AMS Economyកម្ពុជាសម្រេចបានផលនេសាទសរុបជិត ១លានតោន សរុបជាទឹកប្រាក់ជាង ១ ៧១២លានដុល្លារ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សមិទ្ធផលក្នុងវិស័យជលផលឆ្នាំ២០២១ សម្រេចបានយ៉ាងល្អប្រសើរ និងបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលឱ្យកាន់តែរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ការនាំចេញផលនេសាទសរុបជាទឹកប្រាក់ប្រមាណ១ ៧១២ ៨០០ ០០០ដុល្លារ។

យោងរបាយការណ៍ដែលបានកត់ត្រាលើការនាំចេញផលនេសាទបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២១ ផលនេសាទដែលបាននាំចេញមានចំនួន ៣ ៤៦៩តោន ដោយប្រមូលចំណូលបានចំនួន ៦២១ ៩១២ ៩៧៦ រៀល។ ផលនេសាទសរុបសម្រេចបានចំនួន ៨៥៦ ៤០០តោន ក្នុងនេះ ផលនេសាទទឹកសាបសម្រេចបានចំនួន ៣៨៣ ០៥០តោន សមុទ្រចំនួន ១២៥ ០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨ ៣៥០តោន ដែលសរុបជាប្រាក់ស្មើនឹង ១ ៧១២ ៨០០ ០០០ដុល្លារ។

របាយការណ៍បានបញ្ជាក់ថាការងារសម្រេចបាន មានផលវារីវប្បកម្មបាន ៣៤៨ ៣៥០តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២, ១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០នាក់។
របាយការណ៍ដដែលបានបន្តថា កន្លែងអភិរក្សសរុបចំនួន ៦៨២កន្លែង បោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្សចំនួន ១៨៥ ដើម បង្គោលឈើចំនួន ២ ៧៥០ដើម ទម្លាក់ប្រអប់បេតុងចំនួន ២៥០ នៅតំបន់ឆ្នេរ បានការពារតំបន់ផ្កាថ្ម និងស្មៅសមុទ្រទំហំ ៧ ០០០ហិកតា ដាំព្រៃលិចទឹកចំនួន ១៥០ហិកតា និងសាងសង់ស្នាក់ការល្បាតចំនួន ៤ខ្នង។ធ្វើអធិការកិច្ចទីតាំងកែច្នៃបានចំនួន ១៣៤កន្លែង ក្នុងខេត្តចំនួន១៧ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តអនាម័យល្អចំនួន ៥ច្បាប់ និងវិញ្ញាបនបត្រសុខភាពចំនួន ៦៧ច្បាប់។

រដ្ឋបាលជលផល ក៏បានធ្វើការបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកចំនួន ១៣៦ដើម នៅខេត្តជុំវិញបឹងទន្លេសាប បូកយោងសរុបចំនួន ១ ០២១ដើម។ ក្នុងនោះបង្រ្កាបបទល្មើសជលផលបានចំនួន ៣២៣១ករណី បំផ្លាញចោលវត្ថុតាង ២៩៦២ករណី ពិន័យអន្តរការណ៍ ៧៩ករណី បញ្ជូនទៅតុលាការ ១៩០ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តចំនួន ១៤០វគ្គ អ្នកចូលរួម ១ ៤៥០នាក់។
ជាមួយគ្នានេះរដ្ឋបាលជលផល ក៏បានធ្វើការសិក្សាស្រាវជ្រាវ ជីវសាស្រ្តវារីសត្វ តាមដានប្រភេទកូនត្រី ការធ្វើចរាចរណ៍ត្រី និងការពងកូនរបស់ត្រីនៅតាមដងទន្លេ សិក្សា DNAត្រី សិក្សាស្រាវជ្រាវការបង្កាត់ភ្ញាស់ត្រីគ្រំ ត្រីខ្យា ត្រីខ្ជឹង ត្រីកន្ធរមាស និងតាមដានផលនេសាទដាយត្រី។ ដោយឡែកសម្រាប់សហគមន៍នេសាទសរុបមានចំនួន ៥១៦ នៅក្នុងនោះទឹកសាប ៤៧៥ និង សមុទ្រ ៤១ មានសមាជិកសរុបចំនួន ១៤៧ ៥១៨គ្រួសារ ស្មើនឹង ៣៣២ ១៦៨នាក់ ចុះបញ្ជីសហគមន៍នេសាទចំនួន ៤៣៥ និងបានផ្តល់ថវិកាគាំទ្រដល់សហគមន៍ចំនួន ១៥០ ចំនួន ៤លានរៀលនៅក្នុងមួយសហគមន៍ ដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន ១១០ស្លាក ទម្លាក់ប្រអប់បេតុងចំនួន១៥០ និងបោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន ២០០ដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































