AMS Economyកម្ពុជាអាចនឹងឈានទៅសម្រេចបានក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានលើកឡើងថា ប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ តាមទិសដៅដែលបានកំណត់ដោយអង្គការសហប្រជាជាតិជាមិនខាន ខណៈដែលស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាជាក់ស្ដែងនាពេលបច្ចុប្បន្ន ក៏ដូចជាផែនការអនុវត្តនៅឆ្នាំបន្តមានភាពរលូន។

លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋានកាលពីថ្ងៃដើមសប្ដាហ៍នេះដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅឆ្នាំ២០១៥ ទទួលយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ ដែលនៅក្នុងគោលដៅនេះនឹងអភិវឌ្ឍន៍ប្រទេសឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវ ហង់ លីណា បានមានប្រសាសន៍ថា ៖
“កម្ពុជានឹងអាចសម្រេចបានតាមផែនការរបស់អង្គការសហប្រជាជាតិពិតប្រាកដ ដោយសារតែតាមរយៈការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ ដែលតាមការព្យាករណ៍នៅឆ្នាំ២០២៥ ដល់២០៣០ ផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋនឹងកើនដល់ប្រមាណ ២ ៤០០ ដុល្លារអាមេរិកក្នុង១ឆ្នាំ”
លោកជំទាវ អគ្គនាយិកាបានពន្យល់ថា ប្រទេសដែលមានប្រាក់ចំណូលទាបតម្រូវឱ្យផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋត្រូវមានប្រាក់ចំណូលក្រោម ១ ០០០ ដុល្លារក្នុង១ឆ្នាំ ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបត្រូវមានប្រាក់ចំណូលជាង ១ពាន់ដុល្លារក្នុង១ឆ្នាំ និងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រជាពលរដ្ឋត្រូវមានប្រាក់ចំណូលប្រមាណ ជាង២ពាន់ដុល្លារ។
តាមគោលដៅរបស់អង្គការសហប្រជាជាតិបានតម្រូវឱ្យប្រទេសកម្ពុជាធ្វើយ៉ាងណាបញ្ចប់ភាពក្រីក្រ បញ្ចប់គម្លាតយេនឌ័រ តម្រូវឱ្យកុមារចូលរៀនឱ្យបានគ្រប់ៗគ្នា និងមានបរិស្ថានឱ្យបានស្អាតល្អដូចប្រទេសគេនៅឆ្នាំ២០៣០។ ដូច្នេះប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមទិសដៅដែលកំណត់ដោយអង្គការសហប្រជាជាតិ។
តបទៅនឹងផែនការខាងលើនេះ វិទ្យាស្ថានស្ថិតិត្រូវការទិន្នន័យជាច្រើនទៀតសម្រាប់ធ្វើជាសូចនាករសម្រាប់វ៉ាស់វែងគោលដៅរបស់រាជរដ្ឋាភិបាល តើអនុវត្តបានដល់ណាហើយ ព្រោះគោលដៅឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិមានរហូតដល់ទៅ ១៨០សូចនាករ ខណៈគោលដៅសហវត្សឆ្នាំ២០១៥ មានសូចនាករត្រឹមតែ ៤៨ប៉ុណ្ណោះ។
លោកជំទាវ ហង់ លីណា បានគូសបញ្ជាក់ដែរថា តម្រូវការស្ថិតិកាន់តែមានច្រើនឡើងៗ និងស្មុគ្រស្មាញកាន់តែខ្លាំងឡើងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែវិវត្តន៍ និងធ្វើសមាហរណ៍កម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក។ វិទ្យាស្ថានស្ថិតិត្រូវការចាំបាច់ណាស់ទាំងការគាំទ្រថវិកា និងជំនាញបច្ចេកទេស ទោះបីជាបច្ចុប្បន្ននេះយើងប្រើប្រាស់ថវិកាជាតិក៏ដោយ ក៏ត្រូវការអ្នកជំនាញបច្ចេកទេសជួយរៀបចំស្ថិតិសម្រាប់ធ្វើការវ៉ាស់វែងគោលដៅឆ្នាំ២០៣០ខាងមុខដែរ។
លោកជំទាវ ហង់ លីណា ៖
“បានមានប្រសាសន៍ថា សន្ទស្សន៍ថ្លៃលំនៅដ្ឋានដែលផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ដោយធនាគារជាតិនៃកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការវ៉ាស់វែងសេដ្ឋកិច្ចកម្ពុជា ពិសេសពាក់ព័ន្ធនឹងគោលដៅប្រកបដោយចិរភាពឆ្នាំ២០៣០ ដែលនិយាយពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពិនិត្យមើលតាំងពីលំនៅដ្ឋាន ជីវភាពរស់នៅរបស់ប្រជាជន”
បច្ចុប្បន្ន វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ មានផលិតផលស្ថិតិជាច្រើនដែលបានផលិតសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងរាជរដ្ឋាភិបាល សហគមន៍អ្នកប្រើប្រាស់ ដូចជា ជំរឿនប្រជាជនឆ្នាំ២០១៩ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលបច្ចុប្បន្នកំពុងបញ្ចូលទិន្នន័យ ជំរឿនកសិកម្ម អង្កេត សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០២១ អង្កេតប្រជាសាស្ត្រឆ្នាំ២០២២ អង្កេតកសិកម្មឆ្នាំ២០២២ និងការចងក្រងទិន្នន័យ ព្រឹត្តិបត្រប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដូចជា សន្ទស្សន៍ថ្លៃ អ្នកប្រើប្រាស់ សន្ទស្សន៍ថ្លៃអ្នកផលិត ព្រឹត្តិបត្រគណនេយ្យជាតិថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រឹត្តិបត្រសន្ទស្សន៍ថ្នាក់ខេត្ត ដែលផ្សព្វផ្សាយក្នុងពេលខាងមុខឆាប់ៗ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ហង់ លីណា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































