AMS Economyក្រោយ RCEP ចូលជាធរមាន កម្ពុជានឹងមានកំណើនលើការនាំចេញ និងពង្រីកទុនវិនិយោគជាមិនខាន
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលនឹងជួយជំរុញកំណើនការនាំចេញ និងការវិនិយោគកាន់តែធំជាងមុន។

កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងត្រូវបានបានប្រកាសឱ្យចាប់ផ្តើមការចរចាក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ កាលពីដើមខែវិច្ឆិកាថា កិច្ចព្រមព្រៀងនេះបានទទួល ការផ្តល់សច្ចាប័នពីប្រទេសអាស៊ានចំនួនប្រាំមួយ រួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងពីប្រទេសហត្ថលេខីមិនមែនអាស៊ានចំនួនបួន មានដូចជា អូស្ត្រាលី ចិន ជប៉ុន និងនូវែលសេឡង់។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀង សេរីដ៏ធំបំផុតលើពិភពលោកដែលមានសមជិកចំនួន១៥ប្រទេសរួមមានប្រទេសសមាជិកអាស៊ានទាំង១០និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ដូចជាអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើប្រជាជន ប្រមាណ២.២ពាន់លាននាក់ ឬ៣០%នៃប្រជាជនពិភពលោក។មានតម្លៃផលិតផលក្នុងស្រុកសរុប ប្រមាណ២៦,២ ទ្រីលានដុល្លារអាមេរិក ឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួន ប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំង មូល។
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា(ERIA)បានបង្ហាញថាកម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ នៃការនាំចេញចំនួន៧,៣% និងវិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ២% នៃផលិតផលក្នុងស្រុប ដែលមានបច្ចុប្បន្ន។
កម្ពុជានឹងទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន ដែលបញ្ជីទំនិញទាំងអស់អាចទាញយកបានពីគេហទំព័រក្រសួងពាណិជ្ជកម្ម ដែលក្រសួងអាចលើកជាឧទាហរណ៍នូវមុខទំនិញមួយចំនួនដូចជា ៖ ទំនិញកសិកម្ម រួមមាន៖គ្រាប់ស្វាយចន្ទី ស្វាយស្រស់ ចេក ដំឡូងមី…និងទំនិញកសិកម្មកែច្នៃរួមមាន៖ គុយទាវ នំក្រៀម សំបុកត្រចៀកកាំ ម្សៅដំឡូងមីដំណាប់ស្វាយ។ល។ឯទំនិញកសិកម្មមានកង់ គ្រឿងសង្ហារឹម សម្លៀកបំពាក់កាបូបយួរ គ្រឿងបង្គំអេឡិចត្រូនិក ជ័រកៅស៊ូធម្មជាតិរាវ ជ័រកែច្នៃ។ល។
សូមជ្រាបដែរថាកិច្ចព្រមព្រៀង RCEP មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។ កិច្ចព្រមព្រៀង RCEP និងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ នាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្មនិងប្រជាជននៅក្នុងតំបន់។
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះគឺមានសារសំខាន់សម្រាប់ការជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មសេរីក្នុងតំបន់ ធ្វើឱ្យមានស្ថិរភាពឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ការបើកចំហកម្រិតខ្ពស់របស់ប្រទេសចិន។ សូមបញ្ជាក់ថាកិច្ចព្រមព្រៀង RCEP ត្រូវបានអនុម័តក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៥ ។ យោងតាមកិច្ចព្រមព្រៀងនេះ ការអនុវត្ត RCEP នឹងចាប់ផ្តើម៦០ថ្ងៃបន្ទាប់ពីការផ្តល់សច្ចាប័នដោយប្រទេសអាស៊ានចំនួនប្រាំមួយ និងយ៉ាងហោចណាស់ប្រទេសមិនមែនអាស៊ានចំនួន៣ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































