AMS Economyមុខរបរចញ្ចឹមខ្យងប័រ កំពុងពេញនិយមខ្លាំង និងអាចលក់បានតម្លៃ ១០០ដុល្លារក្នុងមួយគីឡូក្រាម
មណ្ឌលគីរី ៖ ខ្យងប័រ ជាប្រភេទខ្យងម្យ៉ាងដែលត្រូវបានគេបង្កាត់ពូជ និងយកមកចិញ្ចឹមតាមបច្ចេកទេសកសិកម្មបែបទំនើបសម្រាប់ផ្គត់ផ្គង់ជាប្រភេទម្ហូបអាហារដ៍មានឱជារស និងកំពុងមានប្រជាប្រិយភាព ដែលអាចរកបានចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ ខណៈដែលតម្លៃនៅលើទីផ្សារអាចលក់បានរហូតដល់ប្រមាណ១០០ដុល្លារក្នុងមួយគីឡូក្រាម។

ជាទូទៅ នៅពេលនិយាយពីខ្យង មនុស្សភាគច្រើនតែងនឹកស្រមៃទៅលើប្រភេទខ្យងបឹង ខ្យងស្រែ ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ៥០០០-៧០០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រភេទខ្យងប័រដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកចិញ្ចឹមខ្យង ក៏ដូចជាអ្នកទទួលទានមានតម្លៃថ្លៃ ហើយអាចលក់បានរហូតដល់ប្រមាណ ១០០គីឡូក្រាមក្នុងមួយគីឡូក្រាម។

លោក ហាច ឆន ជាម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងបែបទំនើប (កសិដ្ឋាន៤០០) ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ AMS ឱ្យដឹងថា នៅក្នុងកសិដ្ឋានរបស់លោកមានចិញ្ចឹមពូជខ្យងជាច្រើនប្រភេទ ប៉ុន្តែអ្វីដែលលោកកំពុងយកចិត្តទុកដាក់ខ្លាំងគឺការចិញ្ចឹម និងថែទាំប្រភេទខ្យងឈឺរី និងប្រភេទប័រដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ និងលក់បានថ្លៃស្ទើរមិនគួរជឿ។
លោកបានមានប្រសាសន៍ថា ៖
“កសិដ្ឋានយើងមានចិញ្ចឹមខ្យង១០ប្រភេទ តែប្រភេទខ្យងឈឺរី និងខ្យងប័រ កំពុងមានការពេញនិយមខ្លាំងទាំងខ្យងពូជ និងខ្យងសាច់ ដោយសារវាងាយស្រួលចិញ្ចឹម ប្រើរយៈពេលខ្លី បានផលច្រើន ហើយមានតម្លៃថ្លៃ ជាក់ស្ដែងចំពោះប្រភេទខ្យងឈឺរី យើងអាចលក់បាន ៥០ដុល្លារក្នុងមួយគីឡូក្រាម ចំណែកឯប្រភេទខ្យងប័រ យើងអាចលក់បានដល់ទៅ ១០០ដុល្លារក្នុងមួយគីឡូក្រាម”

លោកបន្តថា ៖
“បច្ចុប្បន្នកសិដ្ឋានយើងចិញ្ចឹមខ្យងជាង ២០០អាង ហើយអាចផ្គត់ផ្គង់បានច្រើន ទាំងខ្យងពូជ ខ្យងសាច់ មិនថាលក់រាយ ឬក៏បោះដុំនោះទេ ហើយអតិថិជនរបស់យើងមានទាំងអ្នកនៅក្នុងតំបន់ និងអ្នកឆ្ងាយៗដែលគាត់ទិញខ្យងពូជយកទៅចិញ្ចឹម និងខ្យងសាច់សម្រាប់ហូប ហើយក៏មានឈ្មួញពីប្រទេសជិតខាងមកទិញដល់កសិដ្ឋានផងដែរ”

ស្ថាបនិកសិដ្ឋានខាងលើបានបន្ថែមឱ្យដឹងថា ចំពោះខ្យងឈឺរី និងខ្យងប័រ ឬខ្យងទុរេន ងាយស្រួលចិញ្ចឹម អាចផលិតពូជបានច្រើន អាចប្រមូលផលបានក្នុងចន្លោះពេល ២ខែកន្លះ ទៅ៣ខែប៉ុណ្ណោះ ដែលមានរយៈខ្លីជាងខ្យងហោងដល់ទៅ ៦-៧ខែឯនោះ។ ដោយឡែកសម្រាប់រសជាតិវិញគឺឆ្ងាញ់ មានកម្រិតប្រូតេអ៊ីនខ្ពស់ សាច់ខ្យងទន់ ផ្អែមជាប់មាត់ និងអាចច្នៃបានច្រើនមុខអាស្រ័យទៅតាមចំណង់ចំណូលចិត្តអ្នកបរិភោគផ្ទាល់តែម្ដង។
ចំពោះចំណីខ្យង អាចប្រើជាប្រភេទចកដូចជា ចកអាស៊ូឡា ចកស្លឹកធំ ចកបាយទា ឬអាចដាក់ជាប្រភេទបន្លែ និងផ្លែឈើ ដូចជា ស្ពៃ ត្រកួន ននោង ល្ពៅ ត្រឡាច ល្ហុង ស្វាយ ស្លឹកបាស់ ដែលសុទ្ធសឹងជាបន្លែដែលងាយរក និងអាចដាំបានដោយខ្លួនឯងនៅជុំវិញផ្ទះផងដែរ។
ទាក់ទងទៅនឹងការចិញ្ចឹម លោក ហាច ឆន បានបញ្ជាក់ថា ៖
“ចំណុចដែលយើងត្រូវយកចិត្តទុកដាក់នោះគឺប្រភពទឹក ដែលយើងត្រូវការទឹកណាដែលមានកម្រិត PH និងសារធាតុរ៉ែ ត្រូវតាមស្តង់ដារទើបការចិញ្ចឹមពុំមានជួបបញ្ហា។ ក្រៅពីនេះ យើងត្រូវចេះបច្ចេកទេសខ្លះនៅក្នុងការចិញ្ចឹម ថែទាំ ក៏ដូចជាព្យាបាលនៅពេលខ្យងមានបញ្ហា។ មួយទៀតគឺការដាំដុះចំណីខ្យងឱ្យបានគ្រាប់គ្រាន់ជៀសវាងការខ្វះខាត”
គួរបញ្ជាក់ដែរថា លោកបានចាប់ផ្ដើមចិញ្ចឹមខ្យងនេះតាំងពីឆ្នាំ២០១៨ តែជាប្រភេទខ្យងផ្សេង ចំណែកប្រភេទខ្យងថ្មីទាំងពីរប្រភេទនេះលោកទើបតែចាប់ផ្ដើមចិញ្ចឹមនៅចុងឆ្នាំ២០២១នេះប៉ុណ្ណោះ ដោលលោកសាកល្បងលើកដំបូងត្រឹមពូជ ៣គីឡូក្រាម ហើយបច្ចុប្បវាអាចផ្ដល់ពូជលក់បានដល់ទៅរាប់រយគីឡូក្រាម។
សម្រាប់បងប្អូនដែលចង់សាកល្បងចិញ្ចឹមខ្យង អាចចាប់ផ្ដើមពីការរៀនបច្ចេទេសពីអ្នកជំនាញ ហើយអាចចិញ្ចឹមបានដោយត្រូវការទំហំដីល្មមសម្រាប់ធ្វើអាង ហើយអាងនេះទៀតសោត អាចធ្វើពីថង់ប្លាស្ទិចដែលងាយធ្វើ និងចំណាយតិចប្រមាណ២០ម៉ឺនរៀលក្នុងមួយអាង ឬ ១លានរៀលអាចធ្វើបានពី ៤-៦ អាង ក្រៅពីនេះគឺត្រូវចំណាយទៅលើពូជខ្យងដែលអាចរកបាននៅកសិដ្ឋាន៤០០ ផងដែរ។
សម្រាប់ថ្ងៃអនាគត លោក ហាច ឆន លោកនឹងបន្តការចិញ្ចឹម និងចែកចាយពូជខ្យងប្រភេទនេះឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស និងពង្រីកទីផ្សារដល់ក្រៅប្រទេសថែមទៀតផង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































