AMS Economyគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាផ្តល់ឥណទានសរុបជិត ៤៥ ពាន់លានដុល្លារគិតត្រឹមចុងត្រីមាសទី៣ ឆ្នាំនេះ
ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទានសរុប ១៨៥,១ ទ្រីលានរៀល (៤៤,៩ ពាន់លានដុល្លារអាមេរិក) គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១នេះ កើនឡើង ២៣ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ធនាជាតិនៃកម្ពុជា ស្តីពីឥណទានតាមវិស័យផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ឥណទាននេះគ្របដណ្តប់លើវិស័យកសិកម្ម សំណង់ កម្មន្តសាល សេវាកម្ម ការជួញដូរដុំនិងរាយ និងអង្គភាពគ្រួសារ ជាដើម។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងរបាយការណ៍ស្តីពី “យុទ្ធសាស្ត្រស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥” ដែលផ្សាយជាផ្លូវការពីដើមខែធ្នូ ឆ្នាំ២០២១នេះថា នៅក្នុងបរិបទសុខសន្តិភាពពេញលេញរបស់កម្ពុជា ការអភិវឌ្ឍនានាបាននិងកំពុងរីកដុះដាលលើគ្រប់វិស័យ ជាមួយសមិទ្ធផលដែលទទួលបាន តាមរយៈការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច។ ស្នាដៃទាំងនេះបានលេចចេញជារូបរាងឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកសុខដុមរមនានិងវឌ្ឍនភាព ក្រោមដំបូលសុខសន្តិភាពនិងស្ថិរភាពនយោបាយ។

ឯកឧត្តមបានថ្លែងថា ក្នុងកំលុងពេលជាង២ទសវត្សរ៍កន្លងមក កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និង លឿនបំផុតលំដាប់ទី៦ នៅលើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង៧ភាគរយ ក្នុងមួយឆ្នាំ ហើយអត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះពីប្រមាណ៥៣ភាគរយ ក្នុងឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១០ភាគរយក្នុងឆ្នាំ២០១៨។ ក្នុងដំណើរខិតខំដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា បានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយ អភិវឌ្ឍន៍តាមវិស័យ និងវិធានការជាក់ស្ដែងជាអាទិភាពនានា។ ក្នុងន័យនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ បានបន្តធ្វើជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលក្នុងនោះ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុត្រូវបានកំណត់ជាគោលដៅអាទិភាពមួយ។

ឯកឧត្តមបានថ្លែងបន្តទៀតថា ៖
“បរិយាបន្នហិរញ្ញវត្ថុ គឺជាលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។ ទន្ទឹមនេះ ការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុនឹងផ្តល់ផលប្រយោជន៍ជាច្រើន ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ដល់សហគ្រាសធុនតូចនិង មធ្យម និងប្រជាជនដែលពុំទាន់មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។”
ឯកឧត្តមបានថ្លែងបន្តថា ចំពោះប្រជាជនផលប្រយោជន៍ទាំងនេះរួមមានការជួយសម្រួលដល់ជីវភាពរស់នៅការផ្តល់លទ្ធភាពឲ្យមានការសន្សំហិរញ្ញវត្ថុ និងការបង្កើនឱកាសធុរកិច្ច ដែលនាំឲ្យប្រជាជនកាន់តែមានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានសេវាចាំបាច់នានា ដូចជាការលើកកម្ពស់ការអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាតជាដើម។ ចំពោះសហគ្រាស ធុនតូចនិងមធ្យម ផលប្រយោជន៍មានដូចជា ការបង្កើនលទ្ធភាពវិនិយោគការទទួលបានសេវាប្រឹក្សាជាដើម។ ដូច្នេះ ការរៀបចំឲ្យមានយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ គឺពិតជាចាំបាច់ក្នុងការសម្រេចបាននូវផលប្រយោជន៍ទាំងនេះ។
យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌជាគោលនយោបាយជាតិ ដែលអនុញ្ញាតឲ្យមានការចូលរួមពេញលេញពីសំណាក់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងឡាយ និងការដាក់ចេញនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់។ យុទ្ធសាស្ត្រជាតិនេះជាឧបករណ៍ទ្រទ្រង់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ដែលមានគោលបំណងសម្រេចបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ ហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។
ធនាគារពិភពលោក កាលពីថ្មីៗបានបញ្ជាក់ផងដែរថា លក្ខខណ្ឌហិរញ្ញវត្ថុបន្តមានភាពរឹងមាំដែលគាំទ្រដោយការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ក្រោមវិធានការបន្ធូរបន្ថយ រូបិយវត្ថុជុំទី ៣ របស់ខ្លួនដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងខែឧសភា ឆ្នាំ២០២១ ធនាគារកណ្តាលបានសម្រេច ក្នុងចំណោមវិធានការនានា (i) រក្សាសមាមាត្រតម្រូវការទុនបម្រុងនៅកម្រិត ៧ ភាគរយសម្រាប់ប្រាក់បញ្ញើ និងកម្ចីទាំងជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក រហូតដល់មានការជូនដំណឹងបន្ថែម និង (ii) អនុញ្ញាតឱ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបន្តរៀបចំកម្ចីឡើងវិញរហូតដល់ចុងឆ្នាំ ២០២១។
ធនាគារពិភពលោកបានឱ្យដឹងទៀតថា ៖
“ទោះបីស្ថិតនៅក្រោមកម្រិតមុនជំងឺរាតត្បាតក៏ដោយ កំណើនសាច់ប្រាក់ជារួមរបស់ប្រទេសកម្ពុជាមានភាពរឹងមាំក្នុងអត្រា ១៥,៣ ភាគរយក្នុងមួយឆ្នាំ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១។ ដោយសារទំនុកចិត្តកាន់តែប្រសើរលើប្រព័ន្ធធនាគារ និងលំហូរទុននៅតែបន្តកំណើនប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសដែលបានថមថយយ៉ាងខ្លាំងក្នុង អំឡុងឆមាសទីមួយនៃឆ្នាំ២០២០ បានកើនឡើងវិញចាប់តាំងពីពេលនោះមក ដោយបានរួមចំណែក ១១,៥ ភាគរយន ១៥,៣ ភាគរយនៃកំណើនសាច់ប្រាក់ជារួមនៅក្នុងខែកញ្ញា ឆ្នាំ ២០២១“
ធនាគារពិភពលោកបានឱ្យដឹងទៀតថា ដោយឆ្លុះបញ្ចាំងពីតម្រូវការឥណទានកាន់តែខ្លាំង កំណើនឥណទានក្នុងស្រុកក៏ស្ទុះងើបឡើងវិញដែរ ដោយកើនឡើង ២៤,០ ភាគរយធៀបនឹងមួយឆ្នាំមុន ក្នុងខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែនៅតែទាបជាងអត្រាកំណើនមុនជំងឺរាតត្បាត ដែលមានអត្រា ២៧,០ ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ២០១៩៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































