AMS Economyកម្ពុជា និងសិង្ហបុរី ជំរុញការបើកដំណើរការរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់
ហុងកុង ៖ បណ្តាប្រទេសនៅអាស៊ីខាងត្បូង ដូចជា សិង្ហបុរី និងកម្ពុជា កំពុងត្រៀមបើកដំណើរការរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ និងលើកទឹកចិត្តដល់អាជីវកម្មចាប់ផ្តើមថ្មី (Startup) និងពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងតំបន់។ នេះបើយោងតាមការលើកឡើងក្នុងកិច្ចពិភាក្សាដែលរៀបចំដោយសារព័ត៌មាន South China Morning Post កាលពីសប្តាហ៍មុន។

ជាមួយនឹងចំនួនប្រជាជនវ័យក្មេងដែលមានអាយុជាមធ្យម ៣០ ឆ្នាំ និងភាគរយខ្ពស់នៃការប្រើប្រាស់អ៊ីនធឺណិត និងទូរស័ព្ទចល័ត តំបន់អាស៊ីអាគ្នេយ៍បានឃើញអាជីវកម្មចាប់ផ្តើមជាច្រើន ដែលត្រូវបានធ្វើឡើងនៅប្រព័ន្ធទូទាត់តាមឌីជីថល ពាណិជ្ជកម្មតាមអ៊ីនធឺណិត និង cryptocurrencies ។

លោកស្រី Benedicte Nolens ប្រធានមជ្ឈមណ្ឌល Hong Kong of the Bank for International Settlement (BIS) Innovation Hub បានលើកឡើងថា ៖
“តំបន់អាស៊ីអាគ្នេយ៍គឺជាមូលដ្ឋានដ៏មានអំណោយផល សម្រាប់ការបង្កើតអាជីវិម្មថ្មីនៃការទូទាត់តាមឌីជីថល។ នៅពេលដែលអ្នកឃើញកំណើនពាណិជ្ជកម្មតាមអ៊ីនធឺណិត ជាធម្មតា វាដំណើរការល្អជាមួយនឹងយន្តការបង់ប្រាក់ថ្មី”
CBDCs បាន និងកំពុងកើនឡើងនូវប្រជាប្រិយភាពនៅអាស៊ី។ ប្រទេសចិនបានចាប់ផ្តើមបង្កើតរូបិយប័ណ្ណឌីជីថលរបស់ខ្លួនដែលហៅថា e-yuan នៅក្នុងឆ្នាំ២០១៤ ប៉ុន្តែឥឡូវនេះ ហុងកុងក៏កំពុងសិក្សាអំពីការចាប់ផ្តើមនៃ e-HKD ផងដែរ។ អាជ្ញាធររូបិយវត្ថុហុងកុង ដែលជាធនាគារកណ្តាលគំរូមួយរបស់ទីក្រុងនេះ បាននឹងកំពុងធ្វើការជាមួយធនាគារប្រជាជនចិន (PBOC) និងធនាគារកណ្តាលនៃប្រទេសថៃ និងអារ៉ាប់រួមលើគម្រោង “mBridge” ដើម្បីបង្កើតវេទិកាទូទាត់ CBDCs ។
ប្រទេសសិង្ហបុរី កាលពីឆ្នាំមុន បានសហការជាមួយធនាគារកណ្តាលប្រទេសអូស្ត្រាលី ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូង រួមជាមួយនឹងស្ថាប័ន (BIS) Innovation Hub ដើម្បីជំរុញគម្រោង “Project Dunbar” សម្រាប់ការអភិវឌ្ឍ វេទិកាសម្រាប់ការទូទាត់ឆ្លងព្រំដែននៃ CBDCs ផ្សេងៗគ្នា។ ជាមួយគ្នានេះដែរមានការលើកឡើងថា មានឱកាសច្រើនក្នុងការរីកចម្រើនសម្រាប់សេដ្ឋកិច្ចឌីជីថល នៅអាស៊ីអាគ្នេយ៍។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖
“ប្រទេសកម្ពុជាជាប្រទេសតូចមួយដែលមានប្រជាជនចំនួនប្រមាណ ១៦ លាននាក់ ដែលយើងមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តប្រហែល ២០ លានគ្រឿង”
លោកជំទាវ ជា សិរី បានថ្លែងបន្តថា ជំងឺកូវីដ១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បានជំរុញឱ្យមានឌីជីថលនីយកម្មនៃសេដ្ឋកិច្ច បន្ទាប់ពីរដ្ឋាភិបាលជាច្រើនបានដាក់ចេញវិធានការបិទប្រទេស និងលើកទឹកចិត្តប្រជាជនឱ្យទិញទំនិញតាមអ៊ីនធឺណិត។ នេះបានជំរុញការបង់ប្រាក់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូលឱ្យមានការកើនឡើង។
ប្រទេសសិង្ហបុរីមានចំនួននៃអាជីវកម្មបច្ចេកវិទ្យាចាប់ផ្តើមថ្មីកើនឡើង ១០ ដងចាប់តាំងពីឆ្នាំ២០១៥ មក។ បច្ចុប្បន្ន អ្នកផ្តល់កម្ចីបែបប្រពៃណី ដូចជា ស្ថាប័ន DBS ក៏បានបង្កើតវេទិកាសម្រាប់ការជួញដូររូបិយប័ណ្ណឌីជីថល ដូចជា bitcoin ផងដែរ។
លោក Frederick Fung ប្រធានសមាគមសហគ្រាសរូបិយប័ណ្ណឌីជីថល និងអាជីវកម្មចាប់ផ្តើមនៅប្រទេសសិង្ហបុរីបាននិយាយថា ៖
“វាគឺជាវឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍មួយនៅទីនេះក្នុងប្រទេសសិង្ហបុរី ពីព្រោះមនុស្សកាន់តែច្រើនចាប់អារម្មណ៍លើរូបិយប័ណ្ណឌីជីថល”
លោកបានបន្តថា មិនត្រឹមតែយុវជន ដែលចាប់អារម្មណ៍លើរូបិយប័ណ្ណឌីជីថលនោះទេ អតិថិជនវ័យចំណាស់ក៏កំពុងទទួលយកការទូទាត់តាមឌីជីថលផងដែរ។ លោកស្រី Nolens បានអំពាវនាវកុំឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព និងឯកជនភាព ដោយលោកស្រីបាននិយាយថា ៖
“សាច់ប្រាក់គឺជាឧបករណ៍ទូទាត់ប្រពៃណីមួយដែលមានសព្វថ្ងៃនេះ។ ដូច្នេះប្រសិនបើសាច់ប្រាក់ត្រូវបានប្រើប្រាស់តាមប្រព័ន្ធឌីជីថល វាពិតជាងាយស្រួលក្នុងការត្រួតពិនិត្យជាងប្រដាសសាច់ប្រាក់ ឬក្នុងទម្រង់ទូទាត់បែបប្រពៃណី៕”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំ...

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ ...

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ក្នុង...

វៀតណាម និងរុស្ស៊ីបានឯកភាពគ្នាដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១៥ ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ

បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្...

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រ...

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ...

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ខេត្តទាំងអស់នៅទូទាំងប្រទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































