AMS Economyពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម ឆ្នាំ២០២១ អាចកើនដល់ជាង៩,៣ពាន់លានដុល្លារ
ភ្នំពេញ ៖ តាមរយៈរបាយការណ៏ដែលចេញដោយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថា ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជានៅតែកើនឡើងរហូតដល់ចំនួន ៨,៦ ពាន់លានដុល្លារក្នុងរយៈពេល ១១ខែនៃឆ្នាំ២០២១នេះ។

ក្នុងចំណោមនៃទំហំពាណិជ្ជកម្មជាង ៨,៦ពាន់លានដុល្លារនេះ ទំហំទឹកប្រាក់ជាង ៤,៣៥ពាន់លានដុល្លារ បានមកពីការនាំចេញរបស់វៀតណាមមកកម្ពុជាកើនឡើង១៧ភាករយ ហើយក្រៅពីនោះគឺការនាំចេញរបស់កម្ពុជាកើនឡើង ៣៣៧ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលមានការប៉ាន់ប្រមាណថារហូតដល់ដំណាច់ឆ្នាំនេះ ទំហំពាណិជ្ជកម្មអាចកើនដល់ ៩,៣ ពាន់លានដុល្លារ។

យោងតាមនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់កម្ពុជា ពោលកាលពីអំឡុងឆ្នាំ ២០១៦-២០២០ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង១៧ ភាគរយជារៀងរាល់ឆ្នាំ ហើយគិតជាមធ្យមចន្លោះពី ២,៩២ ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ ៥,៣២ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ខណៈដែលគម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជាដែលមានសុពលភាពមានចំនួន ១៨៨ ស្មើនឹងដើមទុនចុះបញ្ជីសរុបជិត ២.៨៥ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានអះអាងថា ភាគីវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាដៃគូជាមួយទីភ្នាក់ងារកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំនាពេលខាងមុខ។

បន្ថែមលើនេះ ភាគីកម្ពុជា-វៀតណាម បានឯកភាពបន្តធ្វើការរួមគ្នាដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងការធ្វើជំនួញរវាងប្រទេសទាំងពីរ ខណៈជំរុញភាពជាដៃគូក្នុងវិស័យដឹកជញ្ជូន ទេសចរណ៍ កសិ-រុក្ខាប្រមាញ់-នេសាទ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន កំលាំងពលកម្ម ធនធានធម្មជាតិ និងបរិស្ថាន។
ភាគីទាំងពីរ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ព្រមទាំងយន្តការសហប្រតិបត្តិការអនុតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចីរភាពនៃធនធានទឹកទន្លេមេគង្គ។
សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ និងចំនួន ៥,៣៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះមានចំនួន ៨.៦ ពាន់លានដុល្លារអាមេរិក ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































