AMS Economyកម្ពុជាកំពុងបន្តសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ខណៈប្រទេសមួយចំនួនកំពុងរងការបំផ្លាញ
ភ្នំពេញ ៖ ជាមួយនឹងកិច្ចអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន កម្ពុជាបាន និងកំពុងបន្តសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ជំរុញ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា។

ខណៈពេលដែលប្រទេសមួយចំនួនកំពុងទទួលរងនូវការបំផ្លិចបំផ្លាញបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្រោមភាពវិនាសកម្មនៃភ្លើងសង្គ្រាម ជាក់ស្ដែងដូចជាប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមជាមួយប្រទេសរុស្ស៊ីនោះ សម្រាប់តែប្រទេសកម្ពុជា ដែលកំពុងជ្រកនៅក្រោមម្លប់នៃសន្ដិភាព និងដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រក្សាសុខសុវត្ថិភាពសង្គម និងមនុស្សជាតិ ទាក់ទាញការវិនិយោគ និងមានលទ្ធភាពក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិជាង២ទសវត្សរ៍ជាប់គ្នាក្នុងអត្រាជាង៧ភាគរយ។

ជ្រកនៅក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបន្តកិច្ចអភិវឌ្ឍន៍ ជាពិសេសការកសាងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានានៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តសក្ដានុពលដែលបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ រួមមានផ្លូវថ្នល់ ស្ពានឆ្លងទន្លេ ស្ពានអាកាស ផ្លូវក្រោមដី ជាដើម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅបានមានប្រសាសន៍ថា ឱកាសនេះកាលពីប្រមាណ ៥២ឆ្នាំមុន កម្ពុជាកំពុងទទួលរងនូវការបំផ្លិចបំផ្លាញនូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដោយសារភ្លើងសង្គ្រាមថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដើម្បីកាត់ផ្ដាច់ការដឹកជញ្ជូន និងចល័តទ័ព។

សម្ដេចបានបញ្ជាក់ថា ក្នុងសម័យកាលនោះ កម្ពុជាមានស្ពានច្រើនណាស់ ប៉ុន្តែត្រូវបានកាត់ផ្តាច់ ដោយមានទាំងការទម្លាក់គ្រាប់បែកពីលើអាកាស មានទាំងការដាក់ម៊ីនកំទិចពីខាងក្រោម ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខូចខាតទាំងស្រុង។ ប៉ុន្តែរយៈពេល៥២ឆ្នាំក្រោយ ពោលគឺនៅពេលបច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ពីប្រទេសដែលមានចំនួនប្រជាជនត្រឹមជាង៥លាននាក់ ឥឡូវកើនដល់ប្រមាណ១៦លាននាក់។ ដូច្នេះ នៅពេលដែលមានកំណើនប្រជាជន ប្រទេសមានសុខសន្តិភាព ចាំបាច់ត្រូវតែបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលក្រៅពីផ្លូវថ្នល់ ស្ពាន នៅមានសាលារៀន មន្ទីរពេទ្យជាដើម ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ។ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនមានភាពល្អប្រសើរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































