AMS Economyវឌ្ឍនភាពដើមឆ្នាំ២០២២ ៖ ត្រឹមពាក់កណ្ដាលខែមករា កម្ពុជាទទួលបានគម្រោងវិនិយោគជិត២ពាន់លានដុល្លារ
ភ្នំពេញ ៖ បើកទំព័រថ្មីនៃគ្រឹះសករាជដើមឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានគាំទ្រ និងអនុម័តលើគម្រោងស្នើសុំវិនិយោគចំនួន ២២គម្រោង ទៅលើការបង្កើតរោងចក្រ សហគ្រាសខ្នាតធំ ទំនប់វារីអគ្គិសនី សណ្ឋាគារលំដាប់ផ្កាយ៥ ជាពិសេសគម្រោងសាងសង់កំពង់ផែទឹកជ្រៅខេត្តកំពត ដែលមានទំហំវិនិយោគសរុបជិត ២ ០០០លានដុល្លារ។

គម្រោងដែលបានស្នើសុំវិនិយោគ និងដំណើរការសាងសង់ទាំង២២គម្រោង ដែលរាជរដ្ឋាភិបាលគាំទ្រ និងអនុម័តចាប់ពីតាំងពីថ្ងៃទី០៦-១៧ ខែមករា ឆ្នាំ២០២២ សម្រេចអនុម័ត និងគាំទ្ររួមមានដូចខាងក្រោម ៖

១. ម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន XIN HONGRUI (CAMBODIA) GARMENT CO., មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ១ ៨៤៧កន្លែង មានទីតាំងស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន COMO APPAREL CO., LTD ជាមួយទុនវិនិយោគប្រមាណ ១៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៩៤៧កន្លែង។ រោងចក្រនេះមានទីតាំងស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងវ៉ាលីស៍របស់ក្រុមហ៊ុន LEONA (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣០កន្លែង។
៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SINCERE SEASON (CAMBODIA) GARMENT CO., LTD មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ១.៧២០កន្លែង និងមានទីតាំង ស្ថិតនៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៥. គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់របស់ក្រុមហ៊ុន POWERFUL RICHES GARMENT (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៣កន្លែង។
៦. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រ់ប្រភេទរបស់ក្រុមហ៊ុន GREEN BAG (CAMBODIA) CO., LTD មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ១.៥៤៤កន្លែង និងមានទីតាំងស្ថិតនៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៧. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន GLOBAL SUPPLY REDWOOD CO., LTD មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ៧៥៨កន្លែង មានទីតាំងស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៨. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន INKYUNG WONDANG APPAREL CO., LTD ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៧កន្លែង។
៩. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិករបស់ក្រុមហ៊ុន Cambodian Shenghong Packaging Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៦៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។
១០. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមរបស់ក្រុមហ៊ុន Best-Run Technology (Cambodia) Co., Ltd. ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។
១១. គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder)របស់ក្រុមហ៊ុន YH FINE MATERIALS CO., LTD មានទីតាំងស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។
១២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន MASTERY (MFG) CO., LTD មានទីតាំងស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៧កន្លែង។
១៣. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧១៤កន្លែង។
១៤. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) របស់ក្រុមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ១៩២កន្លែង និងមានទីតាំងស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
១៥. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន MUTITA TEXTILE SOCIAL ENTERPRISE CO., LTD មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន៦៤៩កន្លែង ព្រមទាំងមានទីតាំងស្ថិតនៅភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
១៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័ររបស់ក្រុមហ៊ុន HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD មានទុនវិនិយោគប្រមាណ៤,២លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ១៩៤កន្លែង និងមានទីតាំង ឲស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
១៧. គម្រោងបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និង ផលិតម្ហូបអាហាររបស់ក្រុមហ៊ុនTMH POULTRY CO., LTD មានទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ២២៦កន្លែង និងមានទីតាំងស្ថិតនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១៨. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡារបស់ក្រុមហ៊ុន ACADEMIC SOLAR ENERGY MFG CO., LTD មានទុន វិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ២៦៥កន្លែង និងមានទីតាំងស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
១៩. គម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែរបស់ក្រុមហ៊ុន LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTD មានទុនវិនិយោគចំនួន ៥១លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ១.៨៦៧កន្លែង និងមានទីតាំងស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
២០. គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់របស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន៧៣៧កន្លែង និងមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
២១. គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW របស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ១៥៨០កន្លែង និងមានទីតាំងស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង។
២២. គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៥៩០កន្លែង និងមានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ សរុបទាំង២២គម្រោងខាងលើ កម្ពុជាទទួលបានទុនសរុបក្នុងការបង្កើតរោងចក្រចំនួន ១ ៩៤៦ ២៨០ ០០០ លានដុល្លារអាមេរិក និងមានលទ្ធភាពបង្កើតការងារបានចំនួនជាង២ម៉ឺនកន្លែងផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































