AMS Economyសម្តេចតេជោ ៖ បច្ចុប្បន្នរាជធានីភ្នំពេញកាន់តែរីកធំមានអគារកម្ពស់ប្រមាណ១,៦០៣អគារ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ៩ជាន់ និងលើសពី៥០ជាន់ មានសរុបប្រមាណ១,៦០៣អគារ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាជ ៖
“បើយោងទៅលើការកត់ស្ថិតិទីក្រុងរបស់យើង នាពេលបច្ចុប្បន្ននេះ មានអគារដែលចាប់ផ្ដើមពី៥ ទៅ៩ជាន់ រហូតទៅដល់លើស៥០ជាន់ មានប្រមាណ១,៦០៣អគារ”

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ អគារកម្ពស់១០ជាន់ ទៅ១៩ជាន់មាន៤៥២អគារ អគារកម្ពស់ ២០ជាន់ទៅ២៩ជាន់ មាន១២០អគារ អគារកម្ពស់៣០ជាន់ទៅ៣៩ជាន់មាន៦៥អគារ និងអគារខ្ពស់ចាប់៤០ជាន់ឡើងមាន ៤០អគារ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយ៧ ខែមករា ១៩៧៩កម្ពុជា មានអគារដែលខ្ពស់ជាងគេគឺ៧ជាន់ ហើយមានតែមួយប៉ុណ្ណោះ ប៉ុន្ដែឥលូវទីក្រុងភ្នំពេញ មានប្រជាជនរស់នៅដល់ជាង២លាននាក់ ហើយបន្ថែមទៅដោយសំណង់រីកដុះដាលយ៉ាងខ្លាំង។
កាលពីអតីតកាលដីមួយហិកតា មានសំណង់ត្រឹមតែ៥ពាន់ ឬ១ម៉ឺនម៉ែត្រការ៉េប៉ុណ្ណោះ ក៏ប៉ុន្ដែឥឡូវនេះ ដីមួយហិកតាដដែល មានសំណង់ទៅដល់ត្រឹម៥ម៉ឺនម៉ែត្រការ៉េ ឬលើសពីនេះ។ នេះបើតាមសម្ដេចតេជោ ហ៊ុន សែនបានលើកឡើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចមិនយល់នោះឡើយ ចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វា សុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ។
សម្តេចតេជោ បានលើកឡើងទៀតថា សង្គមមួយមិនអាចធ្វើឲ្យជីវភាពមានកម្រិតស្មើគ្នានោះទេ តែត្រូវប្រឹងប្រែងធ្វើឲ្យស្ថានភាពក្រីក្រ ថយចុះកាន់តែទាប។
សូមបញ្ជាក់ថាការវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេស នៅឆ្នាំ២០២១កន្លងមកនេះ ទោះបីជាប្រឈមនឹងការរីករាលដាល ជំងឺកូវីដ-១៩ក៏ដោយ ក៏មានចំនួន៤៣០៣គម្រោង និងមានផ្ទៃក្រឡាកម្រាលសំណង់សរុប១២,៩៩៨,០៧២ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ មានទំហំទឹកប្រាក់ជាង៥,៣៣៣លានដុល្លារអាមេរិក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































