AMS Economyសហគមន៍ព្រៃឈើ កសិកម្ម និងនេសាទ នឹងបំប្លែងជាសហគមន៍អេកូទេសចរណ៍ធម្មជាតិបម្រើឱ្យវិស័យទេសចរណ៍
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួនដ៏មានសារ:សំខាន់មួយ ដើម្បីធ្វើបទអន្តរាគមន៍ដោយសង្ខេបអំពីរបៀបវារ:នៃកិច្ចប្រជុំ និងមូលបទសំខាន់ៗដែល គ.ជ.អ.អ នឹងលើកយកមកពិនិត្យ និងពិភាក្សាគ្នាអំពីស្ថានភាពនៃដំណើរការអភិវឌ្ឍប្រកបដោយផ្លែផ្កា ពិសេសសក្តានុពលវិស័យទេសចរណ៍ និងវិស័យសំខាន់ៗផ្សេងៗទៀត ដែលនឹងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ពិសេសក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម ថោង ខុន ក្រសួងទេសចរណ៍ជាប្រធាន គ.ជ.អ.អ បានលើកឡើងពីស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្ត ប្រកបដោយសុឆន្ទៈសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តកិច្ចសហការជាមួយគ្រប់ដៃគូដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍ និងផែនការសកម្មភាពសំខាន់ៗរបស់ គ.ជ.អ.អ ដោយបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគវិស័យទេសចរណ៍ អេកូទេសចរណ៍។

ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ ដោយមិនមើលរំលងគោលការណ៍ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»រួមទាំងវិស័យកសិកម្មមានដូចជា ៖ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ដែលប្រកបមុខរបរកសិកម្មជាចម្បង ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១- ២០២៣ តាមយុទ្ធសាស្រ្ត «អភិក្រមផ្ការីក របស់រាជរដ្ឋាភិបាល»។
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ បានរំលេចអំពីសក្តានុពលនៃសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្ម ដែលអាចប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍បាននាពេលអនាគត ។ បច្ចុប្បន្នមានសហគមន៍នេ សាទចំនួន ១៣១ ក្នុងចំណោម ៥១៦ ដែលមានសក្តានុពលភាពប្រែក្លាយជាសហគមន៍ទេសចរណ៍ធម្មជាតិ។
បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ២៧ បាននឹងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់ សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង១២ខេត្ត (ក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង)។ ចំណែកសហគមន៍ព្រៃឈើ យើងមានចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារ ព្រៃ-ឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។
ដោយឡែកសហគមន៍កសិកម្មចំនួន ១ ២១៧ ក្នុងនោះមានសហគមន៍ផលិតបន្លែចំនួន ២៥៩ និងសហភាពសហគមន៍កសិកម្មចំនួន ១១។ នាពេលអនាគត សហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា «កសិ-ទេសចរណ៍» សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងទេសចរបរទេសបានទៅទស្សនាកសិដ្ឋាន ដែលសហគមន៍ អាចផ្តល់ជាកន្លែងឱ្យអ្នកទេសចរណ៍ទៅទស្សនានោះរួមមាន ៖ ដំណាំស្រូវ ដំណាំម្រេច ដំណាំបន្លែ ស្វាយកែវរមៀត ស្វាយចន្ទី មៀនប៉ៃលិន និងកៅស៊ូជាដើម។ ហេតុដូច្នេះ មានសហគមន៍កសិកម្មមួយចំនួន អាចក្លាយជាសហគមន៍កសិកម្ម កសិ-ទេសចរណ៍ នៅពេលអនាគត ប្រសិនបើសហគមន៍កសិកម្មចង់បង្កើតមុខរបរថ្មីស្តីពី កសិ-ទេសចរណ៍ នៅក្នុងសហគមន៍កសិកម្មរបស់ខ្លួនរួមទាំងសហគមន៍នេសាទ និងសហគមន៍ព្រៃឈើផងដែរ។
យ៉ាងណាក្តី គ.ជ.អ.អ ជឿជាក់ថាកិច្ចប្រជុំនេះ មិនត្រឹមតែជួយលើកកម្ពស់ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសពិភាក្សាផ្លាស់ប្តូរទស្សនៈដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមនានាសំដៅឆ្ពោះទៅសម្រេចគោលដៅនៃការគ្រប់គ្រងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ប្រកបដោយចីរភាពតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ក្នុងស្មារតីម្ចាស់ការទទួលខុស ត្រូវក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍តំបន់ជនបទ ការបង្កើនសក្តានុពលទេសចរណ៍ធម្មជាតិ ឆ្លើយតបទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































