AMS Economyសមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅកម្ពុជាសម្រេចបាននូវកំណើនដ៏រឹងមាំនៅក្នុងឆ្នាំ២០២១
ភ្នំពេញ ៖ យោងតាមក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅកម្ពុជាសម្រេចបាននូវកំណើនដ៏រឹងមាំនៅក្នុងឆ្នាំ២០២១ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទានមានការកើនឡើងក្នុងគ្រប់តំបន់។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល ៖ ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលធ្លាក់ចុះជារួម -២% ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនធ្លាក់ចុះចំនួន -២% ប្រៀបធៀបនឹងត្រីមាសមុន។ ការស្នើសុំប័ណ្ណឥណទានកើនឡើងចំនួន +៦% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើងចំនួន +០,១%។

ដំណើរការឥណទានលក្ខណៈបុគ្គល ៖ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបមានការកើនឡើងគួរសម ចំនួន +២,២០% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៣៥ លាន។ សមតុល្យសរុបកើនឡើង +៤,៥៨% ឈានដល់ ១១,៨៩ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។
គុណភាពឥណទានលក្ខណៈបុគ្គល ៖ អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការធ្លាក់ចុះដល់ ២,០៣%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។
ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលបង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។
នៅត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានធ្លាក់ចុះជារួម -២%។ ការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានការធ្លាក់ចុះចំនួន -២% ដែលក្នុងនេះតំបន់ទំនាបមានធ្លាក់ចុះខ្ពស់បំផុតគិតជាភាគរយមានចំនួនត្រឹម -៣%។ ជាមួយគ្នានេះដែរ ការស្នើសុំប័ណ្ណឥណទានកើនឡើងចំនួន +៦% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើងចំនួន +០,១%។
បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានក៏មានការកើនឡើងដែរ គឺចំនួន +៤% ដែលចំនួននេះទាបជាងកាលពីត្រីមាសមុន (ឆ្នាំ២០២១ ត្រីមាសទី៣: +៤៥%) និងទាបជាងកាលពីត្រីមាសដូចគ្នាក្នុងឆ្នាំ២០២0 (ឆ្នាំ២០២០ ត្រីមាសទី៤: +២៥%)។ នេះដោយសារតែមានការកើនឡើងនៃទំហំទឹកប្រាក់នៃការស្នើសុំសម្រាប់ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (+៨%), ខណៈពេលដែលការស្នើសុំប័ណ្ណឥណទានមានការធ្លាក់ចុះ ( -៣%) និងការស្នើសុំកម្ចីអចលនទ្រព្យក៏មានការធ្លាក់ចុះ ( -១០%)។
ដំណើរការឥណទានលក្ខណៈបុគ្គលបានបង្ហាញអំពីទំហំឥណទានលក្ខណៈជាបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។
គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +២,២០% ប្រៀបពីត្រីមាសមុនដែលធ្វើឲ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣៥ លាន។ ក្នុងចំណោមចំនួននេះ ៧៩,៧៧% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងនេះគឺកម្ចីអចលនទ្រព្យ (១១,៨២%) និងកម្ចីប័ណ្ណឥណទាន (៨,៤១%)។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា (+៥,១% នៅតំបន់ខ្ពង់រាប, +២,៦% នៅតំបន់ឆ្នេរ, +២,៥% នៅតំបន់ទំនាប និង +១,៤% នៅតំបន់ទន្លេសាប)។
សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +៤,៥៨% គិតត្រឹមពីខែធ្នូ ឆ្នាំ២០២១។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១១,៨៩ ពាន់លានដុល្លារ។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ ១១,៨២% នៃចំនួនគណនីសរុប កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥៤,១៥%) ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៥,១៣%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៧២% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៩,១% តំបន់ឆ្នេរ +៥,០% តំបន់ទំនាប +៤,៨% និង តំបន់ទន្លេសាប +២,៦%។
គុណភាពឥណទានលក្ខណៈបុគ្គលបានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និងហានិភ័យនៃការខកខាននៅក្នុងត្រីមាស។
អនុបាទ 30 + DPD ធ្លាក់ចុះពី ២,៥៧% នៅត្រីមាសទី២ ដល់ ២,០៣% ក្នុងត្រីមាសទី៤នេះ។ ក្នុងចំណោមផលិតផលទាំង៣នោះ ផលិតផលដែលមានអនុបាទ ៣០+DPD ខ្ពស់បំផុតគឺប័ណ្ណឥណទាន ជាមួយនឹងអនុបាតចំនួន ៤,៥៨%។
ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -១៧% នៅទូទាំងតំបន់។ ការធ្លាក់ចុះដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរដែលបានធ្លាក់ចុះ ចំនួន -២៤%, តំបន់ទំនាបធ្លាក់ចុះចំនួន -១៩% តំបន់ខ្ពង់រាបចំនួន -១៤%, ហើយតំបន់ទន្លេសាបមានការធ្លាក់ចុះចំនួន -៩%។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧២,៤៧%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៧,៥៣%។ អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៥៩,៧៣%, អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧.៦៦% អ្នកដែលមានគណនីឥណទានចំនួន ៣ មានចំនួន ៩,២១% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៤០% នៃចំនួនអតិថិជនទាំងអស់។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា បើមើលទៅលើចំនួនការដាក់ពាក្យស្នើសុំ តម្រូវការឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែរក្សារបាននូវកំណើនរឹងមាំ ជាមួយនឹងការកើនឡើងនៃចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសចុងក្រោយ បើប្រៀបធៀបនឹងត្រីមាសមុន។ លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពប្រសើរឡើងជាមួយនឹងការធ្លាក់ចុះនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,៥៦%ក្នុងត្រីមាសមុន មកដល់២,០៣%ក្នុងត្រីមាសនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































