AMS Economyអ្នកជំនាញ ៖ ការអភិវឌ្ឍដីឡូត៍ទំហំតូចមិនមែនជាជម្រើសល្អ និងអាចជួយអភិវឌ្ឍប្រទេសនោះឡើយ
ភ្នំពេញ ៖ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងអភិវឌ្ឍន៍ដីឡូត៍មានសកម្មភាពកាន់តែខ្លាំង ជាពិសេសការទិញដីស្រែ ទិញដីចំការនិងដីទំនេរដើម្បីជាពុះបំបែកឡូត៍ដើម្បីលក់ទៅឲ្យអតិថិជន ដោយក្នុងនោះភាគច្រើនអ្នកអភិវឌ្ឍន៍ពុះដីឡូត៍ត្រឹមទំហំតែ ៥ម៉ែត្រ X ២០ម៉ែត្រប៉ុណ្ណោះ ខណៈដែលអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថាដីទាំងនេះគឺមានទំហំតូច ហើយមិនបានជួយលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋបាននោះទេ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ឱ្យដឹងថា តាំងពីដើមមកលោកមិនដែលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅទិញដីឡូត៍ទំហំតូចៗនោះទេ ហើយនៅពេលអនាគត វិស័យដីឡូត៍នឹងត្រូវបាត់បង់។ យ៉ាងណាក្ដី ក៏នៅតែមានបងប្អូនមួយចំនួននៅតែមានសុទិដ្ឋិនិយមចំពោះដីឡូត៍ ហើយគិតថា ការទិញដីឡូត៍នឹងអាចធ្វើឱ្យពួកគាត់ទទួលបានប្រាក់ចំណេញមកវិញនៅពេលអនាគ។

លោកឧកញ៉ាបន្តថា ការទិញដីឡូត៍មិនមែនជាជម្រើសល្អក្នុងការពង្រីកលំនៅឋាននោះទេ ពីព្រោះថាដីឡូត៍ភាគច្រើនស្ថិតនៅតំបន់ជាយក្រុង និងមិនទាន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅឡើយ ដូច្នេះហើយទើបអ្នកដែលទិញដីឡូត៍ហើយតែងពិបាកលក់ចេញវិញ ពីព្រោះថាអ្នកអភិវឌ្ឍន៍ដីឡូត៍គេបានយកចំណេញរួចទៅហើយ។
លោកឧកញ៉ាបន្តថា ៖
“អ្នកទិញដីឡូត៍ភាគច្រើនមិនមែនទិញហើយទៅសង់ផ្ទះរស់នៅទេ ពីព្រោះអ្នកទិញដីឡូត៍ភាគច្រើនជាអ្នករស់នៅ និងធ្វើការក្នុងក្រុង ដូចជាកម្មកររោងចក្រ កម្មករសំណង់ បងប្អូនរត់ម៉ូតូឌុប កង់បី និងអាជីវករតូចៗ ជាដើម”
លោកឧកញ៉ាបន្តថា ៖
“អ្នកអភិវឌ្ឍន៍ដីឡូត៍ គេបានទិញដីក្នុងតម្លៃមួយម៉ែត្រការ៉េ១ដុល្លារ ឬ ៣ដុល្លារ ហើយពុះលក់ក្នុងមួយឡូត៍ ៣០០០ដុល្លារ ឬថ្លៃជាងនេះ ដូច្នេះគេចំណេញរួចទៅហើយ បើគិតទៅមួយម៉ែត្រការ៉េអាចលក់ចេញបានដល់ទៅ៣០ដុល្លារ ដែលវាជាតម្លៃលក់នៅរយៈពេល៥ឆ្នាំក្រោយឯណោះ អញ្ចឹងអ្នកទិញហើយចង់លក់វិញនឹងពិបាកលក់ចេញ ហើយដីឡូត៏នោះ ក៏មិនដឹងថាគេយកទៅធ្វើអ្វីដែរ បើយកទៅអភិវឌ្ឍន៍ត្រូវការប្រមូលទិញពីម្ចាស់ដីឡូត៍មួយៗច្រើនគ្នា”
ជាមួយគ្នានេះ លោកឧកញ៉ា សំ សុខនឿន ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា ការពុះដីឡូត៍មួយចំនួន មិនបានគិតគូរដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនោះទេ ដូចជាប្រព័ន្ធលូបង្ហូរទឹក ប្រពន្ធទឹកស្អាត បណ្តាញអគ្គិសនីជាដើម ដូច្នេះនៅពេលពលរដ្ឋម្ចាស់ដីឡូត៍ទៅសាងសង់ផ្ទះ នឹងមានផលពិបាកក្នុងការតបណ្ដាញទឹក ភ្លើង និងលូ ។ ជារួមគេអាចនិយាយបានថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងដីឡូត៍មិនមែនជាការងាយស្រួលនោះទេ ទោះបីជាមានការរីកចម្រើនទៅដល់តំបន់នោះក៏ដោយ។
លោកឧកញ៉ាថា ៖
“ដីឡូត៍គឺជាគម្រោងឯកជន ដូច្នេះ នៅពេលមានការអភិវឌ្ឍទៅដល់តំបន់នោះ ក៏រដ្ឋអភិវឌ្ឍន៍តែគម្រោងផ្លូវធំៗ គម្រោងលូធំៗរបស់រដ្ឋ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដីឡូត៍គឺទុកឱ្យម្ចាស់គម្រោងជាអ្នកអភិវឌ្ឍខ្លួនឯង”

យ៉ាងណាក្ដី សម្រាប់អ្នកអភិវឌ្ឍន៍ដីឡូត៍មួយចំនួនបានលើកឡើងថា អាជីវកម្មដីឡូត៍របស់ពួកគេនៅតែមានប្រជាប្រិយភាព និងបានរួមចំណែកធំធេងដល់សង្គមជាតិ ដូចជាការសម្រួលដល់ពលរដ្ឋដែលខ្វះលទ្ធភាពក្នុងការទិញផ្ទះ ជំនួសដោយទិញដីឡូត៍ដោយបង់រំលស់ប្រចាំខែ។ ក្រៅពីនេះ ការទិញលក់ដីឡូត៍នេះក៏បានផ្ដល់ជាចំណូលពន្ធ តាមរយៈការផ្ទេរកម្មសិទ្ធិពីម្ចាស់គម្រោងទៅអតិថិជនជាដើម។ យ៉ាងណាមិញ តាមការសង្កេតជាក់ស្ដែងចំពោះការពុះដីឡូត៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមមានការផ្លាស់ប្តូរខុសពីមុន ជាពិសេសទៅលើទំហំដី និងការរចនា ដោយបានពុះជាទំហំដីធំៗ និងមានដាំដំណាំនៅក្នុងដីនោះស្រាប់ ដែលក្នុងនោះភាគច្រើនសម្រាប់ប្រភេទដីឡូត៍លំនៅឋានលំហែ ដែលអាចសង់ផ្ទះក្នុងដីនោះ និងដំណាំបន្លែបង្កានានាសម្រាប់ជាការកម្សាន្តផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































