AMS Economyការពង្រឹងត្រួតពិនិត្យទំនិញនាំចូល ជាលទ្ធភាពដែលកម្ពុជាជួយដល់សហគ្រាសធុនតូចក្នុងស្រុក
ភ្នំពេញ ៖ ជាសមាជិកអាស៊ានដែលទទួលយកគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ឬប្រទេសជាសមាជិកផ្សេងៗទៀត មិនមានឡើយនូវការហាមឃាត់ទំនិញនាំចូលមកប្រទេសខ្លួន។ ដោយគោលការណ៍នេះគឺធ្វើឡើងដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រទេសជាសមាជិកឲ្យដើរព្រមគ្នាទៅរកភាពរីកចម្រើនក្នុងតំបន់រួមមួយ ដែលអាចផ្តល់នូវផលប៉ះពាល់ដល់សហគ្រាសធុនតូចក្នុងស្រុកដែលនៅមានភាពទន់ជ្រាយនៅឡើយ។

សម្រាប់កម្ពុជា ដែលជាប្រទេសមិនទាន់រឹងមាំ សហគ្រាសធុនតូច និងមធ្យមមួយចំនួនដែលខ្វះខាតជំនាញលើការផលិតទំនិញក្នុងស្រុកកាលពីពេលកន្លងទៅបានជួបនឹងបញ្ហាដែលបណ្តាលមកពីរំហូរចូលជ្រុលពេកនៃទំនិញខាងក្រៅ។ យ៉ាងណាមិញ រដ្ឋាភិបាល នៅតែបន្តបង្កើតគោលនយោបាយនានាដើម្បីគាំទ្រទំហំផលិតកម្មក្នុងស្រុកឲ្យកាន់តែទូលាយ ដើម្បីឈានទៅដល់ការប្រកួតប្រជែងជាមួយទីផ្សារក្រៅស្រុក និងដើម្បីកាត់បន្ថយការនាំចូលបានខ្លះ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា នៅពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូចនៅមិនទាន់មានភាពប្រសើរគួរឲ្យកត់សម្គាល់ណាមួយនៅឡើយទេ ដោយផលិតកម្មក្នុងស្រុកក៏នៅតែផលិត ការនាំចូលក៏នៅតែមិនទាន់ថមថយ។ ក្នុងន័យនេះ លោកឧកញ៉ាបានបង្ហាញការគាំទ្រចំពោះគោលនយោបាយ និងការខិតខំប្រឹងប្រែងកន្លងមក ប៉ុន្តែយ៉ាងណាសុំឲ្យមានការរឹតបន្តឹងនៅតាមព្រំដែនមុននឹងអនុញ្ញាតឲ្យទំនិញចូលមកទីផ្សារក្នុងស្រុកបាន។
លោកឧកញ៉ាបានបញ្ជាក់ថា ៖
«រឹតបន្តឹងការត្រួតពិនិត្យនៅទីនេះ សំដៅទៅលើស្តង់ដារផលិតផល និងការបង់ពន្ធជូនរដ្ឋ ដើម្បីចៀសវាងការនាំទំនិញគេចពន្ធចូល ហើយលក់ក្នុងតម្លៃថោក ដែលអាចវាយទីផ្សារក្នុងស្រុកឲ្យដួលបាន។ លើសពីនេះ ចំពោះមុខទំនិញណាដែលនៅក្នុងស្រុកយើងមានហើយ មិនគួរអនុញ្ញាតឲ្យនាំចូលបន្ថែមទៀតទេ បើទោះជាមុខទំនិញនោះមានស្តង់ដារហើយក៏ដោយ។ ធ្វើបែបនេះ គឺជាការទុកផ្លូវឲ្យផលិតផលក្នុងស្រុកមានឱកាសរស់ ទោះជាគុណភាពមិនទាន់ឈានដល់ស្តង់ដារក៏ដោយចុះ»
យ៉ាងណាក៏ដោយ លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងករណីដែលមិនអាចបដិសេធទំនិញទាំងនោះបាន រដ្ឋអាចជ្រើសរើសក្នុងការតម្លើងពន្ធ ព្រោះបើពន្ធនាំចូលថ្លៃ ការដាក់លក់នៅលើទីផ្សារក៏ថ្លៃដែរ! ម៉្យាងទៀត បើទំនិញក្រៅស្រុកថ្លៃជាងក្នុងស្រុក នោះប្រជាជននឹងងាកមកសាកល្បងប្រើទំនិញដែលមានស្រាប់ជាមិនខាន។ ជាក់ស្ដែង ប្រទេសក្បែរខាងកម្ពុជា ដូចជាថៃ និងវៀតណាមជាដើម មានការបដិសេធចំៗលើការនាំចូលទំនិញណាដែលក្នុងស្រុកគេអាចផលិតបាន។ ក្នុងករណីនេះ កម្ពុជាក៏អាចបដិសេធបានដូចគ្នា ដោយឈរលើគោលការណ៍លើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY


























































