AMS Economyកម្ពុជា ជាប្រទេសដែលមានដែនជម្រកសត្វព្រៃស្រែពកធំជាងគេ និងចុងក្រោយគេបង្អស់ក្នុងតំបន់ និងពិភពលោក
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាមានដែនជម្រកសត្វព្រៃស្រែពក គ្រប់ដណ្តប់ដោយប្រភេទព្រៃល្បោះដ៏ធំល្វឹងល្វើយ ធំជាងគេ និងជាប្រភេទព្រៃល្បោះចុងក្រោយគេបង្អស់ក្នុងតំបន់ និងពិភពលោក ហើយដែលមានតម្លៃបំផុត សម្រាប់ការងារខាងផ្នែកអភិរក្ស និងការធានា នូវប្រព័ន្ធអេកូឡូស៊ី។

ដែនជម្រកសត្វព្រៃស្រែពកត្រូវបានបង្កើតឡើងតាមរយៈអនុក្រិត្យលេខៈ ៨៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំ ៣៧២.៩៧១ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងអនុក្រឹត្យលេខៈ ២៩ អនក្រ.បក ចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពី ការកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ រួមមានៈ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចិរភាព និងតំបន់សហគមន៍។
ព្រៃរបោះគឺជាព្រៃដែលមានដើមឈើតូចៗ ឬធំល្មម ហើយដុះរង្វើល ឃ្លាតៗពីគ្នា ព្រៃប្រភេទនេះ ផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ពពួកសត្វក្រចកជើងចំពាម ឬសត្វប្រភេទដទៃទៀតអាស្រ័យរស់នៅ។ ដែនជម្រកសត្វព្រៃស្រែពក ជាជម្រកសម្រាប់ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះជាសកលដូចជា សត្វដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ក្រពើភ្នំ និងប្រភេទមច្ឆជាតិ រាប់សិបប្រភេទផ្សេងទៀតជាដើម ដែលជាធនធានដ៏កម្រ និងមានតម្លៃសម្រាប់មនុស្សជាតិ ក្នុងប្រទេស កម្ពុជា ក្នុងតំបន់ និងក្នុងសកលលោកទាំងមូល។ តំបន់នេះត្រូវបានចាត់ទុក ជាកន្លែង ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ដែលចង់ដើរលេងកំសាន្តបែបទេសចរណ៍ធម្មជាតិ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។

លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជា ធ្លាប់បានឱ្យដឹងថា សម្រាប់អ្នកមិនបានស្គាល់ពីតម្លៃព្រៃរបោះគឺតែងចាត់ទុកថាអត់បានការអ្វីនោះទេ តែតាមពិតព្រៃរបោះមានដើរតួនាទីយ៉ាងសំខាន់ណាស់សម្រាប់សត្វព្រៃ។ ដោយឡែកសត្វព្រៃដែលអាចរស់នៅក្នុងព្រៃរបោះបានត្រូវមានលក្ខខណ្ឌ៣យ៉ាងសំខាន់ៗគឺទី១- ចំណីដូចជាស្មៅសម្រាប់សត្វជើងចំពាម ទី២.-បញ្ហាទឹកក្នុងនេះមានទឹកទន្លេ ត្រពាំង អូរ និងទី៣-ទីជម្រក ស្ងប់ស្ងៀមដែលមានអន្ទាក់ គ្មានកាប់បំផ្លាញព្រៃឈើ ហើយកាលណាមានសត្វព្រៃគេក៏អាចបង្កើតវិស័យទេសចរណ៍ទៀតផង។
បន្ថែមពីភាពអំណោយផលពីធម្មជាតិ និងការប្រឹងប្រឹងអភិរក្សអំបូរសត្វព្រៃគ្រប់ប្រភេទ ប្រទេសកម្ពុជាបានចូលរួម និងជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ដើម្បីប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ហើយតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។
ជាក់ស្ដែង នៅក្នុងឆ្នាំនេះ ក្រសួងបរិស្ថានបានចូលរួមប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ដូចឆ្នាំមុនៗ ដោយបានផលិតក្លីបវិដេអូ បង្ហាញអំពីទិវាដ៏សំខាន់មួយ និងសារសំខាន់របស់សត្វស្លាប និងជីវៈចម្រុះដែលកម្ពុជាមាននូវធនធានទាំងនេះ ដើម្បីទាញយកការចាប់អារម្មណ៍របស់មនុស្សទូទៅឱ្យបានដឹងថា កម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយសម្បូរទៅដោយធនធានធម្មជាតិដ៏មហាសាល ដែលផ្ដល់នូវលក្ខខណ្ឌធម្មជាតិ ដ៏មានសារៈសំខាន់សម្រាប់ការរស់នៅរបស់មនុស្ស សត្វ និងជីវៈចម្រុះសំខាន់ៗផងដែរ។

អំណោយផលភូមិ សាស្រ្តខាងលើនេះ ក៏ជាកត្តានាំឱ្យមានការផ្លាស់ប្ដូរទីកន្លែងពងកូន ទីសំចត និងទីស្វែងរកចំណី របស់សត្វស្លាបជាច្រើនប្រភេទ ក្នុងរដូវការជាក់លាក់មួយជាប្រចាំឆ្នាំ។ សត្វស្លាបតែងតែធ្វើចំណាកស្រុកជាធម្មតា ហើយមានចលនាទៀងទាត់ទៅតាមរដូវកាលផ្សេងៗគ្នា កត្តានេះក៏ជាផ្នែកមួយដ៏សំខាន់នៃដំណើររបស់ធម្មជាតិ ។
សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាបធ្វើការបន្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ប្រមាណពីរដងក្នុងមួយឆ្នាំពីតំបន់ពងកូនទៅតំបន់សំចត ឬតំបន់ស្វែងរកចំណីដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចនេះការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍គឺទាមទារឱ្យមានការចូលរួម និងការសហការពីបណ្ដាប្រទេសនានា ដែលស្ថិតនៅលើផ្លូវហោះហើររបស់ពួកវា។ ផ្លូវហោះហើរសត្វស្លាបគឺជាពាក្យប្រើប្រាស់សម្រាប់បង្ហាញពីតំបន់ភូមិសាស្រ្តមួយដែលសត្វស្លាបជាច្រើនប្រភេទធ្វើការបន្លាស់ទីជម្រកពងកូនទីសង់ជាប់នឹងទីតាំងស្វែងរកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។
បច្ចុប្បន្ននៅលើពិភពលោកពិភពលោក មានផ្លូវហោះហើរសត្វស្លាបចំនួន៩ ហើយប្រទេសកម្ពុជាស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត -អូស្ត្រាលី និងបានចូលរួមជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី ចាប់តាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ។ ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវ អប់រំ ផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងជាទីជម្រកសត្វស្លាបទាំងនោះផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































