AMS Economyវិនិយោគិនធំៗចំនួន៣រូប និយាយពីឧបសគ្គ និងភាពប្រឈមរបស់ម្ចាស់អាជីវកម្ម
ភ្នំពេញ ៖ វិនិយោគិន និងជាម្ចាស់អាជីវកម្មធំៗចំនួន៣រូប បាននិយាយពីបញ្ហា និងភាពប្រឈមដែលអាជីវកម្មកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន រួមជាមួយនឹងការចែករំលែកពីដំណោះស្រាយផងដែរ។

លោក កាំង ឡេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ISI Steel Co., Ltd បានលើកឡើងថា បញ្ហាកូវីដ បានជះឥទ្ធិពលទៅដល់ការធ្វើផែនការរយៈពេលវែងរបស់ក្រុមហ៊ុន ហើយការមិនមានផែនការច្បាស់លាស់ វាអាចប៉ះពាល់ទៅដល់រំហូរសាច់ប្រាក់ដែលប្រើប្រាស់នៅក្នុងប្រតិបត្តិការក្រុមហ៊ុន ឬសហគ្រាស។

សម្រាប់អ្នកវិនិយោគ រំហូរសាច់ប្រាក់គឺដូចជាអុកស៊ីសែន ដែលប្រៀបដូចជាឈាមសម្រាប់ផ្គត់ផ្គង់ទៅដល់ជំនួញយ៉ាងដូច្នោះ។ ដូច្នេះ អ្វីដែលសំខាន់នៅចំពោះមុខគឺមិនគួរមានការចំណាយច្រើនពេកទេ គួរតែមានថវិការសម្រាប់ត្រៀមទុកជានិច្ច ចំណែកឯការធ្វើផែនការ ក៏គួរជ្រើសរើសធ្វើផែនការត្រឹមរយៈពេលខ្លីទើបជាការល្អ។ នេះជាការលើកឡើងរបស់លោក កាំង ឡេង ។

លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិ Laskmi Prime Investment Co., Ltd បានមានប្រសាសន៍ផងដែរថា ស្ថានភាពបច្ចុប្បន្ននេះបានធ្វើឲ្យកម្ពុជាបាត់បង់ឱកាសជាច្រើន ពោលគឺគម្រោងវិនិយោគដែលមានដើមទុនច្រើនមកពីបរទេសត្រូវបានកាត់បន្ថយ ឬស្ទើរតែបាត់បង់តែម្ដង។
លោកបន្តថា រាល់ការវិនិយោគគឺធ្វើឡើងតែអ្នកក្នុងស្រុក និងមានស្រាប់ ឬជាគម្រោងដែលបន្សល់ទុកពីឆ្នាំចាស់ ព្រោះថាវិធានការបិទខ្ទប់ផ្សេងៗ បានបង្អាក់រាល់ដំណើរទស្សនៈកិច្ចរបស់បរទេស ដោយពួកគេត្រូវរង់ចាំរហូតដល់ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានគ្រប់ចំនួនស្របតាមផែនការ ទើបអាចមានសង្ឃឹមទទួលបានវិនិយោគក្រៅស្រុកឡើងវិញ។
លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន Mong Reththy Group បានថា បច្ចុប្បន្ននេះសម្រាប់ក្រុមហ៊ុន ឬសហគ្រាសមួយចំនួនដែលអាចទប់លំនឹងបាន អាចចាត់ទុកថាមានផែនការរឹងមាំបើទោះជាមិនអាចស្វែងរកបានប្រាក់ចំណេញក៏ដោយ។ ដោយឡែកសម្រាប់វិស័យសំខាន់ៗដែលធ្លាប់រកចំណូលបានយ៉ាងច្រើនជូនដល់ប្រទេសជាតិ រួមមានដូចជា វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យដឹកជញ្ជូនក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា។
លោកបានបន្តថា វិស័យឧស្សាហកម្មដែលប៉ះពាល់នៅពេលនេះ គឺមិនមែនបណ្ដាលមកពីជំងឺកូវីដនោះទេ ប៉ុន្តែវាជាចំហាយ ដែលសាយភាយចេញពីការឈ្លោះគ្នារបស់ប្រទេសមហាយក្សសេដ្ឋកិច្ច អាមេរិក-ចិន។ ដូច្នេះ ដើម្បីលើកស្ទួយវិស័យទាំងនេះ មានតែវ៉ាក់សាំងប៉ុណ្ណោះដែលជាដំណោះស្រាយដ៏ល្អបំផុត។ យ៉ាងណាក៏ដោយ វិនិយោគិនធំៗទាំង៣ខាងលើនេះ បានជំរុញឲ្យសហគ្រិន ក៏ដូចជាម្ចាស់អាជីវកម្មគួរមានកិច្ចពិភាក្សាជាមួយអ្នកប្រឹក្សាអាជីវកម្ម ឬដៃគូអាជីវកម្មដូចគ្នា ដើម្បីជាគំនិត យោបល់បន្ថែមក្នុងការរៀបចំផែនការក្នុងរយៈពេលខ្លី និងរយៈពេលវែងសម្រាប់កិច្ចដំណើរអាជីវកម្មរបស់ខ្លួនប្រកបដោយស្ថិរភាពនៅក្នុងស្ថានការណ៍ដ៏លំបាកមួយនេះ។ អ្វីដែលកាន់តែត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការថែទាំចរន្តសាច់ប្រាក់ឲ្យមានប្រសិទ្ធភាពខ្ពស់ រួមជាមួយនឹងសុខភាពផ្លូវចិត្តឲ្យបានរឹងមាំបំផុត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































