាទីជាមធ្យម។

ប្រភព៖ NBC News
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-to...

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញគោលការណ៍គ្រឹះចំនួន៣ ដល់វិនិយោគិនចិន ...

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្...

ធនាគារកណ្តាលចិនបានប្រមូលទិញមាសបន្ថែមចំនួន ២០,២ តោន ចូលក្នុងទុនបម្រុងរបស់ខ្លួនកាលពីខែសីហា ដែលជាកម្រិតទិញប្រចាំខែខ្ពស់បំផ...

ប្លុក BRICS កំពុងបន្តស្វែងរកការអភិវឌ្ឍបណ្ដាញហិរញ្ញវត្ថុទាំងសាច់ប្រាក់ និងឌីជីថលដែលអាចតភ្ជាប់គ្នា ដើម្បីសម្រួលពាណិជ្ជកម្ម ន...

កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៥២.៧ ភាគរយ បើធៀបនឹងរយៈពេល...

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប
កម្មវិធីពិសេសរបស់ AMS ECONOMY
























































