AMS Economyបន្តិចទៀតស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មី ព្រែកប្រា-ចាក់អង្រែក្រោមនឹងបង្ហាញវត្តមានហើយ
ភ្នំពេញ ៖ ក្រោយមានការយល់ស្របពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុញ្ញាតឲ្យមានការសាងសង់ស្ពានឆ្លងទន្លេបាសាក់ថ្មីតភ្ជាប់ពីតំបន់ព្រែកប្រាខណ្ឌច្បារអំពៅមកកាន់តំបន់ចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ មន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងអ្នកជំនាញសាងសង់ក្រុមហ៊ុនឯកជនបានចាប់ផ្តើមសិក្សាលម្អិតពីលទ្ធភាព រួមជាមួយនឹងកំណត់ទីតាំងគល់ស្ពាន។

នៅក្នុងសប្ដាហ៍នេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) បានចាប់ផ្តើមប្រជុំពិភាក្សាពីលក្ខណៈបច្ចេកទេសគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ២ និងស្ពានព្រះមុនីវង្សផ្លូវជាតិលេខ១។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យទៅលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai ដោយផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនលំហូរចរាចរណ៍បច្ចុប្បន្ន និងរំហូរចរាចរណ៍ ព្យាករណ៍ក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការសាងសង់ផងដែរ។

លោក លឹម ស៊ីដេនីន បានបញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះនឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គមរវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
មន្រ្តីជំនាញពាក់ព័ន្ធនឹងគម្រោងសាងសង់បានលើកឡើងផងដែរនូវសំណូមពរមួយចំនួនពាក់ព័ន្ធទៅនឹងការរក្សាទុកឱ្យបានធំទូលាយនូវចន្លោះទទឹងសរសរស្ពានរំលងផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ ការរក្សាទុកឱ្យបានគ្រប់គ្រាន់នូវកម្រិតលំហរសម្រាប់នាវាចរណ៍ឆ្លងកាត់ពីក្រោមស្ពាន ការសិក្សាពាក់ព័ន្ធទាំងបច្ចេកទេស សេដ្ឋកិច្ច និងបរិស្ថាន និងការស្នើសុំជ្រើសរើសស្ពានដែលមានសោភ័ណភាពសម្រាប់ទីក្រុងភ្នំពេញជាដើម។ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា សម្រាប់គម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់បាននឹងកំពុងធ្វើកសិក្សា និងដាក់ស្នើសុំទៅកាន់ភាគីចិនជាគម្រោងអាទិភាពសម្រាប់ឆ្នាំក្រោយ។ ទោះជាយ៉ាងណាលោកថា ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលមិនប្រាកដថា ដាក់គម្រោងនេះទៅកាន់ប្រទេសដៃគូអភិវឌ្ឍន៍ (ចិន) ដើម្បីបានលុយយកមកអនុវត្តនោះទេ បើទោះបីប្រទេសចិនជាម្ចាស់ជំនួយធំក៏ដោយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































