AMS Economyមហាយក្សចិន រំពឹងទទួលបានកំណើនសេដ្ឋកិច្ច៥,៥ភាគរយឆ្នាំនេះ ខណៈ រុស្ស៊ី កំពុងដាំក្បាលចុះខ្លាំង
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ មិនត្រឹមតែធ្វើឲ្យទីផ្សារហិរញ្ញវត្ថុរបស់រុស្សីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះទេ សូម្បីតែកំណើនសេដ្ឋកិច្ចក៏ត្រូវបានអ្នកជំនាញមើលឃើញថាកំពុងដាំក្បាលចុះផងដែរជាមួយនឹងការព្យាករណ៍ដោយក្រុមអ្នកជំនាញលើកឡើងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងធ្លាក់ចុះដល់ទៅ៧ភាគរយនៅក្នុងឆ្នាំ២០២២នេះ ខណៈមហាយក្សចិនអាចមានកំណើនប្រមាណ៥ភាគរយ។

បើគេក្រឡេកទៅមើលប្រទេសចិននៅពេលបច្ចុប្បន្ននេះហាក់ដូចជាមិនសូវមានអ្វីពាក់ព័ន្ធខ្លាំងជាមួយនឹងបញ្ហាអ៊ុយក្រែននោះទេ ដូចនេះសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពុងបន្តងើបឡើងវិញយ៉ាងរលូនចេញពីវិបត្តិកូវីដ។
នៅក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំសភាពលើកទី១៣ នៃបក្សប្រជាជនជនចិនកាលពីចុងសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានប្រកាសក្តីរំពឹងទុករបស់រដ្ឋាភិបាលថាសេដ្ឋកិច្ចចិននឹងបន្តកើនឡើងប្រមាណជា៥,៥ភាគរយទៀតនៅក្នុងឆ្នាំ២០២២នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីផែនការមេធំៗរបស់ចិនដែលក្នុងនោះមានទាំងការបង្កើនការងារថ្មីជូនពលរដ្ឋតាមទីជនបទឲ្យបាន១១លានកន្លែងទៀតផងដែរសម្រាប់ឆ្នាំ២០២២នេះ និងបន្តអត្រាអ្នកមិនទាន់មានការងារឲ្យស្ថិតនៅត្រឹម ៥,៥ភាគរយដដែលផង។
សេដ្ឋកិច្ចចិនបច្ចុប្បន្នកំពុងជួបប្រទះទៅនឹងបញ្ហាប្រឈមមុខសំខាន់ៗចំនួន៣ដែលមានដូចជាការធ្លាក់ចុះនៃតម្រូវការទីផ្សារសកលទី២ការរំខាននៃប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់ទីផ្សារ ជាពិសេសកម្លាំងនៃការរំពឹងទុកមានភាពចុះខ្សោយខ្លាំងនៅក្នងទីផ្សារដែលវាកំពុងបង្កើតបានទៅជាសំពាធយ៉ាងធ្ងន់ធ្ងរសម្រាប់ចិន ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកនឹងនៅតែបន្តខិតខំដំណើរការនិងធ្វើឲ្យសេដ្ឋកិច្ចរបស់ជាតិមានស្ថិរភាព ហើយនេះគឺជាការងារអាទិភាពបំផុត។
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ភារកិច្ចចម្បងផ្សេងទៀតសម្រាប់ឆ្នាំនេះ គឺធ្វើយ៉ាងណាសម្រេចឲ្យបាននូវការអនុវត្តម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងរក្សាសូចនាករសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសការថែរក្សាប្រតិបត្តិការទីផ្សារឱ្យមានស្ថិរភាព និងរក្សាសន្តិសុខការងារតាមរយៈការពង្រឹងគោលនយោបាយម៉ាក្រូឲ្យមានប្រសិទ្ធភាពជាងមុន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































