AMS Economyគ្រាប់ស្វាយចន្ទីចំការលើ មានទាំងរសជាតិ មានទាំងគុណភាព និងទីផ្សារល្អ
កំពង់ចាម ៖ ស្វាយចន្ទី ជាដំណាំមួយប្រភេទដែលមានប្រយោជន៍ ជាពិសេសគ្រាប់ដែលចេញពីផ្លែរបស់វា ត្រូវបានគេយកទៅកែច្នៃទៅជាប្រភេទអាហារសម្រន់ដ៏មានឱជារស ឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍ដ៏ប្រសើរចំពោះសុខភាព។ ដោយឡែក នៅឯស្រុកចំការលើ ទឹកដីខេត្តកំពង់ចាមដែលជាតំបន់មានអំណោយផលលើការដាំដុះស្វាយចន្ទីគេឃើញមានសិប្បកម្មមួយកំពុងធ្វើការកៃច្នៃគ្រាប់ស្វាយចន្ទីទៅជាផលិតផលសម្រេចដាក់លក់នៅលើទីផ្សារយ៉ាងមានប្រជាប្រិយភាព។

សហគ្រាស ឡឹង ម៉ានុត ជាឈ្មោះសហគ្រាកែច្នៃ និងចម្អិនគ្រាប់ស្វាយចន្ទី ស្ថិតនៅក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងប្រមូលទិញក៏ដូចជាកែច្នៃគ្រាប់ស្វាយចន្ទីក្នុងតំបន់ប្រកបដោយគុណភាព និងស្តង់ដារ ដើម្បីលក់នៅលើទីផ្សារទាំងការបោះដុំ លក់រាយ ក៏ដូចជាដាក់លក់នៅលើផ្សារទំនើបនានាផងដែរ។

អ្នកស្រី ឡឹង ម៉ានុត ជាម្ចាស់សហគ្រាសខាងលើបានមានប្រសាសន៍ឱ្យដឹងថា ៖
“គ្រាប់ស្វាយចន្ទីរបស់សិប្បកម្មយើងជាផលិតផលក្នុងស្រុកពិតៗ កែច្នៃប្រកបដោយគុណភាព និងមានទីផ្សារល្អ ហើយវាជាកសិផលរបស់កសិករយើង ហើយរាល់ដំណើរការរបស់សិប្បកម្មក៏បានចូលរួមចំណែកនៅក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុករបស់ពលរដ្ឋក្នុងតំបន់តាមរយៈការផ្ដល់ឱកាសការងារ”
អ្នកស្រីបន្តថា ៖
“ទីផ្សាររបស់យើងភាគច្រើនគឺបោះដុំឱ្យផ្សារទំនើបនានា ជាពិសេសនៅរាជធានីភ្នំពេញ ដោយយើងមានច្រើនខ្នាតទាំងកំប៉ុងនិងកញ្ចប់ចាប់ពី ១២៥ក្រាម ដល់ ៥០០ក្រាម ហើយលក់តាមតម្លៃផ្សេងៗគ្នា ដែលជាមធ្យមយើងអាចលក់បានប្រមាណ ២០-៥០គីឡូក្រាមក្នុងមួយខែអាស្រ័យតាមការកម្ម៉ង់របស់អតិថិជន”
ពាក់ព័ន្ធទៅនឹងដំណើរផលិតវិញ ត្រូវបានអ្នកស្រីរៀបរាប់ឱ្យដឹងថា ជាដំបូងត្រូវរើសយកតែគ្រាប់ស្វាយចន្ទីល្អៗ ហើយយកទៅលាងទឹកឱ្យស្អាតរួចដាក់ហាលឱ្យស្ងួតរយៈពេល៥-៦ ថ្ងៃ បន្ទាប់មកយកគ្រាប់ស្វាយចន្ទីទៅចំហុយប្រមាណ ១-២ម៉ោង ហើយទុក ២-៣ថ្ងៃឱ្យគ្រាប់ស្វាយចន្ទីត្រជាក់។ ក្រោយមក ត្រូវបកសំបកខាងក្រៅចេញ និងដាក់ក្នុងឡសម្ងួតប្រមាណ ២០ម៉ោងទៀត។ ចំពោះគ្រាប់ស្វាយចន្ទីដែលឆ្អិនហើយ ត្រូវយកដាក់ចូលក្នុងឡប្រមាណ ២០នាទីថែមទៀត ទើបអាចរើសប្រភេទគ្រាប់ណាដែលល្អដាក់ផ្សេង និងគ្រាប់បែកៗដាក់ផ្សេង ហើយឈានដល់ដំណាក់កាលធ្វើការវេចខ្ចប់ជាការស្រេច។

ក្រៅពីគ្រាប់ស្វាយចន្ទីឆ្អិន សិប្បកម្មខាងលើក៏មានលក់ជាគ្រាប់ស្វាយចន្ទីឆៅ ដោយគ្រាន់តែកោសសំបកស្ដើងចេញ រួចរើសដាក់តាមប្រភេទផ្សេងៗគ្នា ហើយវេចខ្ចប់ទៅតាមបរិមាណដែលជាតម្រូវការរបស់អតិថិជន។
ជាមួយនឹងការបង្ហាញពីដំណើរការនៃការផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេចខាងលើនេះ អ្នកស្រី ឡឹង ម៉ានុត ក៏បានប្រាប់ដំណើរដើមទងនៃការចាប់ផ្ដើមបង្កើតសិប្បកម្មមួយនេះថា ដោយសារតែគ្រួសាររបស់អ្នកស្រីមានចំការស្វាយចន្ទីស្រាប់ ហើយលក់ចេញក្នុងតម្លៃទាប បានជំរុញឱ្យអ្នកស្រីសម្រេចចិត្តកែច្នៃដោយខ្លួនឯងនៅឆ្នាំ២០១៦ ហើយជាលទ្ធផលការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេចមួយទទួលបានការគាំទ្រពីសំណាក់អតិថិជន ជាពិសេសក្រោយមានការណែនាំ និងជំរុញបន្ថែមពីក្រសួងពាណិជ្ជកម្ម បានធ្វើឱ្យទីផ្សាររបស់សិប្បកម្មមួយនេះរីកចម្រើនយ៉ាងឆាប់រហ័ស ។
អ្នកស្រីបានបញ្ជាក់ផងដែរថា ៖
“សម្រាប់ដើមទុនដំបូង យើងចំណាយត្រឹមប្រមាណ ៥០០ដុល្លារទៅលើការទិញឧបករណ៍ដើម្បីផលិត ព្រោះយើងមានគ្រាប់ស្វាយចន្ទីខ្លួនឯងស្រាប់ ហើយដើមទុននេះក៏នៅតែជាបញ្ហាប្រឈមសម្រាប់អាជីវកម្មប្រភេទនេះ ដោយសារតែយើងត្រូវការប្រមូលទិញនូវគ្រាប់ស្វាយចន្ទីទុកនៅរដូវប្រមូលផលផងដែរ។ គ្រាដំបូងមានផលលំបាកច្រើនដោយសារតែគ្មានបទពិសោធន៍ខាងកែច្នៃ ប៉ុន្តែក្រោយមកក៏បានធូរស្រាលបន្តិចម្ដងៗ និងរីកចម្រើនរហូតមកដល់សព្វថ្ងៃ”
សម្រាប់គម្រោងនៅថ្ងៃអនាគត អ្នកស្រី ឡឹង ម៉ានុត ចង់ពង្រីកការផលិតឱ្យបានកាន់តែច្រើន និងអាចនាំចេញទៅក្រៅប្រទេស ហើយក៏សូមលើកទឹកចិត្តដល់អតិថិជនបន្តគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសារវាជាផលិតផលក្នុងស្រុក ផលិតដោយប្រជាជនក្នុងតំបន់ និងមានគុណភាពមិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេសនោះទេ។

សូមជម្រាបផងដែរថា គ្រាប់ស្វាយចន្ទីមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ពីព្រោះវាជាប្រភពនៃប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗរួមមានទង់ដែង កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី ឯសូដ្យូមក៏មានបរិមាណតិចតួចដែរ។ យោងតាមទិន្ន័យសារធាតុចិញ្ចឹមជាតិរបស់ក្រសួងកសិកម្មអាមេរិក(USDA National Nutrient Database) គ្រាប់ស្វាយចន្ទីក៏មានផ្ទុកនូវវីតាមីនC វីតាមីនB, thiamin, riboflavin, niacin, folate និងវីតាមីន E (alpha-tocopherol) និងវីតាមីន K (phylloquinone) ។ ពួកវាជាប្រភពនៃ Oleic acid និងផ្តល់នូវបរិមាណល្អនៃជាតិខ្លាញ់រលាយ ដែលមិនមានបរិមាណកូឡេស្តេរ៉ុលនៅពេលទទួលទានក្នុងកម្រិតមធ្យម។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយជំរុញសុខភាពបេះដូង, ជួយបញ្ចុះសម្ពាធឈាមខ្ពស់, អាចបង្កើនភាពស៊ាំ, ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម, អាចការពារជំងឺគ្រួសក្នុងថង់ទឹកប្រមាត់, ជួយពង្រឹងឆ្អឹង, អាចការពារជំងឺមហារីក, ជួយគ្រប់គ្រង និងការពារជំងឺទឹកនោមផ្អែម, លើកកម្ពស់សុខភាពសសៃប្រសាទ និងអាចកាត់បន្ថយហានិភ័យនៃភាពស្លេកស្លាំងផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































