បើទោះបីជាគម្លាតរវាង AI និងបច្ចេកវិទ្យាកាន់តែទូលំទូលាយ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានៅតែមានឱកាសពិសេសក្នុងការធានាថា សាធារណៈជនទទួលស្គាល់អត្ថប្រយោជន៍ និងផលប៉ះពាល់នៃ AI ។ ទន្ទឹមនឹងនេះ កម្រិតនៃការជឿទុកចិត្តសម្រាប់ក្រុមហ៊ុន AI មិនដូចគ្នាទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាទូទៅនោះទេ ដោយក្រុមហ៊ុន AI បានឃើញការថយចុះនៃការជឿទុកចិត្តនៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះពី ៦២ ភាគរយមកត្រឹម ៥៤ ភាគរយ។ ក្នុងចំណោមអ្នកជឿទុកចិត្តចំពោះការកើនឡើងនៃការប្រើប្រាស់ AI ប្រហែល ២២ ភាគរយបានលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាព ដែល AI អាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្ស និងសង្គម។ យ៉ាងណាមិញ មនុស្សជាច្រើនបានគិតពីផលវិជ្ជមាននៃ AI ដោយសារការយល់ដឹងពីអត្ថប្រយោជន៍របស់វាសម្រាប់សង្គម និងរបៀបដែលវាជួយពួកគេ។ ដើម្បីលើកទឹកចិត្តមនុស្សឱ្យទទួលយកបច្ចេកវិទ្យាទាំងនេះមានការណែនាំមួយចំនួនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការលើកទឹកចិត្តមនុស្សឲ្យជឿទុកចិត្ត និងសម្របខ្លួនជាមួយនឹង AI ។
១. ការពន្យល់ពីរបៀបដែល AI ដំណើរការ ៖ នៅពេលដែលមនុស្សយល់ពីអ្វីមួយបានតិចតួច នោះពួកគេទំនងជាមិនសូវទទួលយកវាទេ។ សម្រាប់មនុស្សជាច្រើនដែលមានបទពិសោធន៍តិចតួចជាមួយបច្ចេកវិទ្យាលើសពីការប្រើប្រាស់ស្មាតហ្វូន និងកុំព្យូទ័រផ្ទាល់ខ្លួនរបស់ពួកគេ AI ហាក់ដូចជាមានអាថ៌កំបាំងសម្រាប់ពួកគេ។ ក្រុមហ៊ុនបច្ចេកវិទ្យាគួរតែផ្តោតលើបញ្ហានេះ ហើយបង្ហាញឲ្យទូលំទូលាជាងមុនពីរបៀបដែលពួកគេប្រើប្រាស់មុខងារ AI ។ ក្រុមហ៊ុនដែលរួមបញ្ចូល AI ទៅក្នុងផលិតផល ឬ សេវាកម្មរបស់ពួកគេ គួរបង្ហាញពីរបៀបដែលពួកគេបញ្ចូល AI ទៅក្នុងឧបករណ៍ដែលអ្នកប្រើប្រាស់ធ្លាប់បានប្រើរួច។ ជាឧទាហរណ៍ Duolingo ដែលជាកម្មវិធីរៀនភាសាបរទេសបានផ្សព្វផ្សាយការប្រកាសអំពីរបៀបដែល AI ជួយបង្កើតមេរៀនបានលឿនជាងមុន។ បន្ថែមពីនេះ អាជីវកម្មដែលបង្កើតបច្ចេកវិទ្យា AI គួរតែបើកចំហរអំពីគំនិតណែនាំនៃគំរូរបស់ពួកគេ។
២. ការបង្ហាញពីអត្ថប្រយោជន៍របស់ AI សម្រាប់សង្គម ៖ មនុស្សភាគច្រើនគិតថា AI មានផលប៉ះពាល់ទៅលើសង្គម និងសេដ្ឋកិច្ចពិភពលោក ដូចជា AI ពន្លឿននៃការរីករាលដាលព័ត៌មានមិនពិត និងការជំនួសការងារមនុស្សជាដើម។ ជាការពិតណាស់ ទាំងនេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរដែលក្រុមហ៊ុនបច្ចេកវិទ្យាគួរតែធ្វើការជាមួយអ្នកបង្កើតច្បាប់ ឬ គោលនយោបាយដើម្បីដោះស្រាយ។ ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកំពុងដាក់ពង្រាយ AI រួចហើយដើម្បីកែលម្អសង្គម ប៉ុន្តែពួកគេត្រូវការទំនាក់ទំនងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យកាន់តែប្រសើរឡើង។ Google ដែលចាប់ដៃគូជាមួយអង្គការអភិរក្សមួយចំនួនក្នុងការប្រើប្រាស់ AI ដើម្បីជួយសង្គ្រោះជីវិតសត្វសំខាន់ៗ និងព្យាករណ៍ព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។
៣. ការបង្ហាញផលប្រយោជន៍ផ្ទាល់ខ្លួន ៖ AI ប្រៀបបានដូចជាហ្គេមផ្លាស់ប្តូរជិវិតរស់នៅមួយ ដែលមនុស្សមួយចំនួនមិនបានដឹងថាពួកគេធ្លាប់បានប្រើប្រាស់ដោយផ្ទាល់តាមរយៈកម្មវិធីឌីជីថល ដូចជា Google Map, កម្មវិធីកែលម្អរូបភាព, និងកម្មវិធីផ្សេងៗទៀត។ នៅពេលដែល AI ជ្រាបចូលទៅក្នុងផលិតផល ឬ សេវាកម្មឌីជីថលសម្រាប់អ្នកប្រើប្រាស់កាន់តែច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាគួរតែមានតម្លាភាពអំពីរបៀបដែលបច្ចេកវិទ្យា AI របស់ពួកគេដំណើរការ និងរបៀបដែលវាធ្វើឱ្យជីវិតរបស់បុគ្គលមានភាពងាយស្រួល ថោកជាងមុន ឬកាន់តែរីករាយជាងមុន។ ជាឧទាហរណ៍ Samsung ផ្តោតលើការរួមបញ្ចូល AI ទៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន។ លើសសពីនេះ Microsoft សង្កត់ធ្ងន់លើរបៀបដែល Copilot ដែលជា AI chatbot របស់ក្រុមហ៊ុនអាចជួយអ្នកប្រើប្រាស់ឱ្យកាន់តែមានផលិតភាព និងច្នៃប្រតិដ្ឋនៅពេលបំពេញកិច្ចការប្រចាំថ្ងៃ។ ប្រសិនបើមនុស្សមានអារម្មណ៍ស្រួលជាងមុនជាមួយនឹងរបៀបដែល AI បញ្ចូលទៅក្នុងរបៀបរស់នៅ នោះពួកគេនឹងទំនងជាអាចទទួលយកវាបាន៕