ការដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធ SETFO តាមរយៈ ABA PayWay នឹងកាត់បន្ថយការចំណាយពេលវេលាដំណើរការ ដោយពុំចាំបាច់អញ្ជើញទៅបង់ប្រាក់នៅក្រសួងផ្ទាល់ និងផ្តល់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការគ្រប់គ្រងប្រតិបត្តិការសម្រាប់អាជីវកម្ម។ ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA និងក្រសួងពាណិជ្ជកម្មក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
តាមរយៈអនុស្សរណៈយោគយល់នេះផងដែរ ABA ក៏នឹងចែករំលែកជាមួយក្រសួងពាណិជ្ជកម្ម ពីនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជួយក្នុងការសម្របសម្រួលហិរញ្ញប្បទានពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការជំរុញការនាំចេញផលិតផលក្នុងស្រុក។
ធនាគារ ABA នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាស្ថាប័នរដ្ឋាភិបាល ដើម្បីគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ខណៈដែលកម្ពុជាទទួលយកការផ្លាស់ប្តូរឌីជីថល ABA មានមោទនភាពក្នុងនាមជាធនាគារឈានមុខ ដោយមានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប ស្របតាមគោលដៅឌីជីថលដ៏ទូលំទូលាយរបស់ប្រទេស។