AMS Economyសមទ្ធិផលសំខាន់ៗដែលក្រសួងបរិស្ថានសម្រេចបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ
ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” ដែលប្រព្រឹត្តទៅនៅទីស្ដីការគណរដ្ឋមន្ត្រី។

នាឱកាសនោះ មន្ត្រីជាន់ខ្ពស់មកពីផ្នែកផ្សេងៗគ្នា បានឡើងថ្លែងអំពីសមិទ្ធផលនៃកិច្ចការរបស់ខ្លួនរៀងៗខ្លួន ដោយក្នុងនោះអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានថ្លែងផងដែរនូវអ្វីដែលក្រសួងបរិស្ថានសម្រេចបានជារួមក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។
ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងនូវកិច្ចការទាំងនោះរួមមានជាអាថ៌ ៖
១. ការធ្វើទំនើបកម្មស្ថាប័នដើម្បីប្រែក្លាយជារដ្ឋបាលទំនើប ព្រមទាំងទំនាក់ទំនងល្អជាមួយនឹងអ្នកពាក់ព័ន្ធនៅក្នុងវិស័យបរិស្ថាន។ ក្នុងនោះមានដូចជា៖

- មន្ត្រីឧទ្យានុរក្សចំនួន ១ ២០០នាក់ដែលកាលពីមុនជាមន្ត្រីជាប់កិច្ចសន្យា បានក្លាយទៅជាមន្ត្រីរាជការអាជីព
- ក្រសួងបានតម្លើងឋានន្ដរសក្កិ និងថ្នាក់ជូនដល់មន្ត្រីរាជការរបស់ទីស្ដីការក្រសួងបរិស្ថានសរុបចំនួន ៣៩៤នាក់ និងមន្ទីរបរិស្ថានរាជធានីខេត្តចំនួន ១ ៥៩៦នាក់ ក្នុងរយៈពេល៥ឆ្នាំមកនេះ
- ក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាលចំនួន ២២៣នាក់
- បណ្ដុះបណ្ដាលមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្ដីពីវិធីសាស្ត្រល្បាតនៅក្នុងការការពារធម្មជាតិនៅសាលានាយទាហានសកម្មចំនួន ៤២៧នាក់ និងបណ្ដុះបណ្ដាលមន្ត្រីរាជការនៅវិទ្យាស្ថានទូតចំនួន ២៥នាក់
- ក្រសួងបានផ្ដល់ជាសម្ភារៈ រថយន្ដចំនួន១៩៤គ្រឿង ម៉ូតូចំនួន១២០០គ្រឿងសម្រាប់មធ្យោបាយធ្វើដំណើររបស់ថ្នាក់ដឹកនាំមន្ត្រីដើម្បីបំពេញការងារ។
២. គោលនយោបាយវិមជ្ឈការ និងវិសមជ្ឈការ ដែលជាមូលដ្ឋានគ្រិះជំរុញសមត្ថិភាពដោយរដ្ឋបាលថ្នាក់ក្រោមជាតិដោយក្រសួងផ្ដល់ការគាំទ្រទាំងបច្ចេកទេស ទាំងសម្ភារៈ និងថវិការដើម្បីសម្រេចគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាត ព្រមទាំងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពថ្មី។
ឆ្លើយតបនឹងគោលនយោបាយនេះ ក្រសួងក៏បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការទុកដាក់សំរាមនៅតាមទីក្រុងនានា ដោយមានសាច់ប្រាក់គាំទ្រពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងរង្វង់ថវិកា ៨ពាន់លានរៀលនៅក្នុងមួយឆ្នាំ ទៅដល់រដ្ឋបាលក្រុងទាំង ២៨ ដើម្បីអនុវត្តទៅក្នុងផែនការសំអាតទីក្រុងរបស់ខ្លួន។ ហើយបើគិតតាំងពីឆ្នាំ ២០១៥ រហូតមកដល់ឆ្នាំ ២០២២នេះ គឺថវិកាចំនួន ៥៦ពាន់លានហើយ ដែលត្រូវបានរាជរដ្ឋាភិបាលទំលាក់ទៅដល់ទីប្រជុំជន ក្រុងចំនួន២៨ដើម្បីសំអាតទីក្រុង។
៣. ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការផ្សព្វផ្សាយអប់រំឱ្យមានប្រសិទ្ធិភាពតាមរយៈគ្រប់មធ្យោបាយ និងការបំផុសស្មារតី។ ដែលក្នុងនោះមានការសម្រេចបាន៖
- ចាប់ពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅតួនាទីរវាងស្ថាប័នអភិរក្ស និងស្ថាប័នអភិវឌ្ឍន៍ រវាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម
- តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ តំបន់អភិរក្សដែលត្រូវបានបង្កើតហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានចំនួន ២៣ទីតាំង នៅក្នុងផ្ទៃដី ៣លាន២សែនហិចតា
- តំបន់អភិរក្សសរុបចំនួន ១៨កន្លែងដែលបានមកពីការផ្ទេរពីក្រសួងកសិកម្ម ត្រូវបានក្រសួងបរិស្ថានប្រែក្លាយទៅជាព្រៃអភិរក្សចំនួន១៣កន្លែង និងព្រៃផ្ដល់ផលចំនួន៥កន្លែង
- ៦ឆ្នាំនេះ តំបន់ការពារធម្មជាតិបានកើនឡើងពី២៣ តំបន់មក៧៣តំបន់ និងកើនឡើងផ្ទៃដីពី៣លាន២សែន ហិចតា ទៅ៧លាន៣សែនហិចតា ដែលស្មើនឹង ៤១%នៃផ្ទៃដីកម្ពុជារបស់យើង
- តំបន់ការពារធម្មជាតិ៧៣កន្លែង នៅក្នុងនោះមានឧទ្យានជាតិចំនួន ១០តំបន់ មានដែនជម្រកសត្វព្រៃចំនួន១៩តំបន់ មានតំបន់ការពារទេសភាពចំនួន១៤តំបន់ តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន១០តំបន់ តំបន់រ៉ាមសារចំនួន៥តំបន់ តំបន់បេតិកភ័ណ្ឌធម្មជាតិចំនួន១៣តំបន់ និងតំបន់ឧទ្យានជាតិសមុទ្រចំនួន២តំបន់។ ដោយឡែកក្រសួងក៏កំពុងពិនិត្យលទ្ធភាពបង្កើននូវឧទ្យានជាតិសមុទ្របន្ថែមមួយទៀតផងដែរ គឺនៅខេត្តកែប។
៤. ជារបត់ថ្មីរបស់កម្ពុជាក្នុងការទទួលបានថវិកាពីការអភិរក្សរបស់យើងតាមរយៈការរក្សាឈើឈរដើម្បីរកចំនូលតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិដោយ៖
- ចាប់តាំងពីឆ្នាំ២០១៦ កម្ពុជាបានចូលទៅក្នុងឥណទានកាបូនស្ម័គ្រចិត្តអន្តរជាតិ ដែលកម្ពុជាជាប្រទេសទី២ក្នុងចំណោមអាស៊ានបន្ទាប់ពីឥណ្ឌូនេស៊ី
- ផ្ទៃដីនៃការលក់ឥណទានកាបូននេះបានកើនឡើងពី ១លាន៧សែនហិចតា ស្មើនឹង១៧,៦%នៃផ្ទៃដីតំបន់ការពារធម្មជាតិ
- ពេលនេះ កំពុងពិនិត្យផ្ទៃដីបន្ថែមទៀត ១លាន១សែន៩ម៉ឺនហិចតាដើម្បីបញ្ចូលទៅក្នុងក្របខ័ណ្ឌនៃការលក់ឥណទានកាបូន ដែលធ្វើឱ្យផ្ទៃដីសរុបដែលអាចលក់ឥណទានកាបូនបាន នឹងកើនឡើងរហូតទៅដល់ ២៤៦០០០០ ហិចតា ដែលស្មើនឹងប្រមាណជា ៣៤%នៃផ្ទៃដីតំបន់ការពារធម្មជាតិ។ ក្រសួងក៏បានប្រកាសដែរថាបទល្មើសព្រៃឈើខ្នាតធំលែងកើតមានទៀតហើយ។
ក្រៅពីនោះក្រសួងក៏បានសម្រេចនូវការសហការធ្វើគម្រោងជាមួយអង្គការដៃគូរ ទាំងជាតិ និងអន្តរជាតិ ដូចជាគម្រោង RED+ យុទ្ធនាការអន្ទាក់សូន្យ ការកសាងហេដ្ឋារចនាសម្ព័ន្ធធននឹងការប្រែប្រួលអាកាសធាតុ ទស្សនាទាន រដ្ឋាភិបាលបៃតងត្រូវបានអនុវត្តជាបណ្ដើរៗដោយក្រសួងស្ថាប័នចំនួន១៤៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































