ការធ្វើម៉ាកយីហោដែលគាំទ្រកាន់តែខ្លាំងឡើងដោយបច្ចេកវិទ្យា AI (The Rise of AI-Driven Branding)
បច្ចេកវិទ្យា AI ឬ Artificial Intelligence បានជ្រាបចូលក្នុងសកម្មភាពនានានៃការបង្កើតម៉ាកយីហោរួចទៅហើយចាប់តាំងតែពីការធ្វើទីផ្សារផ្ទាល់ខ្លួន និងទៅដល់សេវាកម្មដល់ដៃអតិថិជន។ នៅឆ្នាំក្រោយនេះ យីហោដែលជំរុញដោយ AI ត្រូវបានគេរំពឹងថានឹងកាន់តែទំនើបជាងមុន មានប្រសិទ្ធភាពជាងមុន និងប្រកបដោយភាគច្នៃប្រឌិត។
របៀបនៃការបង្កើតម៉ាកយីហោនឹងអាចប្រើប្រាស់ AI ដើម្បីធ្វើជាការវិភាគទិន្នន័យអ្នកប្រើប្រាស់ដើម្បីអាចផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ផ្ទាល់ខ្លួនដ៏ល្អស្របតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់បុគ្គលម្នាក់ៗ។ ដូច្នេះម្ចាស់អាជីវកម្មមិនគួរនៅស្ងៀម ហើយមិនសិក្សាស្វែងយល់ពីបច្ចេកវិទ្យា AI មួយចំនួនដែលអាចជួយជំរុញប្រសិទ្ធភាពលក់ ឬបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនឡើយបូករួមទាំងពីការសរសេរអត្ថបទដោយ AI និងការបង្កើតរូបភាពវិដេអូដោយ AI ជាដើមផង។
និរន្តភាពក្លាយទៅជាតម្លៃស្នូលនៃយុទ្ធសាស្ត្រធ្វើម៉ាកយីហោ (Sustainability as a Core Brand Value)