AMS Economyប្រធានក្រុមប្រឹក្សាភិបាល CREA លើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍ដីឡូតិ៍បំបែកក្បាលដីឲ្យបានទំហំធំ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកទឹកចិត្ត និងជំរុញដល់បណ្តាអ្នកអភិវឌ្ឍន៍ដីឡូត៍គម្បីបំបែកទំហំដីឡូត៍ឲ្យបានធំជាង ៥ x ២០ ម៉ែត្រ ដើម្បីអាចបង្កភាពងាយស្រួលដល់អតិថិជននៅពេលសាងសង់លំនៅដ្ឋានសម្រាប់រស់នៅប្រកបដោយផាសុកភាព និងធានាដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលយូរ។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានមានប្រសាសន៍ប្រាប់ AMS ថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់មួយអាចមានភាពល្អប្រសើរបាន ក្រៅពីរាជរដ្ឋាភិបាល ក៏ត្រូវមានការចូលរួមពីសំណាក់អ្នកអភិវឌ្ឍន៍វិស័យឯកជនផងដែរ រាប់ចាប់តាំងពីអ្នកអភិវឌ្ឍន៍គម្រោងដីឡូតិ៍ឡើងទៅ។
លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍បន្តថា ៖
“ជាទូទៅការពុះដីឡូតិ៍ច្រើនតែមានទំហំត្រឹម ៥ x ២០ ដោយហេតុថា ដីឡូតិ៍ដែលមានទំហំតូច មានតម្លៃថោក ងាយស្រួលលក់ ងាយទទួលបានចំណេញ ហើយយកទុនទៅទិញទីតាំងថ្មីដើម្បីអនុវត្តគម្រោងបន្ត។ ការធ្វើបែបនេះ វាងាយទទួលបានផលចំណេញចំណេញសម្រាប់អ្នកអភិវឌ្ឍន៍ ប៉ុន្តែវាអាចនឹងជះឥទ្ធិពលអវិជ្ជមានសម្រាប់អតិថិជនដែលបានទិញយកទៅសាងសង់ជាលំនៅដ្ឋានសម្រាប់ស្នាក់នៅឲ្យបានសមរម្យ“

លោកឧកញ៉ាបន្តថា ៖
“ក្បាលដីត្រឹម៥ម៉ែត្រ នៅពេលសាងសង់ផ្ទះប្រាកដណាស់ ទទឹងផ្ទះស្ទើរមិនដល់៤ម៉ែត្រផង ព្រោះត្រូវចោលដីធ្វើរបងសងខាង ត្រូវចោលដីពីជញ្ជាំងរបង ដើម្បីសង់ជញ្ជាំងផ្ទះដែលធ្វើឲ្យទំហំទទឹងផ្ទះកាន់តែតូច ហើយរឹតមិនអាចមានសល់ដីសម្រាប់ដាំដើមរុក្ខជាតិបៃតង ឬសូម្បីតែ ជី ខ្ទឹម ស្លឹកគ្រៃ សម្រាប់តម្រូវការដាំស្លប្រចាំថ្ងៃក៏មិនមាន ណាមួយនៅពេលដែលផ្ទះមានទំហំតូចចង្អៀត មិនមានទីធ្លាជុំវិញផ្ទះ ច្បាស់ណាស់ថា វានឹងហប់គ្មានខ្យល់ចេញចូលជាមិនខាន។ ប៉ុន្តែបើបានក្បាលដីធំត្រឹម៨ម៉ែត្រឡើងទៅ នោះការរស់នៅអាចនឹងមានភាពល្អប្រសើរ”
ជាមួយនឹងការលើកឡើងខាងលើនេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ា ឃាង ពុទ្ធី បានលើកឡើងផងដែរថា ការបំបែកក្បាលដីឡូតិ៍ទំហំធំ និងប្រវែងបណ្តោយវែងជាង២០ម៉ែត្រ គឺត្រូវលក់ក្នុងតម្លៃមួយខ្ពស់ ប៉ុន្តែគេជឿថាក៏នៅតែអាចលក់បាន ដោយសារតែអតិថិជនក៏យល់ពីតម្លៃដីនៅលើទីផ្សារ ហើយប្រសិនបើគេមិនយល់ ឬមិនដឹងពីតម្លៃដីលើទីផ្សារក៏គេមិនទិញនោះដែរ ទោះជាដីទំហំតូច ឬថោកក៏ដោយ។
ស្រដៀងទៅនឹងការលើកឡើងរបស់អ្នកជំនាញផ្នែកអចលនទ្រព្យខាងលើនេះ បច្ចុប្បន្ននេះគេសង្កេតឃើញថា បណ្តាអ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនតូចចាប់ផ្តើមងាយទៅរកការបំបែកក្បាលដីដែលមានទំហំ ១០ x ៣០ ម៉ែត្រ ដែលអាចអនុគ្រោះដល់ការសាងសង់ជាប្រភេទលំនៅដ្ឋានបែបលំហែរ វីឡាតឿ ឬលំនៅដ្ឋានដែលមានដាំដំណាំជាលក្ខណៈគ្រួសារបាន ប៉ុន្តែគម្រោងប្រភេទច្រើនមាននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល កំពត និងនៅជាយក្រុងភ្នំពេញ ប៉ុន្តែចំពោះតម្លៃគឺមានភាពខុសគ្នាអាស្រ័យតាមតំបន់ និងតម្រូវការទីផ្សារជាក់ស្ដែង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































