AMS Economyតម្រូវការកម្ចីឥណទាន បាននឹងកំពុងពង្រីកខ្លួនគាំទ្រសកម្មភាព សេដ្ឋកិច្ចនៅជនបទ
ភ្នំពេញ ៖ ដោយសារភាពប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ អត្រាការប្រាក់នៃប្រាក់បញ្ញើ និងឥណទានត្រូវបានធ្លាក់ចុះ តែក៏អាចផ្តល់អត្ថប្រយោជន៍ជាវិជ្ជមានឱ្យអតិថិជនទទួលបានមូលនិធិ ដែលមានតម្លៃសមរម្យ ដើម្បីបន្ត និងពង្រីកអាជីវកម្ម ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច ដោយសារតែវិស័យឥណទាននៅកម្ពុជានៅតែមានភាពរឹងមាំស្ថិតក្នុងស្ថានភាពល្អប្រសើរ។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា បានរួមចំណែកជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយផ្តល់នូវការអនុគ្រោះដល់អ្នកខ្ចីប្រាក់តាមរយៈការរៀបចំឥណទានឡើងវិញ ក្នុងការបន្តបំពេញតម្រូវការហិរញ្ញប្បទានរបស់វិស័យឯកជន ដោយរក្សាបាននូវនិរន្តរភាពនៃការផ្តល់ប្រាក់កម្ចីដល់គ្រប់វិស័យនៃសេដ្ឋកិច្ច។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃវិស័យធនាគារថា ៖
“ទំហំឥណទានបានបន្តកើនឡើងដោយសារតែការកើនឡើងនៃតម្រូវការសម្រាប់ការវិនិយោគ និងការចំណាយក្នុងវិស័យដែលគាំទ្រសកម្មភាពសេដ្ឋកិច្ច ខណៈកម្ចីមិនដំណើរការនៅតែមានកម្រិតទាប”
ការផ្តល់ប្រាក់កម្ចីពីធនាគារពាណិជ្ជ និងធនាគារឯកទេសដល់អតិថិជនមានចំនួន ៣៨,៦ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២១ ដែលជាការកើនឡើង ២៤,៤ ភាគរយ។ នេះបើយោងទៅតាមការអភិវឌ្ឍនវិស័យធនាគារដែលចេញដោយធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិបានបង្ហាញថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាមានភាពរឹងមាំ និងធន់ ដោយប្រាក់បញ្ញើបានកើនឡើង ១៧ ភាគរយក្នុងឆ្នាំ២០២១ កើនដល់ ៣៥,១ ពាន់លាន ជាមួយនឹងអត្រាការប្រាក់លើប្រាក់បញ្ញើមានទម្ងន់ជាមធ្យមលើចំនួនដែលនៅសល់នៅ ២,៥ ភាគរយសម្រាប់ប្រាក់ដុល្លារ និង ៣,៣ ភាគរយសម្រាប់ប្រាក់រៀល។
ចំណែកទ្រព្យសកម្មសរុបបានកើនឡើង ១៨,៨ ភាគរយដល់ ៦០ពាន់លានដុល្លារ។ ប្រភពសំខាន់នៃមូលនិធិគឺ ៦៧ ភាគរយបានមកពីប្រាក់បញ្ញើ ១៩ ភាគរយពីដើមទុន និង ១៤ ភាគរយផ្សេងទៀតពីការកម្ចី។
ជាក់ស្តែងក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ-១៩ ប្រព័ន្ធធនាគារបានបន្តបំពេញតម្រូវការហិរញ្ញប្បទានរបស់វិស័យឯកជន ដោយរក្សាបាននូវនិរន្តរភាពនៃការផ្តល់ប្រាក់កម្ចីដល់គ្រប់វិស័យនៃសេដ្ឋកិច្ច ក៏ដូចជាបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់រចនាសម្ព័ន្ធឥណទានឡើងវិញ ដែលជួយសម្រាលបន្ទុកប្រជាជន និងអាជីវកម្ម។

ក្នុងរយៈពេល១ឆ្នាំពេញ (កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១) គណនីកម្ចីចំនួន ៣២៨,៥៥២ ត្រូវបានរៀបចំឡើងវិញនូវគណនីដែលមានតម្លៃប្រហែល ៥,៥ ពាន់លានដុល្លារ ដែលបញ្ជាក់ថាប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារបន្តកើនឡើង និងឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំរបស់សាធារណជន និងអ្នកវិនិយោគនៅក្នុងប្រព័ន្ធធនាគារ។
ដោយឡែករបាយការណ៍ស្ថានភាពប្រាក់កម្ចីរបស់ CBC នៅកម្ពុជាឆ្នាំ២០២១ បានបង្ហាញថា អតិថិជនប្រហែល ២៩៤ ៦៧០ នាក់នៅក្នុងខេត្តតាកែវ បាន និងកំពុងប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងប្រាក់កម្ចីដែលមានសរុបចំនួន ១ ៦២៦ លានដុល្លារ ឬជាមធ្យម ៥ ៥១៩ ដុល្លារក្នុងមនុស្សម្នាក់។ ប្រហែល ៧៨.៧៤ ភាគរយនៃប្រាក់កម្ចីអតិថិជននៅក្នុងខេត្តតាកែវទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុតែមួយគត់ប្រហែល ១៧ ភាគរយមានកម្ចីពី ២ ស្ថាប័ន ហើយកម្ចីរហូតដល់ ៣ ស្ថាប័ន ស្មើនឹង ៣.៩៥ ភាគរយនៃអ្នកប្រើប្រាស់សរុបនៅក្នុងខេត្ត។
ចំណែកស្ថានភាពប្រាក់កម្ចីរបស់ CBC នៅកម្ពុជាឆ្នាំ២០២១ របាយការណ៍បានបង្ហាញថា អតិថិជនប្រហែល ១៨៥ ៩១៤ នាក់នៅក្នុងខេត្តកំពត បាន និងកំពុងប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងប្រាក់កម្ចីសរុបចំនួន ១ ០៦៩លានដុល្លារ ឬជាមធ្យម ៥ ៧៥២ ដុល្លារក្នុងមនុស្សម្នាក់ ហើយក្នុងនោះ ប្រហែល ៧៨.៥៩ភាគរយនៃប្រាក់កម្ចីអតិថិជននៅក្នុងខេត្តកំពតទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុតែមួយគត់ប្រហែល១៨ ភាគរយមានកម្ចីពី ២ស្ថាប័ន ហើយកម្ចីរហូតដល់ ៣ស្ថាប័ន គឺ ៣.៤៨ ភាគរយនៃអ្នកប្រើប្រាស់សរុបនៅក្នុងខេត្ត។ ទាំងអស់នេះបានបង្ហាញថា កម្ចីឥណទានជាវិធីល្អមួយជួយដោះស្រាយបញ្ហាដើមទុនរបស់ប្រជាពលរដ្ឋ សហគ្រិន ឬអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការការបើកអាជីវកម្ម ឬសម្រាប់ការពង្រីកអាជីវកម្ម មិនថាអាជីវកម្មនោះ មានទំហំតូច ឬក៏ធំនោះទេ សុទ្ធតែត្រូវការទុនដើម្បីត្រៀម និងរៀបចំដំណើរការការងារឱ្យបានល្អ និងរលូនតាមផែនការ។

លោក ឆេង ថុង ជាប្រធានសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់ AMS តាមទូរស័ព្ទឱ្យដឹងថា កម្ចី គឺជាទុនដ៏សំខាន់ណាស់សម្រាប់ការពង្រីកផលិតកម្មរបស់សហគមន៍ឱ្យសម្រេចផែនការដែលបានគ្រោងទុក ពិសេសក្នុងអឡុងពេលកូវីដ។
លោក ឆេង ថុង បានមានប្រសាសន៍ថា ៖
“កម្ចីនេះពិតជាសំខាន់ ដោយសារនៅក្នុងសហគមន៍យើងមានផលិតកម្មកសិកម្មច្រើនមុខ ដើម្បីសម្រេចបានតាមផែនការរបស់សហគមន៍ យ៉ាងណាក៏ត្រូវតែមានតម្រូវការកម្ចីឥណទានជាដើមទុនបន្ថែមពីខាងក្រៅ”
លោកប្រធានសហគមន៍រូបនេះបានបញ្ជាក់ទៀតថា គាត់សម្រេចចិត្តខ្ចីធនាគារដោយសារសហគមន៍មានតម្រូវការជាចាំបាច់ក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាពង្រីកការផលិតទៅលើផលិតផលផ្សេងទៀតរបស់សហគមន៍ និងដើម្បីពន្លឿនសង្វាក់ផលិតកម្មផងដែរ។
លោកប្រធានសហគមន៍ ក៏បានបង្ហាញពីការសម្រេចចិត្តប្រើកម្ចីឥណទាននេះដោយសារតែទំហំផលិកម្មមានការប្រែប្រួល ហើយផលិតផលខ្លះមានការកើនឡើងខ្ពស់ ដែលពិបាកក្នុងការដំណើរការឱ្យរលូន ទើបដាច់ចិត្តប្រើប្រាស់កម្ចីឥណទានពីធនគារអភិវឌ្ឍជនបទចំនួន ៥៧ ០០០ដុល្លារ(ឆ្នាំ២០១៩) ទៅលើការទិញស្រូវពូជ និងសម្ភារៈមួយចំនួន យកមកពង្រីកការផលិត និងដើម្បីទប់ទល់នឹងភាពប្រឈមដែលកើតមាន។
លោក ឆេង ថុង ថ្លែងបញ្ជាក់ថា ៖
“ភាពប្រឈមតែងតែកើតមាន ដែលយើងក៏មានក្ដីបារម្ភទាក់ទងទៅនឹងហានិភ័យរបស់កម្ចី ដោយសារយើងពឹងផ្អែកទាំងស្រុងទៅលើផលិតផល ដែលយើងផលិតបាន តែអ្វីដែលសំខាន់គឺធ្វើយ៉ាងណាគ្រប់គ្រងការផលិត និងដំណើរការលក់ឱ្យបានល្អតាមផែនការ យើងជឿថាហានិភ័យនៃកម្ចីនេះគឺពុំមានអ្វីចោទជាបញ្ហាទេ”
សម្រាប់ដំណើរការងារ ភាពប្រឈមដែលមានគឺផលិតផលរបស់លោកត្រូវបានផ្សារទំនើបម៉ាក្រូកាត់បន្ថការបញ្ជាទិញប្រមាណ៦០ភាគរយ និងសួនសត្វក៏កាត់បន្ថយចំណីសត្វប្រមាណ៦០ភាគរយដែរនៅក្នុងពេលស្ថានភាពការរាតត្បាតជំងឺកូវីដ-១៩ ដែលបញ្ហានេះបានធ្វើឱ្យការទទួលបានកម្ចីក្លាយជាទុនបង្វិលដ៏មានប្រសិទ្ធភាពសម្រាប់ផលិតកម្មផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សហគមន៍កសិកម្មសំបូរមានជ័យដែលបានប្រើប្រាស់ឥណទានចំនួន ៥៧ ០០០ដុល្លារក្នុងគម្រោង៥ឆ្នាំ (ក្នុងតម្លៃការប្រាក់៧%) បានសងត្រឡប់វិញចំនួន៣ឆ្នាំហើយ ដូច្នេះនៅសល់២ឆ្នាំទៀតទើបចប់គម្រោងឥណទាន ដោយបានជឿជាក់ថានឹងមិនមានអ្វីជាផលរំខានទៀតទេ ព្រោះជាបទពិសោធក្នុងរយៈពេល៣ឆ្នាំនៃការសងត្រឡប់ទៅវិញហាក់មិនមានឧបសគ្គនោះទេ ជាពិសេសអាចមានលទ្ធភាពក្រប់គ្រាន់ក្នុងការគ្រប់គ្រងសុខភាពកម្ចីបានល្អ ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា តាមរយៈការពង្រីកគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ក្នុងគោលបំណងដ៏ចម្បងមួយ គឺកម្មវិធីវិធានឥណទាន ត្រូវបានដាក់ឱ្យអនុវត្តន៍ ដើម្បីកាត់បន្ថយហានីភ័យនៃបំណុលច្រើនលើសលប់។
ដោយឡែក ទាក់ទិននឹងការរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាត្រូវការការបញ្ជ្រាប និងការសម្របខ្លួនតាមគន្លងថ្មី តាមបែបឌីជីថល ដែលការសម្របខ្លួនកំពុងជួយឌីជីថលូបនីយកម្ម ធ្វើឱ្យជឿនលឿនខ្លាំង តែមានហានិភ័យទាប សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវការចូលរួមផ្សព្វផ្សាយពីស្ថាប័នសារព័ត៌មាននានា ដែលអាចជាដៃគូដ៏ស័ក្តិសមក្នុងការងារនេះសម្រាប់កាលៈទេសៈនៃវិបត្តិកូវីដ-១៩ ព្រោះការសម្របខ្លួនរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្នហិរញ្ញវត្ថុ គឺដើម្បីឱ្យមានសេរីភាពហិរញ្ញវត្ថុលឿនជាងមុន រហ័សជាងមុន និងអាចមានភាពពេញលេញក្នុងការសម្របខ្លួនជាមួយឌីជីថល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































