AMS Economyឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជារួមចំណែកសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជាសម្រេចបានសន្ទុះកំណើន និងបានចូលរួមកាន់តែខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ទាំងនៅទីប្រជុំជន និងជនបទ ដែលជារួមឆ្លុះបញ្ចាំងពីការរីកចម្រើននៃគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានចែកចេញជា ២ ធំៗ រួមមាន៖ (ទី១) វិស័យហិរញ្ញវត្ថុធនាគារស្ថិតក្រោមការគ្រប់គ្រង, ការត្រួតពិនិត្យ, និងបញ្ញត្តិកម្មរបស់ធនាគារជាតិនៃកម្ពុជា និង(២), វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលគ្រប់ដណ្តប់វិស័យធានារ៉ាប់រង និងសោធនឯកជន, មូលបត្រសន្តិសុខសង្គមបរធនបាលកិច្ច, គណនេយ្យ និងសវនកម្ម, និងអចលនទ្រព្យ បញ្ចាំ និងប្រាតិភោគ ដោយអនុប្បទាន ស្ថិតក្រោមការគ្រប់គ្រង, ត្រួតពិនិត្យ និង បញ្ញត្តិកម្មរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមាននិយ័តករក្រោមឱវាទជាសេនាធិការធ្វើនិយ័តកម្មតាមអនុវិស័យនីមួយៗនៃសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ តាមបែបប្រពៃណីនេះ, ការគ្រប់គ្រង, ការត្រួតពិនិត្យ និងបញ្ញត្តិកម្មសុទ្ធតែធ្វើឡើងដោយប្រតិបត្តិករកណ្ដាល ឬអន្តរការីដើម្បីធានាបាននូវការ គ្រប់គ្រងហានីភ័យផ្សេងៗ និងធានាការទុកចិត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា យ៉ាងណាមិញ ការងើបឡើងនូវបច្ចេកវិទ្យាថ្មីៗដូចជា blockchain ឬ distributed ledger ដែលបាន និងកំពុងប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុ បានធ្វើឱ្យមានការផ្លាស់ប្ដូររបៀបនៃការគ្រប់គ្រង និងធ្វើបញ្ញត្តិកម្មនេះ លែងត្រូវការប្រតិបត្តិករកណ្ដាល ឬអន្តរការី ហើយដែលត្រូវបានហៅថា វិមជ្ឈការហិរញ្ញវត្ថុ (Decentralized France) ដូចជាទីផ្សាររូបិយវត្ថុគ្រីបតូ (Cryptocurrency market) ដែលកំពុងមានការទាក់ទាញ និងចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះថា ៖
“ក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះ ឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជាសម្រេចបានសន្ទុះកំណើន និងបានចូលរួមកាន់តែខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ទាំងនៅទីប្រជុំជន និងជនបទ ដែលជារួមឆ្លុះបញ្ចាំងតាមរយៈការកើនឡើងយ៉ាងខ្លាំងនូវគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ជាដើម ក្នុងវិសាលភាពវិស័យហិរញ្ញវត្ថុធនាគារ។ ទន្ទឹមនឹងនេះ, អនុវិស័យផ្សេងៗនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារក៏បាន និងកំពុងចាប់ផ្ដើមដុះលូតលាស់ជាបណ្តើរៗ ដែលនឹងមានសក្តានុពលខ្ពស់ក្នុងការទាញប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ”
ក្នុងន័យនេះ ការបង្កើតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏មានគោលដៅដើម្បីបង្កើតយន្តការសា្ថប័នច្បាស់លាស់ និងមុតស្រួច ក្នុងការដឹកនាំអភិវឌ្ឍវិស័យនេះឱ្យបានខ្លាំងក្លាថែមទៀត។ ការរីកចម្រើននៃវិស័យនេះបានជំរុញឱ្យមានការទាក់ទាញក្នុងការបន្តវិនិយោគកាន់តែច្រើន លើបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងការបង្កើនសេវាកម្ម ឬផលិតផលនវានុវត្តន៍ និងចាប់យកឱកាសថ្មីៗ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ឬអ្នកប្រើប្រាស់ ជាពិសេសក្នុងចំណោមក្រុមអ្នកប្រើប្រាស់វ័យក្មេង។ ជាក់ស្ដែង, នៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩, ស្ថាប័នហិរញ្ញវត្ថុណាដែលបានចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាបានលឿន និងមុនគេ បានប្រែក្លាយវិបត្តិឱ្យទៅជាឱកាសថ្មីក្នុងការពង្រីកសេវារបស់ខ្លួនកាន់តែខ្លាំង និងមានភាពធន់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ។
ទន្ទឹមនេះ, បច្ចេកវិទ្យាហិរញ្ញវត្ថុបាន និងកំពុងប្រែក្លាយឧស្សាហកម្មហិរញ្ញវត្ថុទាំងមូលក្នុងការផ្តល់ និងទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្ម និងខ្លាំងក្លា ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈទិដ្ឋភាពចំនួន ៤ ធំៗ ។
ទី១. បច្ចេកវិទ្យាហិរញ្ញវត្ថុអាចបង្កើនការប្រកួតប្រជែងដោយស្មើភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាហិរញ្ញវត្ថុ ដោយសារការកាត់បន្ថយថ្លៃប្រតិបត្តិការសន្សំពេលវេលា និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានបទពិសោធន៍ថ្មី និងប្លែកពីសំណាក់អ្នកប្រើប្រាស់ ។ ទី២. បច្ចេកវិទ្យាហិរញ្ញវត្ថុមានសក្តានុពលក្នុងការបង្កើតទីផ្សារថ្មី (new market segments) ដែលពង្រឹងទីផ្សារដែលមានស្រាប់ ជាពិសេសបង្កើតឱ្យមានអន្តរទំនាក់ទំនង និងការផ្សាភ្ជាប់គ្នាកាន់តែជិតស្និទ្ធរវាងសកម្មភាពហិរញ្ញវត្ថុ និងសកម្មភាពមិនមែនហិរញ្ញវត្ថុ (non-financial sectors) ដែលមានសក្តានុពល ដើម្បីពន្លឿនប្រតិបត្តិការពិតប្រាកដ និងប្រតិបត្តិការអនឡាញ (real and online transactions) ។ ការណ៍នេះមិនត្រឹមតែអាចបង្កើតឱកាសទីផ្សារថ្មីប៉ុណ្ណោះទេ ថែមទាំងអាចផ្ដល់លទ្ធភាពក្នុងការបង្កើតប្រភពនៃកំណើនសេដ្ឋកិច្ចថ្មីផងដែរ។ ទី ៣. បច្ចេកវិទ្យាហិរញ្ញវត្ថុអាចពង្រីកបរិយាប័ន្នកម្មហិរញ្ញវត្ថុ (financial inclusion) ក្នុងទិដ្ឋភាពជាចលករសម្រាប់ការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់ថា្នលឌីជីថលដើម្បីទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាជនក្រីក្រ និងពុំមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុគ្រប់គ្រាន់។ ទី៤. បច្ចេកវិទ្យាហិរញ្ញវត្ថុក៏មានតួនាទីសំខាន់ក្នុងការពង្រឹង និងពង្រីកសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាប្រភពសំខាន់សម្រាប់បង្កើត និងលើកកម្ពស់លក្ខខណ្ឌការងារ និងជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព។
ចំណែកឯវិស័យហិរញ្ញវត្ថុវិមជ្ឈការជាប្រព័ន្ធហិរញ្ញវត្ថុថ្មីមួយសម្រាប់បំពេញបន្ថែមទៅលើប្រព័ន្ធហិរញ្ញវត្ថុបែបប្រពៃណី ហើយភាគច្រើន ប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធកិច្ចសន្យាឆ្លាតវៃ (Smart Contract) ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) និងមិនមានគ្រឹះស្ថានហិរញ្ញវត្ថុជាអន្តរការីនោះឡើយ ។ មកដល់ពេលនេះ, ការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain ) សម្រាប់ទីផ្សាររូបិយវត្ថុគ្រីបតូ (Cryptocurrency market) ទោះបីជាមានភាពពុះកញ្ជ្រោលពីវិស័យឯកជន រូបិយវត្ថុគ្រីបតូមិនបានទទួលស្គាល់ជាផ្លូវការ ដោយប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក។
ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបញ្ជាក់ថា ៖
“ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា កន្លងមក, ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានបញ្ជាក់ថា ការផ្សព្វផ្សាយចរាចរទិញលក់ ជួញដូរ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់។ ការហាមឃាត់នេះសំដៅតែលើការជួញដូរកាសអេឡិចត្រូនិកប៉ុណ្ណោះ ប៉ុន្តែមិនមែនមានន័យថា មិនអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាប្លុកឆនសម្រាប់គោលដៅផ្សេងឡើយ”
ត្បិតថា វិស័យហិរញ្ញវត្ថុវិមជ្ឈការស្ថិតក្នុងភាពថ្មីស្រឡាង និងមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយនៅកម្ពុជា យើងត្រូវធ្វើការពិសោធន៍ដោយផ្ទាល់ និងសិក្សាស្វែងយល់ឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរិមា និងកាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមាពីបច្ចេកវិទ្យាបែបនេះ ហើយដែលខ្ញុំរំពឹងថា គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនេះនឹងជួយកំណត់ទិសដៅ និងក្របខណ្ឌនៃការគ្រប់គ្រងបច្ចេកវិទ្យាបែបនេះបាននៅកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព...

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ ពិធី...

ផ្សារមូលបត្រកម្ពុជា (CSX) បានកត់សម្គាល់ថា សកម្មភាពជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































