AMS Economyកម្ពុជាដាក់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខេត្តមណ្ឌលគិរី ខណៈខេត្តនេះកំពុងវិវត្តជាប៉ូលសេដ្ឋកិច្ចទី៤
មណ្ឌលគីរី ៖ បន្ទាប់ពីមានខេត្តចំនួន៣ជាខេត្តប៉ូលសេដ្ឋកិច្ចខ្លាំងៗរបស់កម្ពុជារួចហើយ រដ្ឋាភិបាលកម្ពុជាពេលនេះមានគម្រោងដាក់ឱ្យខេត្តមណ្ឌលគិរីក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ ហើយដើម្បីឱ្យខេត្តនៅប៉ែកឦសានមួយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រែខ្លួនជាប៉ូលសេដ្ឋកិច្ចពិសេស រាជរដ្ឋាភិបាលបានដាក់គោលដៅ និងផែនការមេសម្រាប់អភិវឌ្ឍន៍រួចរាល់។

នៅក្នុងផែនការមេនៃការអភិវឌ្ឍខេត្តមណ្ឌលគីរី ការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរ និងការតភ្ជាប់បណ្ដាញផ្លូវសំខាន់ៗ បានក្លាយជាគម្រោងអាទិភាព១ ក្នុងចំណោមគម្រោងទាំង៦ ដែលបានសម្រេចដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះ រាជរដ្ឋាភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធជាសេនាធិការ រួមជាមួយនឹងអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗមួយចំនួនទៀតរួមមាន ៖

• ការគ្រប់គ្រងសំណល់រឹង-រាវ និងការគ្រប់គ្រងធនធានធម្មជាតិ ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សិក្សារៀបចំផែនការគ្រប់គ្រងសំរាមឱ្យបានច្បាស់លាស់ សិក្សារៀបចំឱ្យមានអាងស្តុកប្រព្រឹត្តិកម្មសំណល់រាវ ជំរុញភាគីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់លើវិធានការស្តារ និងបង្កើតចលនាដាំដើមឈើឡើងវិញ។
• ការផ្គត់ផ្តង់ និងប្រើប្រាស់ទឹកស្អាត ដោយធ្វើយ៉ាងណាត្រឹមឆ្នាំ២០៣០ ប្រជាជនរស់នៅតំបន់ទីប្រជុំជន និងជនបទទទួលបានទឹកស្អាតប្រើប្រាស់ រក្សាការពារប្រភពទឹកដែលមានស្រាប់ និងស្វែងរកប្រភពទឹកថ្មី ព្រមទាំងសិក្សាបន្ថែមឱ្យមានអាងសម្រាប់ស្តុក និងចម្រោះទឹកស្អាតមួយនៅក្នុងក្រុងសែនមនោរម្យ។
• ការផ្គត់ផ្តង់ និងប្រើប្រាស់អគ្គិសនី តាមរយៈការទាញអ្នកវិនិយោគក្នុង និងក្រៅស្រុក មកអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងសម្របសម្រួល ក៏ដូចជាគាំទ្រដល់ការសិក្សា រុករក និងការអភិវឌ្ឍប្រភពថាមពលអគ្គិសនីស្អាត ឬបៃតង។
• ការអភិរក្សវប្បធម៌ជនជាតិដើមភាគតិច ដោយមានសិក្សារៀបចំសារៈមន្ទីរជនជាតិដើមភាគតិចឱ្យបានយ៉ាងតិចមួយនៅក្រុងសែនមនោរម្យ រៀបចំឱ្យមានភូមិវប្បធម៌សហគមន៍ជនជាតិដើមភាគតិច និងសិក្សាលទ្ធភាពក្នុងការបង្កើតសាលាវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ជនជាតិដើមភាគតិច។
• ការផ្សារភ្ជាប់វិស័យរ៉ែ និងទេសចរណ៍ ដោយមានកំណត់តំបន់អាទិភាព (Zoning) ក្នុងការទាញយករ៉ែ ពិនិត្យលទ្ធភាពក្នុងការបង្កើតសារមន្ទីររ៉ែ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ និងពិនិត្យលទ្ធភាពក្នុងការប្រែក្លាយតំបន់ភ្នំណាមលៀរដែលជាប្រភេទភ្នំថ្មក្រានីតទៅជាសួនភូគព្ភសាស្រ្ត (Geo Park) និងជាគោលដៅទេសចរណ៍។
• ការផ្សារភ្ជាប់វិស័យកសិកម្ម និងទេសចរណ៍ ដោយការលើកទឹកចិត្ត និងទាក់់ទាញការវិនិយោគជាកសិដ្ឋានសមាហរណ។ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផលប្រចាំតំបន់ និងប្រចាំខេត្ត ជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ជំរុញការប្រើប្រាស់ និងចែករំលែកចំណេះដឹង និងបចេ្ចកវិទ្យាទំនើប។
• វិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម តាមរយៈការសិក្សាបង្កើតសាលាបណ្តុះបណ្តាល ឬវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តមណ្ឌលគិរី ព្រមទាំងមានការរៀបចំស្លាកសញ្ញា ឆ្លើយតបតាមស្តង់ដាគុណភាព និងសមាមាត្រតម្លៃ។
• ការគាំពារសេវាវេជ្ជសាស្ត្រ និងសុខាភិបាលៈ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលក្នុងខេត្តមណ្ឌលគិរីស្របតាមស្តង់ដាជាតិ-អន្តរជាតិ ព្រមទាំងផ្តល់អាទិភាពការវិនិយោគ និងអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យស្តង់ដាអន្តរជាតិក្នុងខេត្តមណ្ឌលគិរី។
• ការជំរុញការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ និងភាពច្នៃប្រឌិត។ យ៉ាងណាមិញ សម្រាប់ការតភ្ជាប់ការសម្រួលការធ្វើដំណើរឯណោះវិញ មានគម្រោងដូចជា៖
• ការតភ្ជាប់តាមផ្លូវអាកាសដែលគ្រោងនឹងលេចរូបរាងឡើងឆាប់ៗនៅខេត្តមណ្ឌលគិរី ទៅកាន់ប្រទេសជិតខាងផ្សេងទៀត។
• ការតភ្ជាប់តាមផ្លូវទឹកតាមរយៈទន្លេស្រែពកដែលតភ្ជាប់ជាមួយទន្លេមេគង្គ។
• ការតភ្ជាប់តាមផ្លូវគោក ដោយមានការជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿននៅ ក្នុងខេត្តមួយនេះផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































