AMS Economyកត្តាចំនួន ៣ ដែលជំរុញចលនាទេសចរឱ្យកាន់តែមានកំណើន
ភ្នំពេញ ៖ មានកត្តាជាច្រើនដែលអាចជំរុញឱ្យវិស័យទេសចរណ៍មានដំណើរការកាន់តែសកម្ម និងត្រៀមក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ប៉ុន្តែអ្វីដែលសំខាន់ និងត្រូវបានរដ្ឋមន្ត្រីទេសចរណ៍បញ្ជាក់ថាមានឥទ្ធិពលចំពោះការជំរុញកំណើនទេសចរកាលពីពេលកន្លងទៅនេះគឺមាន៣ចំណុច។

កត្តាសំខាន់ៗទាំង៣ ដែលមានឥទ្ធិពលក្នុងការជំរុញកំណើនទេសចរកាលពីពេលកន្លងទៅនេះរួមមាន ទី១-ការបង្កើតក្រុមការងារសម្របសម្រួល «ការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ» ទី២-ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៣-ការកើនឡើងភ្ញៀវទេសចរក្នុងសប្តាហ៍នៃពិធីបុណ្យភ្ជុំបិណ្ឌ។

កត្តាទី១ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល «ការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍន៍» ដើម្បីកៀរគរស្វែងរកដៃគូចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា សម្របសម្រួល និងវាយតម្លៃការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានានៅកម្ពុជា។
ការស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍ជាអាទិភាពរបស់ក្រសួងទេសចរណ៍ និងការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍តាមបណ្តាខេត្ត និងប៉ូលទេសចរណ៍សំខាន់ៗ។

កត្តាទី២ រាជរដ្ឋាភិបាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ បានចេញសេចក្ដីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្រ្តៃយ៍, ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ក្រៅពីនេះគឺមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ជាសមាជិក។
កត្តាទី៣ គឺចំនួនភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ ក្នុងរយៈពេលមួយសប្តាហ៍នៃពិធីបុណ្យភ្ជុំបិណ្ឌ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ជាសរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
ឯកឧត្ដម ថោង ខុន បានថ្លែងបញ្ជាក់ថា ៖
«ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់»
សម្រាប់គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន ៖ ខេត្តកំពត កែប ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និង ខេត្តសៀមរាប។ ទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែសភាពការណ៍ទូទៅ រួមទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងខ្លះ ដូចជាការកកកុញមនុស្សច្រើននៅតាមគោលដៅមួយចំនួន ប៉ុន្តែរដ្ឋបាលមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយបញ្ហាបានទាន់សភាពការណ៍។
ឯកឧត្ដម ថោង ខុន បានកត់សម្គាល់ថា លំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេស សម្រាប់វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។
ដូច្នេះកត្តា៣ខាងលើនេះជាចំណុចដើម្បីជំរុញចលនាទេសចរណ៍ឱ្យកាន់តែសកម្ម និងត្រៀមក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ នាពេលខាងមុខដែលការងារជាបន្តក្រសួងទេសចរណ៍នឹងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា និងចិន បានឈានដល់សមិទ្ធផលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីធនាគារ China Exim...

ភ្នំពេញ ៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ អាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែមានភាពប្រសើរទោះបីជាមានផលរំខានពីកត្តាខាងក្រៅមួយចំនួនក្តី ជ...

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-to...

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញគោលការណ៍គ្រឹះចំនួន៣ ដល់វិនិយោគិនចិន ...

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្...

ធនាគារកណ្តាលចិនបានប្រមូលទិញមាសបន្ថែមចំនួន ២០,២ តោន ចូលក្នុងទុនបម្រុងរបស់ខ្លួនកាលពីខែសីហា ដែលជាកម្រិតទិញប្រចាំខែខ្ពស់បំផ...

ប្លុក BRICS កំពុងបន្តស្វែងរកការអភិវឌ្ឍបណ្ដាញហិរញ្ញវត្ថុទាំងសាច់ប្រាក់ និងឌីជីថលដែលអាចតភ្ជាប់គ្នា ដើម្បីសម្រួលពាណិជ្ជកម្ម ន...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































