AMS Economyថៃត្រូវរង់ចាំដល់ឆ្នាំ២០២៣ ដើម្បីអាចឃើញសេដ្ឋកិច្ចល្អដូចគ្រាមុនពេលមានវិបត្តិកូវីដ-19
បាងកក ៖ ធនាគារកណ្តាលនៃព្រះរាជាណាចក្រថៃក៏បានបញ្ជាក់ដែរថា កត្តាសំខាន់ៗដែលធ្វើឲ្យសេដ្ឋកិច្ចថៃដើរយឺតយ៉ាងខ្លាំងនៅពេលនេះ គឺបញ្ហាដែលមិនអាចទទួលបានវត្តមានភ្ញៀវទេសចរបរទេសមកកាន់ប្រទេសរបស់ខ្លួន។ យ៉ាងណាក៏ដោយ ស្ថាប័នកំពូលប្រចាំប្រទេសមួយនេះ ក៏បានសន្យាថានឹងបន្តតាមដានត្រួតពិនិត្យយ៉ាងជិតដិតអំពីស្ថានភាព ក៏ដូចជាបានត្រៀមខ្លួនរួចរាល់ផងដែរក្នុងការវាស់វែង រៀបចំផែនការគាំទ្រស្ដារសេដ្ឋកិច្ចបន្ថែមទៀត។

ស្ថិតនៅក្រោមឥទ្ធិពលនៃការវាយប្រហារក្នុងរលកទី៣ របស់វីរុសកូវីដ-19 ដែលកំពុងនៅតែបន្តនៅឡើយនេះ ធនាគារជាតិនៃប្រទេសថៃក៏បានធ្វើការកែប្រែចំពោះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួននៅក្នុងឆ្នាំ២០២១នេះ ធ្លាក់មកនៅត្រឹមតែ ១.៨ ភាគរយប៉ុណ្ណោះ។ ក្នុងនោះផងដែរ កំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២២ ក៏នឹងអាចធ្លាក់ចុះពី ៤.៧ ភាគរយមកត្រឹមតែ ៣.៩ ភាគរយ ហើយអាជ្ញាធរក៏បានព្រមានដែរថា បើស្ថានភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដនៅតែមិនអាចថមថយ ឬមានស្ថានការល្អប្រសើរនោះទេ សេដ្ឋកិច្ចអាចនឹងបន្តធ្លាក់ចុះជាងពេលនេះទៀត។

ជាការឆ្លើយតបទៅនឹងវិបត្តិដែលកំពុងបន្តជួបពេលនេះ ធនាគារពិភពលោក World Bank ព្រមទាំងធនាគារអភិវឌ្ឍអាស៊ី ADB បានឈានដល់ការចូលរួមសហការគ្នាជាមួយនឹងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃដើម្បីធ្វើកិច្ចការងាររួមគ្នា សិក្សាស្រាវជ្រាវលម្អិតទៅលើប្រព័ន្ធពន្ធដាថ្មីមួយដែលអាចផ្តល់ប្រាក់ចំណូលដែលមានស្ថិរភាពឡើងវិញជូនដល់រដ្ឋាភិបាលថៃ។
គួរបញ្ជាក់ផងដែរថា បញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមាននេះ បានទាញទម្លាក់ទំហំពន្ធដារបស់ថៃឲ្យមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ពោលគឺរហូតដល់ចុងខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋាភិបាលប្រទេសថៃទទួលបានចំណូលពន្ធដាប្រមាណត្រឹមតែ ១.២២ ទ្រីលានបាតតែប៉ុណ្ណោះ ពោលគឺធ្លាក់ចុះខ្លាំងជាងការរំពឹងទុករបស់ខ្លួនដល់ទៅ ១២៩ ពាន់លានបាតឯណ្ណោះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































