ភ្នំពេញ ៖ ក្រោមកិច្ចអភិវឌ្ឍន៍ឥតឈប់ឈរដើម្បីបំពេញតម្រូវការទីផ្សារ និងការប្រកួតប្រជែងជាសកល BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា និងបំពេញតម្រូវការប្រើប្រាស់គ្រប់ស្ថានភាពលក្ខណៈគ្រួសារ។ បន្ថែមពីនេះ នៅមាន BYD Shark 6 Advanced ប្រភេទរថយន្តភីកអាប់ Plug-in Hybrid ដែលដំឡើងនៅកម្ពុជាជាលើកដំបូងផងដែរ។ រថយន្តទាំងពីរម៉ូដែលនេះ អាចឆ្លើយតបតាមតម្រូវការប្រើប្រាស់គ្រប់ស្ថានភាពចាប់ពីការធ្វើដំណើរប្រចាំថ្ងៃរបស់គ្រួសារ ការដឹកជញ្ជូន ការកម្សាន្ត រហូតដល់ការបើកបរ off-road ផងដែរ។ ដោយផ្អែកលើបច្ចេកវិទ្យាថាមពលថ្មី អភិវឌ្ឍឡើងដោយ BYD និងសមត្ថភាពផលិតក្នុងស្រុកនៅរោងចក្រនាខេត្តព្រះសីហនុ រថយន្តទាំងពីរនេះនឹងផ្តល់ជូនជម្រើសធ្វើដំណើរសន្សំសំចៃ តម្លៃសមរម្យ និងជំរុញការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅកម្ពុជាស្របតាមផែនការរបស់រាជរដ្ឋាភិបាល។
១. BYD Sealion 5 EV ៖ ជាមួយរូបរាងដ៏ប្រណីត BYD Sealion 5 EV ជារថយន្ត SUV អគ្គិសនីសុទ្ធ ផ្តោតលើការធ្វើដំណើរលក្ខណៈគ្រួសារ ដែលអាចបើកបរបានឆ្ងាយរហូតដល់ ៥២០ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង មានកាប៊ីនធំទូលាយ ទំនើប និងមានមុខងារសុវត្ថិភាពពេញលេញក្នុងការដោះស្រាយបញ្ហាកន្លែងចតរថយន្តនៅតំបន់ទីប្រជុំជន ជួយកាត់បន្ថយចំណាយយ៉ាងច្រើនក្នុងការធ្វើដំណើរជាពិសេសមានតម្លៃមិនលើស ២៣,៨០០ ដុល្លារអាម៉េរិកនោះទេ។