AMS Economyសណ្ឋាគារលំដាប់ផ្កាយ៥ តម្លៃ១៨០លានដុល្លារនៅកណ្តាលក្រុងភ្នំពេញចាប់បើកដំណើរការជាផ្លូវការ
ភ្នំពេញ ៖ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» លំដាប់ផ្កាយ៥ប្រចាំនៅក្នុងរាជធានីភ្នំពេញដែលមានតម្លៃ១៨០លានដុល្លារ ក្រោមការវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន ជីប ម៉ុង ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាសណ្ឋាគារបែបប្រណីតកម្រិតពិភពលោកផ្កាយ៥ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាយីហោដ៏ល្បីជាសាកលបានបង្ហាញវត្តមានលើកដំបូងនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចំកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកនៃរាជធានីភ្នំពេញ ត្រូវបានវិនិយោគទុនដោយក្រុមហ៊ុនជីបម៉ុង។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន ជីប ម៉ុង បានចាប់ផ្តើមវិនិយោគនៅក្នុងវិស័យបដិសណ្ឋារកិច្ចតាមរយៈការនាំយកយីហោសណ្ឋាគារលំដាប់អន្តរជាតិ «ហៃយ៉ាត់ រីជិនស៊ី» ដ៏ល្បីរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក និងកំពុងប្រតិបត្តិការ ជាង ៩០០ទីតាំង នៅក្នុង៦៥ប្រទេស។

អ្នកឧកញ៉ាបានឱ្យដឹងថា ក្រុមហ៊ុនបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សណ្ឋាគារនាដើមឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់គ្រោងអគារទាំងមូលនាពាក់កណ្តាលឆ្នាំ២០១៩។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានបញ្ចប់ការសាងសង់ស្ថាពរ និងដំណើរការសាកល្បងនៅដើមឆ្នាំ២០២១ ដោយត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧ ០៣១ម៉ែត្រការ៉េ ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដោយប្រើប្រាស់ថវិការវិនិយោគសរុបចំនួន ១៨០លានដុល្លារ។

សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសណ្ឋាគារលំដាប់ផ្កាយ៥ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅពេលនេះ គឺជាការគោះជួងបញ្ជាក់ពីកម្ពុជាបើកទ្វារទទួលទេសចរណ៍មកពីគ្រប់បណ្តាប្រទេសនានានៅលើសកលលោកដែលបានចាក់វ៉ាក់សាំងពេញលេញ និងមានសុវត្ថិភាព ខណៈដែលសេដ្ឋកិច្ចលើគ្រប់វិស័យក៏បានបើកដំណើរការឡើងវិញ។
សម្ដេចបានបន្តឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែល្អប្រសើរ វិស័យទេសចរណ៍នឹងកាន់តែរីកចម្រើនជាងនេះ ខណៈដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ ដែលជាការបង្ហាញពីសុវត្ថិភាព ជាក់ស្ដែង ចាប់តាំងពីអំឡុងបុណ្យភ្ជុំបិណ្ឌ ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក៏ដូចជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ទេសចរក្នុងស្រុកបានចេញកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាទូទាំងប្រទេសយ៉ាងកុះករ ដែលសរុបប្រមាណ២លាននាក់ ហើយនៅឆ្នាំបន្ទាប់ក្រោយពេលបើកទទួលទេសចរវ៉ាក់សាំងកំណើននឹងបន្តើនឡើងខ្ពស់ជាងនេះបន្ថែមទៀត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































