AMS Economyកសិផល ៣ ប្រភេទ ងាយដាំ ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារទូលាយ
ភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជា មានកសិផលជាច្រើនប្រភេទ ដែលត្រូវបានដាំដុះដោយប្រជាកសិករខ្មែរសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបន្តឈានដល់ការនាំចេញទៅកាន់ទីអន្តរជាតិ ប៉ុន្តែចំណោមកសិផលទាំងនោះគេសង្កេតឃើញមានដំណាំ៣ប្រភទេដែលងាយស្រួលដាំ ទទួលបានទិន្នផលច្រើន មានតម្រូវការទីផ្សារខ្ពស់ ហើយតម្លៃថ្លៃ ដែលប្រជាកសិករគួរងាកមកចាប់អារម្មណ៍ រួមមានដំណាំស្រកានាគ, ទំពាំងផ្អែម និងដំណាំមន។

ដំណាំស្រកានាគ ៖ ដំណាំស្រកានាគ ជាដំណាំសម្បូរទៅដោយវីតាមីនផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលទាន ហើយវាក៏ជាប្រភេទដំណាំដែលងាយស្រួលដាំ ងាយស្រួលថែទាំ សូម្បីតែអ្នកដែលមានធ្លាដីតិចតួចនៅជុំវិញផ្ទះក៏អាចដាំបាន ចំណែកឯទិន្នផលវិញគឺទទួលបានច្រើន និងមានទីផ្សារខ្ពស់។
ផ្អែកតាមការបញ្ជាក់ដោយផ្ទាល់ពីអ្នកដាំដុះរស់នៅខេត្តសៀម លោក សោ សុភ័ក្រ បានឲ្យដឹងថា កាលពីមុនលោកធ្លាប់បានដាំដំណាំ ក៏ដូចជាដើមឈើហូបផ្លែមួយចំនួន ប៉ុន្តែហាក់មិនទទួលបាននូវអ្វីដូចការចង់បាននោះទេ ហើយក្រោយមកលោកបានសម្រេចចិត្តផ្លាស់ប្ដូរគម្រោង ហើយងាកមកដាំដំណាំដើមស្រកានាគវិញ ដោយជាលទ្ធផលគឺអាចទទួលបានចំណូលច្រើនគួរសម។
លោក សោ សុភ័ក្រ បានលើកឡើងថា ដំណាំស្រកានាគនេះជាដំណាំធននឹងអាកាសធាតុ មានទីផ្សារល្អ ពិសេសវាជាដំណាំល្អមួយសម្រាប់អ្នកមានដីទំនេរជុំវិញផ្ទះដែលចង់ដាំដំណាំធម្មជាតិលក្ខណៈគ្រួសារ ងាយស្រួលថែទាំដោយគ្រាន់តែឆ្លៀតពេលទំនេរពីការងារមកធ្វើបាន។ ចំពោះវិធីដាំ គេគ្រាន់តែកាត់មែកមកបណ្ដុះ ផ្សាំធ្វើជាកូនរហូតដល់វាបែកខ្នែងល្មម ទើបយកមកដាក់ដាំ។ ចំណែកឯការថែទាំវិញ គេគ្រាន់តែស្រោចទឹកតាមបែបធម្មតា ពិសេសនៅរដូវប្រាំង ជ្រុំដីគល់ ជម្រះស្មៅ និងដាក់ជី នៅមុនពេលចេញផ្កា និងចៀសវាងផ្កាត្រូវទឹកដែលអាចនឹងរលួយ ឬសត្វល្អិតស៊ីជាដើម។

ដំណាំទំពាំងផ្អែម៖ ជាដំណាំប្រភេទបន្លែ មានគុម្ពធំ និងជាប្រភេទបន្លែដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងនៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ហើយបានផ្តល់នូវចំណូលពីការដាំដុះច្រើនគួរសម ជាពិសេសមិនពិបាកក្នុងការដាំដុះ និងថែទាំដូចបណ្តាមុខដំណាំដទៃនោះឡើយ។
លោក អ៊ឹង ទ្រី ជាម្ចាស់ចំការឫស្សីទំពាំងផ្អែមទន្លេបិទ ស្ថិតនៅខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា៖
«ខ្ញុំបានចាប់ផ្ដើមដាំឫស្សីផ្អែមនេះជាង ៣ឆ្នាំហើយនៅលើផ្ទៃដីប្រមាណ ៣ហិចតា ដោយសារវាស្រួលដាំ ងាយស្រួលថែ និងឆាប់បានផល ហើយពេលលក់មានម៉ូយមកយកដល់ៗកន្លែង និងមានតម្លៃថ្លៃជាងទំពាំងធម្មតា»
លោកបន្តឲ្យដឹងថា ដំណាំឫស្សីផ្អែមនេះក្រៅពីអាចលក់ជាទំពាំង គេក៏អាចទុកឱ្យធំលក់ជាឫស្សី ឬក៏ទុកផ្សាំលក់ជាកូនក៏បាន។ ចំពោះតម្លៃទំពាំងបើស្ថិតក្នុងរដូវប្រាំងអាចលក់បានចន្លោះ ៦ ០០០ – ៧ ០០០រៀលក្នុង១គីឡូក្រាម ចំណែកឯរដូវវស្សាមានតម្លៃ ៣ ០០០ – ៤ ០០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ដោយសារមានទំពាំងព្រៃច្រើន។ ចំណែកឯកូនដែលបានផ្សាំទុកធ្វើពូជឫស្សីផ្អែមវិញគេត្រូវចំណាយពេលយូរជាងទំពាំង ហើយអាចលក់បានមួយដើមមានតម្លៃ ៥ ០០០ រៀលក្នុង១ដើម។
ចំពោះការដាំដុះគេអាចដាំបានពី ៧៥០ – ៨០០គុម្ព លើទំហំដី១ហិចតា ដែលបងប្អូនប្រជាពលរដ្ឋអាចដាំបានជាជាងការទុកដីឱ្យទំនេរចោល។ វិធីដាំដំណាំនេះមាន៣ប្រភេទផ្សេងៗគ្នាគឺ ទី១ វិធីផ្សាំកូន ទី២ វិធីបំបៅ និងទី ៣ គឺ គាស់គល់យកមកដាំតែម្ដង។ បន្ថែមពីលើនេះ វាក៏ងាយស្រួលក្នុងការដាំ និងថែទាំ មិនរើសប្រភេទដី ពោលគឺឱ្យតែមានទឹកគ្រប់គ្រាន់ និងជីធម្មជាតិជាជំនួយគឺជាការស្រេច។

ដំណាំមន ឬគេហៅថា Mulberry ៖ ដំណាំមួយប្រភេទនេះ ប្រជាជនខ្មែរភាគច្រើនហាក់ពុំសូវបានស្គាល់នោះឡើយ ឯអ្នកខ្លះទៀតស្គាល់វាថាជាផ្លែរុក្ខជាតិដែលមានរសជាតិឆ្ងាញ់ និងអាចធ្វើជាថ្នាំខ្មែរបុរាណ អាចព្យាបាលជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។

អ្នកស្រី ឡី ចាន់នី ជាម្ចាស់ចំការមនទំហំ២ហិកតា ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង មានប្រសាសន៍ថា ដំណាំមននេះងាយស្រួលដាំ និងងាយថែទាំដោយគ្រាន់តែស្រោចទឹកឱ្យបានគ្រប់គ្រាន់ ហើយអាចប្រមូលផលបានពេញមួយឆ្នាំតែម្ដង។

អ្នកស្រីបានបញ្ជាក់ថា សម្រាប់តម្រូវការទីផ្សារគឺមានច្រើន ហើយមានតម្លៃថ្លៃ ដែលគេអាចលក់បានយ៉ាងហោចណាស់ ៨ដុល្លារក្នុង១គីឡូក្រាម ហើយគេអាចរកចំណូលបានដល់ទៅប្រមាណ ៤០០ – ១ ០០០ដុល្លារ ក្នុង១សប្ដាហ៍ ដែលកសិករមួយចំនួនមិនអាចនឹកស្មានដល់។ គួរបញ្ជាក់ដែរថា ដំណាំទាំង៣ប្រភេទខាងលើនេះ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន និងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពអ្នកទទួលទាន ខណៈដែលការដាំដុះ ការថែទាំ និងការទទួលបានទិន្នផលខ្ពស់ ដែលប្រជាកសិករខ្មែរអាចងាកមកសាកល្បងដាំបានចៀសវាងទុកដីឲ្យនៅទំនេរចោល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































