AMS Economyការិយាល័យឥណទានកម្ពុជាដាក់ចេញនូវផលិតផលថ្មីមួយជួយឱ្យអ្នកខ្ចីប្រាក់គ្រប់រូបអាចគ្រប់គ្រងសុខភាពហិរញ្ញវត្ថុ
ភ្នំពេញ៖ ក្នុងគោលបំណងអាចបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អអក្ខរកម្មហិរញ្ញវត្ថុនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា (CBC) បានដាក់ចេញនូវផលិតផលថ្មីគឺ Credit Report Plus ដែលជាមុខងារសេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ និងមានតែនៅលើកម្មវិធីទូរស័ព្ទដៃ CBC Mobile App។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CBC កាលពីថ្មីៗនេះ។

CDC បានឱ្យដឹងថា មុខងារនេះនឹងជួយឱ្យអ្នកខ្ចីប្រាក់គ្រប់រូបអាចគ្រប់គ្រងសុខភាពហិរញ្ញវត្ថុរបស់ខ្លួនបាន ដោយមុខងារ Credit Report PLUS រួមបញ្ចូលរបាយការណ៍ឥណទាន និងពិន្ទុ ខេ-ស្ករ នៅក្នុងមុខងារតែមួយ បង្ហាញអ្នកខ្ចីឱ្យឃើញពីស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួន។ មុខងារនេះផ្តល់ជូនក្នុងតម្លៃសមរម្យជាងការបញ្ជាទិញរបាយការណ៍ឥណទាន និងពិន្ទុ ខេ-ស្ករ ដាច់ដោយឡែកពីគ្នា ដែលជួយឱ្យការពិនិត្យសុខភាពហិរញ្ញវត្ថុបានគ្រប់ជ្រុងជ្រោយ និងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ពេញផ្ទៃប្រទេស។

អតិថិជនដែលបានស្នើសុំរបាយការណ៍សុខភាពហិរញ្ញវត្ថុតែមួយមុខពី CBC ឥឡូវនេះអាចទាញយកនូវអត្ថប្រយោជន៍ (1 Credit Report + 1 K-Score) នៃមុខងារ Credit Report PLUS ដោយចំណាយបន្ថែមតិចតួចបំផុត។
តាមរយៈការកែលម្អពិន្ទុ ខេ-ស្ករ របស់ខ្លួន អ្នកប្រើប្រាស់ទំនងជាអាចបង្កើនកម្រិតកម្ចីរបស់ខ្លួនបានច្រើន ដោយអាស្រ័យលើគោលការណ៍ ផ្តល់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា។ ពិន្ទុនោះនឹងរំលេចឡើងនូវភាពស័ក្តិសមនឹងទទួលបានឥណទានរបស់អតិថិជនណាម្នាក់ជាចំនួនទោល ដែលជួយឱ្យអ្នកខ្ចីបានដឹងថាខ្លួនស្ថិតក្នុងស្ថានភាពបែបណា។
លោក អឿ សុធារ័ត្ន អគ្គនាយកប្រតិបត្តិរបស់ CBC មានប្រសាសន៍ថា ៖
“យើងខ្ញុំបានសម្ពោធឲ្យប្រើប្រាស់មុខងារ Credit Report PLUS ដើម្បីឲ្យស្របតាមតម្រូវការឱ្យកាន់តែប្រសើរឡើង ហើយផ្តល់នូវជម្រើសតាមការពេញចិត្តដល់អ្នកប្រើប្រាស់ បន្ទាប់ពីបានសម្ភោធឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់យើងខ្ញុំបាន ១ឆ្នាំរួចមក។ មុខងារថ្មីនេះសំដៅកែលម្អអក្ខរកម្មហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ឥរិយាបថហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។ អ្នកខ្ចីនឹងបានឃើញទិដ្ឋភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែច្បាស់ ហើយនឹងអាចធ្វើការកែលម្អ ភាពស័ក្តិសមនឹងទទួលបានឥណទានរបស់ខ្លួន រក្សាពិន្ទុ ខេ-ស្ករ ហើយរាយការណ៍ពីភាពអសុក្រឹត្យទាំងឡាយនៅក្នុងរបាយការណ៍ឥណទាន របស់ខ្លួនបាន”
យោងតាមទិន្នន័យចុងក្រោយក្នុងរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលប្រចាំត្រីមាសទី៣ បោះពុម្ពដោយ CBC ការដាក់ពាក្យសុំឥណទានរបស់អ្នកប្រើប្រាស់កើនឡើងបាន ៣៨ភាគរយ ធៀបនឹងត្រីមាសទី២។ ទិន្នន័យបានបង្ហាញពីកំណើនសមតុល្យកម្ចីបាន ៥.៨៤ ភាគរយ។ កម្ចី៣០ថ្ងៃ ផុតកំណត់សង ក៏កើនឡើងបាន៦ភាគរយដែរ ដែលចំណុចនេះបង្ហាញពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធជឿជាក់មួយ ដែលវាយតម្លៃហានិភ័យឥណទានបានភ្លាមៗ។ ជាមួយនឹងមុខងារ Credit Report Plus អ្នកខ្ចីអាចធ្វើការសម្រេចចិត្ត ដោយមានការគិតគូរប្រសើរជាងមុន។
មុខងារថ្មីលើកម្មវិធីទូរស័ព្ទដៃ CBC Mobile នេះនឹងបង្កើនអក្ខរកម្មហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតនូវបរិយាកាសមួយដែលអាចឱ្យវិស័យហិរញ្ញវត្ថុអាចរីកចម្រើនបាន។ កាលណាសុខភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីត្រូវបានគេស្គាល់ទុកចិត្ត នោះអ្នកផ្តល់កម្ចី អាចបែងចែកកម្ចីដោយភាពជឿជាក់ ហើយបណ្តាអ្នកខ្ចីអាចធ្វើការកែលម្អភាពសក្តិសមនឹងទទួលបានឥណទានរបស់ខ្លួនបានដែរ។ ប្រព័ន្ធប្រកបដោយតម្លាភាពមួយនេះនឹងលើកទឹកចិត្តអ្នកខ្ចីឱ្យគិតគូរដល់សុខភាពហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការរក្សារបាននូវពិន្ទុ ខេ-ស្ករ ខ្ពស់ ដែលផ្តល់ភាពបត់បែនផ្នែកហិរញ្ញវត្ថុផងដែរ។ របាយការណ៍ឥណទានផ្ទាល់ខ្លួន គូសបង្ហាញយ៉ាងព្រឹតព្រាងនូវប្រវត្ដិកម្ចីរបស់អ្នកប្រើប្រាស់ ហើយពិន្ទុ ខេ-ស្ករ ប្រើវិធីវិភាគទិន្នន័យឈានមុខ ដើម្បីប្រមូលផ្តុំប្រវតិ្តនេះ ចូលជាពិន្ទុទោល ដែលចង្អុលបង្ហាញពីភាពសក្តិសមនឹងទទួលបានឥណទានរបស់អ្នកខ្ចីម្នាក់នោះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































