សមាជិកព្រឹទ្ធសភាម្នាក់ទៀត លោក Richard Blumenthal លើកឡើងថា បទបញ្ជាខុសច្បាប់នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកវេជ្ជសាស្ត្រ និងស្រាវជ្រាវ ដែលទទួលបានមូលនិធិពីរដ្ឋាភិបាល។
ស្រដៀងគ្នានេះ សមាជិកព្រឹទ្ធសភាម្នាក់ទៀត លោក Chris Van Hollen ក៏បានសរសេរនៅលើបណ្តាញសង្គមដែរថា នេះគឺជាការបំផ្លិចបំផ្លាញផ្នែកនយោបាយ ហើយការដាក់បញ្ជាទៅភ្នាក់ងាររដ្ឋាភិបាលមិនបានធ្វើឱ្យរដ្ឋាភិបាលចំណេញអ្វីនោះទេ ប៉ុន្តែវាកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងកម្មវិធីនានានៅទូទាំងប្រទេស។
Sierra Club ដែលជាអង្គការបរិស្ថានបានលើកឡើងថា ការបង្កកមូលនិធិពីរដ្ឋាភិបាលអាចបង្កគ្រោះថ្នាក់ដល់អ្វីៗគ្រប់យ៉ាងគិតចាប់ពីជំនួយសង្គ្រោះពីគ្រោះមហន្តរាយ រហូតដល់ការឧបត្ថម្ភធនសម្រាប់កំដៅផ្ទះ កម្មវិធីទឹកស្អាត និងបណ្តាញទូរស័ព្ទទាន់ហេតុការណ៍បង្ការការធ្វើអត្តឃាត។ ជាលទ្ធផល វានឹងធ្វើឱ្យពលរដ្ឋអាមេរិកស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំង៕