AMS Economyធនាគារកណ្តាល ៖ ឆ្នាំ២០២១ វិស័យសំណង់នៅកម្ពុជាកើន ១,៤ ភាគរយ ហើយនឹងបន្តកើនឡើង ៥ ភាគរយក្នុងឆ្នាំនេះ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាអះអាងថា វិស័យសំណង់នៅកម្ពុជាមានកំណើន ១,៤ ភាគរយក្នុងឆ្នាំ២០២១ ហើយរំពឹងថានឹងបន្តកើនឡើងថានឹងមានកំណើន ៥ ភាគរយនៅឆ្នាំ២០២២ ដោយសាររំពឹងទុកនៃកំណើនរំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុក។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា វិស័យសំណង់នៅកម្ពុជាត្រូវបានប៉ាន់ស្មានថាមានកំណើន ១,៤ ភាគរយ ដែលគ្រាំទ្រដោយគម្រោងសំណង់កំពុងដំណើរការ ក៏ប៉ុន្តែចំនួនតម្លៃ និងផ្ទៃក្រឡាគម្រោងសំណង់ស្នើសុំថ្មីនៅបន្តធ្លាក់ចុះ ៧ ភាគរយ ២៥,៩ ភាគរយ និង ១៧,៧ ភាគរយរៀងគ្នា។
វិស័យអចលនទ្រព្យ ជាពិសេសខុនដូ ដែលកន្លងមកបម្រើឱ្យតម្លៃអនិវាសជននៅតែបន្តទទួលរងសម្ពាធ ប៉ុន្តែក្នុងកម្រិតទាប។ តម្លៃលក់ខុនដូប្រភេទប្រណិត ធម្យម និងសមរម្យត្រូវបានប៉ាន់ស្មានថាថយចុះ ១,៦ ភាគរយ ស្របពេលដែលតម្លៃជួលក៏បានថយចុះផងដែរ។ ចំពោះតម្លៃជួលការិយាល័យទាំងក្នុង និងក្រៅតំបន់ពាណិជ្ជកម្មពុំសូវមានប្រែប្រួលខ្លាំងនោះទេ។

ដោយឡែក តម្លៃជួលហាងទំនិញក្នុងអគារពាណិជ្ជកម្មត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះ ៦,១ ភាគរយ ខណៈតម្លៃជួលសម្រាប់ផ្សារបែបសហគមន៍ ហាងលក់ទំនិញនៅតាមដងផ្លូវធំៗ ពុំសូវមានភាពប្រែប្រួលខ្លាំនោះទេ។
របាយការណ៍បានបញ្ជាក់ដូច្នេះថា ៖
«ទោះយ៉ាងណា វិស័យសំណង់ និងអចលនទ្រព្យអាចងើបឡើងវិញឆាប់រហ័ស ដោយសារការកើនមកវិញនៃការវិនិយោគនាពេលខាងមុខ។ វិស័យសំណង់នៅរំពឹងថាមានកំណើន ៥% ដោយសាររំពឹងទុកនៃកំណើនលំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុកដែលផ្តោតលើទីផ្សារអចលនទ្រព្យដែលមានតម្លៃសមរម្យ»
ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤ ៣០៣ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៥,៣ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៣១,២១ ភាគរយ។
ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ទោះបីកម្ពុជាស្ថិតក្នុងបរិការណ៍នៃការរាតត្បាតពីជំងឺកូវីដ១៩ ក្តី ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបានបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដែលជារបៀបវារៈអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជារបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣។
ឯកឧត្តម បានថ្លែងបន្តថា ក្រសួងបានសម្រេចនូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើនលើការងារកសាងផែនការរូបវ័ន្តក្នុងចក្ខុវិស័យនៃការរៀបចំដែនដី និងនគរូបនីយកម្មគ្រប់កម្រិត ការងារគ្រប់គ្រងសំណង់គ្រប់ប្រភេទ ការងារគ្រប់គ្រងដីធ្លី និងចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដីធ្លី ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនឹងការងារសម្បទានដីសង្គមកិច្ច និងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលមធ្យម ចំណូលទាប និងជនងាយរងគ្រោះជាដើម ចូលរួមបង្កើតបាននូវចលករ និងបរិយាកាសល្អប្រសើរសម្រាប់ធុរៈកិច្ច និងការវិនិយោគ ពង្រឹងភាពសុខដុមរមនាក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។
គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧ ៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦ ៦២៣ ៨៩១ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជា ៦៦,២ ពាន់លានដុល្លារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































