AMS Economyក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុរួមចំណែកធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុកាន់តែមានភាពរឹងមាំ
ភ្នំពេញ ៖ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ បង្កើតឡើងដោយមានគោលបំណងធំៗចំនួន ៥ ដើម្បីរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ និងប្រកបទៅដោយបរិយាបន្ន។
អ្នកជំនាញពីវិស័យហិរញ្ញវត្ថុបានលើកឡើងថា គោលបំណងនៃការបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះឡើង គឺស្របទៅនឹងការរួមចំណែកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ បរិយាបន្ន ផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត កំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈប្រកបដោយទំនួលខុសត្រូវសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រមនេះត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំដើម្បីតាមដានពីការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឬនៅពេលមានការផ្លាស់ប្តូរឯកសារនានា ឬត្រូវបានតម្រូវដោយច្បាប់បទប្បញ្ញត្តិជាធរមានដើម្បីធានានូវអនុលោមតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញតិ្តជាធរមានដែលពាក់ព័ន្ធ។ ក្រមនេះត្រូវដាក់ឱ្យអនុវត្តជាស្វ័យបញ្ញត្តិ (Self-Regulation) ដើម្បីឱ្យសមាជិកអនុវត្តក្រមនេះក្នុងកម្រិតស្តង់ដារអប្បបរមានៃក្រមនេះ។ សមាជិកទាំងអស់មានពេលវេលាពេញមួយឆ្នាំ២០២២នេះ ក្នុងការកែសម្រួលក្រមប្រតិបត្តិផ្ទៃក្នុងរបស់គ្រឹះស្ថាន ឬ លើកជាយោបល់បន្ថែមលើការអនុលោមតាមក្រមនេះ ។

វាមិនមែនជាការចៃដន្យឡើយក្នុងការបង្កើតនូវក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុនេះ ព្រោះការបង្កើតក្រមនេះឡើងដោយមានលក្ខណៈជាយុទ្ធសាស្ត្រ និងដោយមានការគិតគូរប្រុងប្រៀបទុកជាមុន និងសមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ និងប្រកបទៅដោយបរិយាបន្ន ក្រមប្រតិបត្តិសម្រាប់ធនាគារ ត្រូវបានបង្កើតជាលើកដំបូងដោយធនាគារចំនួន១៥ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ ប្រាំឆ្នាំក្រោយមក ដោយមើលឃើញអំពីភាពចាំបាច់នៅក្នុងការជម្រុញ និងពង្រឹងកិច្ចការពារអតិថិជន និងដើម្បីធានាបាននូវនិរន្តរភាពវិស័យធនាគារនិងហិរញ្ញវត្ថុ ទើបនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានសម្រេចលើគម្រោងជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះឡើង ហើយក៏ទទួលបាននូវការអនុម័តដោយក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា នៅក្នុងខែកក្កដា ឆ្នាំ២០២១។
ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតឡើងដោយមានគោលបំណងធំៗចំនួន៥គឺ៖ ១) ដើម្បីកំណត់បទដ្ឋានប្រតិបត្តិការអាជីវកម្មសម្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្តតាម ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងទំនួលខុសត្រូវក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ២) ដើម្បីបង្កើនតម្លាភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ដឹងឱ្យកាន់តែប្រសើរ នូវអ្វីដែលពួកគេរំពឹងទុកពីសេវាដែលនឹងត្រូវបានផ្ដល់ជូន ៣) ដើម្បីកសាងទំនាក់ទំនងល្អប្រកបដោយភាពស្មោះត្រង់ និងមានវិជ្ជាជីវៈរវាងអ្នកប្រើប្រាស់ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយផ្អែកលើគោលការណ៍សមធម៌ និងសមភាព ៤) ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និង ៥) ដើម្បីលើកទឹកចិត្តឱ្យមានវប្បធម៌ល្អក្នុងការធ្វើអាជីវកម្ម និងការប្រកួតប្រជែងប្រកបដោយភាពស្មោះត្រង់។
ដើម្បីឱ្យក្រមប្រតិបត្តិនេះអនុវត្តបានទូលំទូលាយ សមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានកំណត់វិសាលភាពនៃការអនុវត្តក្រមប្រតិបត្តិនេះចំពោះគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភិតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ លើសពីនេះទៅទៀត ក្រមនេះក៏នឹងអនុវត្តចំពោះរាល់សមាជិករបស់ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាផងដែរ (CAFT)។
ក្រៅអំពីការផ្តោតទៅលើបទដ្ឋានសីលធម៌ និងប្រកបទៅដោយវិជ្ជាជីវៈនោះ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ផ្តោតយ៉ាងសំខាន់និងជាពិសេសទៅលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដែលក្នុងនោះបានចែងយ៉ាងច្បាស់អំពី៖ ១) ការអនុវត្តតាមវិធានផ្តល់ឥណទាន (Lending Guidelines) និង ២) ការគោរពទៅតាមគោលការណ៍របស់ Client Protection Pathway (CP Pathway)។
វិធានផ្តល់ឥណទាននេះ បង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីកាត់បន្ថយនូវហានិភ័យនៃបំណុលច្រើនលើសលប់ តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដាមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតគ្នា និងកំណត់កម្រិតនៃការធ្វើបុនហិរញ្ញប្បទាន។
ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អនុលោមទៅតាមវិធានផ្តល់ឥណទាននោះ សមាគមទាំងពីរក៏បានបង្កើតយន្តការតាមដានត្រួតពិនិត្យនៃការអនុវត្តវិធាន តាមរយៈការបង្កើត dashboard ដើម្បីធ្វើការគ្រប់គ្រងត្រួតពិនិត្យ វាយតម្លៃ។ លើសពីនេះទៅទៀត CP Pathway ត្រូវបានពិភពលោកទទួលស្គាល់ថាជាស្តង់ដាមាស ក្នុងការអនុវត្តនូវនិយាមតឹងរឹង និងគោលនយោបាយនានា ដើម្បីធានានូវការការពារសិទ្ធិអតិថិជន។ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ បង្កើតឡើងសម្រាប់ជាស្តង់ដាទាបបំផុតដើម្បីឱ្យគ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងបី ចងភ្ជាប់ជាមួយនឹងបទប្បញ្ញត្តិគ្រឹះស្ថានរបស់ខ្លួនដើម្បីអនុវត្ត។ គ្រឹះស្ថានទាំងអស់មានពេលរហូតដល់ចុងឆ្នាំ២០២២ ដើម្បីកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ខ្លួនដើម្បីធានាថាគ្រឹះស្ថាននឹងមិនអនុវត្តក្រោមស្តង់ដាដែលក្រមនេះបានចែង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព...

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ ពិធី...

ផ្សារមូលបត្រកម្ពុជា (CSX) បានកត់សម្គាល់ថា សកម្មភាពជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































