AMS Economyការអភិវឌ្ឍតាមព្រំដែននៃខេត្តព្រៃវែងបានជំរុញឲ្យតម្លៃដីធ្លីនៅតំបន់ខ្លះហក់ឡើងថ្លៃខ្ពស់
ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការអភិវឌ្ឍនៅក្នុងវិស័យអចលនទ្រព្យទូទៅនៅប្រទេសកម្ពុជាបានបន្តរីកសាយភាយស្ទើរតែទូទាំងប្រទេសទៅហើយ គ្រាន់តែខេត្តខ្លះមានសក្ដានុពលខ្ពស់ ហើយខ្លះទៀតមានការចាប់អារម្មណ៍តិចតួច។ ដោយឡែកខេត្តព្រៃវែង ដែលជាខេត្តមួយមិនសូវមានសក្ដានុពលើវិស័យអចលនទ្រព្យពីមុនមកនោះ បច្ចុប្បន្នបានចាប់ផ្ដើមមានសន្ទុះនៃតម្លៃដីធ្លីគួរឱ្យកត់សម្គាល់ ជាពិសេសនៅតំបន់ទីប្រជុំជន និងតំបន់ព្រំដែនដែលកំពុងមានការអភិវឌ្ឍ។

លោក ម៉ៅ មុនីរតនា ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងបានមានប្រសាសន៍ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ពីមុនបើនិយាយពីខេត្តព្រៃវែង ពិតជាមិនសូវមានសក្ដានុពលលើការអភិវឌ្ឍដីធ្លី ឬអចលនទ្រព្យនោះទេ ហើយតម្លៃដីធ្លីវិញទោះបីលក់ចេញក្នុងតម្លៃទាបក៏រកអ្នកទិញមិនបាន ប៉ុន្តែក្រោយពេលរដ្ឋាភិបាលបានអភិវឌ្ឍន៍តំបន់ច្រកព្រំដែនកម្ពុជា-វៀតណាម និងបើកច្រកព្រំដែនរវាងកម្ពុជា និងវៀតណាមនៅក្នុងខេត្តព្រៃវែងជាបន្តបន្ទាប់បានធ្វើឱ្យខេត្តមួយនេះទទួលបានការចាប់អារម្មណ៍ និងជំរុញឱ្យតម្លៃដីធ្លីហក់ឡើងមួយកម្រិតទៀតផងដែរ។

លោកបន្តថា ការបើកច្រកព្រំដែនបានហុចផលប្រយោជន៍ជាច្រើនដល់ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនរវាងកម្ពុជា និងវៀតណាម និងជាពិសេសបានធ្វើឱ្យដីធ្លីដែលមិនធ្លាប់មានតម្លៃបានហក់ឡើងខ្ពស់។
លោកថា ៖
“ដីធ្លីនៅតំបន់មួយចំនួនក្បែរច្រកព្រំដែន ដែលជាប្រភេទដីចំការកាលពីប្រមាណ១០ឆ្នាំមុន បើទោះបីលក់ត្រឹមមួយហិកតា ១លាន រឺ ២លានរៀលក៏គ្មានអ្នកទិញ តែពេលនេះវាបានហក់ឡើងដល់ជិត១លានដុល្លារអាមេរិកក្នុងមួយហិកតា នៅតំបន់ដែលជាប់នឹងផ្លូវធំៗ”
លោកបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានបញ្ចេញសកម្មភាពអភិវឌ្ឍន៍របស់ខ្លួននៅក្នុងខេត្តព្រៃវែងជាបណ្ដើរៗហើយ ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅឋាន អភិវឌ្ឍន៍ដីឡូត៍ និងក្រុមហ៊ុនក្នុងស្រុកមួយអភិវឌ្ឍន៍ជាផ្ទះលំហែក្នុងខេត្តព្រៃវែងផងដែរ ។ ក្រៅពីនោះ ព្រៃវែងក៏មានការអភិវឌ្ឍទៅលើផ្លូវថ្មីៗមួយចំនួនដែលគម្រោងទាំងនេះបានជំរុញឱ្យខេត្តព្រៃវែងកាន់តែទាក់ទាញដល់ការវិនិយោគបន្ថែមទៀត ជាពិសេសគម្រោងផ្លូវថ្មីពីព្រៃវែងមកកាន់រាជធានីភ្នំពេញ ដែលមានចំងាយត្រឹមតែជាង៥០គីឡូម៉ែត្រ ខណៈបច្ចុប្បន្នចំងាយពីភ្នំពេញទៅព្រៃវែង មានរហូតដល់ជាង៩០គីឡូម៉ែត្រ ដូច្នេះវានឹងបង្ខិតភ្នំពេញ និងព្រៃវែងកាន់តែជិត និងងាយស្រួលដល់ការដឹកជញ្ជូនចេញចូលភ្នំពេញ-ព្រៃវែងផងដែរ ។
លោកបន្ថែមទៀតថា ៖
“នៅពេលអនាគត យើងរំពឹងថាសក្ដានុពលវិនិយោគនៅខេត្តព្រៃវែង នឹងកាន់តែមានសន្ទុះបន្ថែមទៀត ហើយតម្លៃដីធ្លីនៅខេត្តនេះនឹងកាន់តែកើនឡើងទៀតផងដែរ ដូច្នេះ វិនិយោគិនអចលនទ្រព្យដីធ្លីអាចរកទិញដីធ្លីនៅព្រៃវែងដើម្បីរកប្រាក់ចំណេញនៅពេលអនាគត”
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ក៏បានឱ្យដឹងថា សក្ដានុពលវិនិយោគនៅខេត្តព្រៃវែងនឹងកាន់តែមានសន្ទុះបន្ថែមទៀតក្រោយពេលដែលរាជរដ្ឋាភិបាលចាប់ផ្ដើមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ខណៈផ្លូវនេះក៏នឹងរត់កាត់ខេត្តព្រៃវែង ហើយបង្ខិតខេត្តព្រៃវែងកាន់តែជិតភ្នំពេញ ដែលជាការសម្រួលដល់ការដឹកជញ្ជូនទំនិញ ទៅកាន់ច្រកព្រំដែន ។ ដូច្នេះតំបន់តាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាតំបន់អភិវឌ្ឍន៍លើឃ្លាំងស្តុកទំនិញ ផែស្ងួត ជាដើម ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































