AMS Economyការសិក្សា ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២
ភ្នំពេញ ៖ បន្ទាប់ពីតម្រូវការទីផ្សារធំៗរបស់កម្ពុជា ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក បាន និងកំពុងងើបឡើងជាបណ្តើរៗ គេសង្កេតឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើង ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២នេះ។
យោងតាមការព្យាករណ៍របស់ស្ថាប័នធំៗ បានឱ្យដឹងថា សេដ្ឋកិច្ចសកល បាន និងកំពុងងើបឡើងបណ្តើរៗ និងរំពឹងថានឹងសម្រេចបានកំណើន ៣,៦% ក្នុងឆ្នាំ២០២២ ដោយប្រទេសភាគច្រើន បាន និងកំពុងជំរុញវិធានការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ, ពនឿនការចាក់វ៉ាក់សាំងបន្ថែម និងធ្វើអន្តរាគមន៍នានា ដើម្បីបន្តបង្កើនភាពស៊ាំសហគមន៍រឹងមាំ និងការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី (New Normal)។

ទោះជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចសកលប្រឈមនឹងការថមថយថែមទៀត ដោយសារការថមថយកំណើនសេដ្ឋកិច្ចចិន, ការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក, ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, និងការលេចឡើងនូវជំងឺកូវីដ-១៩ បំប្លែងថ្មី (New Variants) ដែលធ្វើឱ្យរំខាន និងបង្កភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងអត្រាអតិផរណាមានការកើនឡើងខ្ពស់ ។
ទន្ទឹមនេះ, យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងរក្សាបានកំណើន ៥,៤% ក្នុងឆ្នាំ២០២២នេះ បើទោះបីជារងការប៉ះទង្គិច ដោយប្រយោលពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ។ ការរក្សាបានកំណើនេះ គឺដោយសារតែទីផ្សារធំៗ របស់កម្ពុជា នៅតែមានតម្រូវការ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក បាននិងកំពុងងើបឡើងជាបណ្តើរៗ ដោយសារការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល រួមមានការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងអំឡុងពេលព្យួរការងារជាដើម។

របាយការណ៍បានបញ្ជាក់ដូច្នេះថា ៖
“ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងតាមរយៈការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលការនាំចេញ បន្តមានកំណើនល្អ លើការនាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ ដូចជា កង់ ខ្សែភ្លើង និងបង្គំខ្សែភ្លើង គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត”
សូចនាករសំខាន់ៗ ដែលបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើង ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះមានដូជា ៖
អតិផរណា និងអត្រាប្តូរប្រាក់ ៖ អតិផរណាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះ សន្ទស្សន៍ថ្លៃសាច់ជ្រូកបានកើនឡើង ៤,៦%, ត្រី ៥,២%, ខណៈឧស្ម័ន (Gas) ២៨%, ប្រេងសាំងធម្មតា ៣៧,២% និងប្រេងម៉ាស៊ូត ៤៤,៤% ។ ទន្ទឹមនេះ, អត្រាប្តូរប្រាក់ជាមធ្យមក្នុងរង្វង់ ៤ ០៧២ រៀល/ ដុល្លារអាមេរិក បានកើនឡើង ០,១% ។
ស្ថានភាពហិរញ្ញវត្ថុ សាធារណៈ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ការប្រមូលចំណូលសរុបអនុវត្តបានចំនួន ៥ ៤៤២,៤ ពាន់លានរៀល (ស្មើ ២៤,៥% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ៦,២% ក្នុងនោះ ចំណូលចរន្តសរុប ៥ ៤៣១, ៩ ពាន់លានរៀល បានកើនឡើង ៦,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ កំណើននេះ គាំទ្រដោយពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញ, ពន្ធលើទំនិញ និងសេវាប្រើប្រាស់ និងពន្ធលើពាណិជ្ជកម្មអន្តរជាតិ តាមរយៈការបន្តពង្រីកមូលដ្ឋានពន្ធ, ការធ្វើទំនើបភាវូបនីយកម្ម, ការអនុវត្តវិធានការកែទម្រង់, និងនិន្នាការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ទន្ទឹមនេះ, ចំណាយសរុបអនុវត្តបាន ៧ ៥១០,៧ ពាន់លានរៀល(ស្មើនឹង ២៤,២% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ២៨,២% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ ២០២១ កន្លងទៅ ដោយសារកើនលើចំណាយមូលធន ប្រមាណ ៤១,៨% ជាពិសេសលើចំណាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ជារួម ការអនុវត្តថវិកានេះ បានធ្វើឱ្យថវិកាចរន្តមានអតិរេកចំនួន ១ ១៦៩,៩ ពាន់លានរៀល ។
ស្ថានភាពរូបិយវត្ថុ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២, រូបិយវត្ថុទូទៅ (M2) សរុបមានចំនួន ១៦៣,១ ទ្រីលានរៀល បានកើនឡើង ១៣,៨% និងទុនបម្រុងរូបិយបណ្ណបរទេសដុល មានចំនួន ២០,៣ ពាន់លានដុល្លារអាមេរិក បានកើនឡើង ០,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ទន្ទឹមនេះ, ឥណទានដែលផ្តល់ដោយធនាគារពាណិជ្ជមានចំនួន ១៧១,៤ ទ្រីលានរៀល បានកើនឡើង ២៣,៩% ដោយសារការផ្តល់ឥណទានដល់គ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុ និងតម្រូវការផ្ទាល់ខ្លួន។
ពាណិជ្ជកម្មក្រៅ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៤ ៨៩៩ លានដុល្លារអាមេរិក បានកើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើមិនរាប់បញ្ចូលមាស, ការនាំចេញ មានទឹកប្រាក់សរុបចំនួន ៤ ៨១៤,៤ លានដុល្លារអាមេរិក បានកើនឡើង ២៦,៥% ក្នុងនោះបានគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ, កង់, ខ្សែភ្លើងនិងបង្គំខ្សែភ្លើង, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។ រីឯ, ការនាំចូលទំនិញមានទឹកប្រាក់សរុប ចំនួន ៧ ៤៤៥,៩ លានដុល្លារអាមេរិក បានធ្លាក់ចុះ ០,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ បើមិនរាប់បញ្ចូលមាស, ការនាំចូលមានទឹកប្រាក់សរុបចំនួន ៦ ១៦៤,៨ លានដុល្លារអាមេរិក បានកើនឡើង ២១,៦ % ដោយសារការកើនឡើងនៃការនាំចូលវាយនភណ្ឌនិងសម្លៀកបំពាក់, បរិក្ខារសំណង់, ប្រេងឥន្ធនៈ, ទោចក្រយានយន្ត និងគ្រឿងអេឡិចត្រូនិកជាដើម។
ទេសចរណ៍ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន ១៥៩ ៥៤៦ នាក់ បានកើនឡើង ១២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ កំណើននេះ ដោយសារការបន្ធូរបន្ថយនីតិវិធីធ្វើដំណើរពីបរទេស, ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំង, ការបង្កើតបាននូវភាពសុំសហគមន៍ ដែលបានអនុញ្ញាតឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច ដំណើរការឡើងវិញ និងត្រលប់ទៅរកនិន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ។
ការវិនិយោគឯកជន ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣ គម្រោង ស្មើនឹង ៦,៨%។ ទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ទន្ទឹមនេះ, គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥ គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២ ២១៩,៤ លានដុល្លារអាមេរិក បានកើនឡើង ២១០,៣ % ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គាំទ្រដោយគម្រោងវិនិយោគលើមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង, វារីអគ្គិសនី, រោងចក្រផលិតសំបកកង់យានយន្ត, សណ្ឋាគារ, រោងចក្រស៊ីម៉ង់ត៍, កសិដ្ឋានដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗទៀត, រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល។
សំណង់ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១ ០០១ គម្រោង បានធ្លាក់ចុះ ៦៥ តម្រោង ស្មើនឹង ៦,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ការធ្លាក់ចុះ គម្រោងប្រភេទសំណង់សាធារណៈ, សំណង់លំនៅឋាន- ភូមិគ្រឹះ, សំណង់ពាណិជ្ជកម្ម, សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ ទោះបីជាយ៉ាងណាក្តី, វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២ នេះ ដោយសារកំណើនការផ្តល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចនឹងកើតឡើង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព...

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ ពិធី...

ផ្សារមូលបត្រកម្ពុជា (CSX) បានកត់សម្គាល់ថា សកម្មភាពជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































