AMS Economyកម្មវិធីទេសចរណ៍បរិស្ថាន ជួយឱ្យសហគមន៍ទទួលបានចំណូលដោយផ្ទាល់ពីទេសចរ និងការសម្អាតបរិស្ថាន
សៀមរាប ៖ ការរស់នៅស្អាត គ្មានសំរាមប្លាស្ទិក និងទទួលបានប្រាក់ចំណូលតាមរយៈសកម្មភាពអុំទូកកម្សាន្ត និងការប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប គឺជាផលិតផលទេសចរណ៍ថ្មីមួយដែលបានទាញផលប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ ដែលបានបង្កើតឡើង និងថែមទាំងបានសម្អាតសំរាមប្លាស្ទិកពីក្នុងបឹងទន្លេសាបផង។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានមានប្រសាសន៍ថា កម្មវិធីទេសចរណ៍បរិស្ថាន ត្រូវបានបង្កើតឡើង ដែលកម្មវិធីនេះ នឹងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការបង្កើតចំណូលដោយផ្ទាល់ពីភ្ញៀវទេសចរ។
លោកបានលើកឡើងថា ស្របពេលដែលប្រជាសហគមន៍អាចប្រមូលប្លាស្ទិកច្រកដប ប្តូរយកអង្ករពីគម្រោង និងក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្ត តាមរយៈកម្មវិធីអុំទូក គយគន់សម្រស់ធម្មជាតិ។

លោក ស៊ា សុផល បានមានប្រសាសន៍ថា ៖
“សហគមន៍បានបង្កើតឡើង សម្រាប់អ្នកទេសចរ ដែលត្រូវការប្រើប្រាស់សេវាកម្មអុំទូក របស់សហគមន៍ដោយផ្ទាល់ ពេលនោះប្រាក់ចំណូលដែលបងប្អូនទទួលបាន នឹងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ឱ្យល្អប្រសើរ”
លោកបានបញ្ជាក់ថា ៖
“ស្របពេលដែលបងប្អូនប្រមូលប្លាស្ទិក ទុកដាក់សម្អាតបរិស្ថាន ហើយទុកដូរយកអង្ករផង ហើយក៏ក្លាយជាសកម្មភាពថ្មី អាចទាក់ទាញទេសចរបាន ដោយមិនបាច់រង់ចាំ ៣ខែម្តងសប្បុរសជនយកអំណោយមកចែក ពេលហ្នឹងបងប្អូនបានចំណូលដោយផ្ទាល់ពីទេសចរ ហើយអុំទូកលេងកន្លែងណា ឃើញសំរាមទាក់ យើងសម្អាតរាល់ថ្ងៃ វាទៅជាសកម្មភាពប្រចាំថ្ងៃ។ ដូច្នេះសង្ឈឹមថាចាប់ពីថ្ងៃនេះទៅ ជាថ្ងៃប្រវត្តិសាស្រ្តមួយសម្រាប់សហគមន៍”
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា កម្មវិធីទេសចរណ៍បរិស្ថាននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់បងប្អូនរស់នៅក្នុងភូមិពាមតាអួរ នៃសហគមន៍មេជ្រៃ ព្រោះថាពួកគាត់អាចទទួលបានការរស់នៅស្អាត គ្មានសំរាមប្លាស្ទិក និងទទួលបានប្រាក់ចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍ ដោយគ្រាន់តែពួកគាត់ត្រូវថែរក្សាអ្វីដែលមានស្រាប់ ទាំងកត្តាអំណោយផលពីធម្មជាតិ និងការសម្អាតបរិស្ថានជាដើម។
លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ៖
“កន្លែងទាក់ទាញទេសចរ ជាកន្លែងដែលស្អាត ហើយយើងមានអ្វីឱ្យគេមើល យើងមានទឹក មានភូមិស្ថានមានសកម្មភាពមុខរបរប្រចាំថ្ងៃរបស់ប្រជាជនយើង យើងមានព្រៃ មានសត្វ មានត្រី ទាំងអស់ហ្នឹងគឺជាចំណុចទាក់ទាញទេសចរ ទាំងក្នុង និងក្រៅស្រុក អ៊ីចឹងបើយើងមិនបានថែរក្សារបស់ទាំងអស់ហ្នឹងទេ យើងអត់មានអ្វីត្រូវទទួលភ្ញៀវទេ”
លោកជំទាវបានបញ្ជាក់ថា ៖
“យើងយកឱកាសក្នុងពេលនេះ ជាពេលដែលយើងអបអរ នូវទេសចរណ៍បរិស្ថាន ដែលបានចូលរួមកន្លងមក ហើយក៏យកឱកាសនេះក្នុងការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងជាពិសេសទៅលើបងប្អូនរស់នៅក្នុងឃុំកែវពណ៌ ឱ្យបានយល់ដឹងពីការ សម្អាតអនាម័យ ការទទួលភ្ញៀវទេសចរ ការផ្តល់នូវសេវាកម្ម”
សូមបញ្ជាក់ថា កម្មវិធីទេសចរណ៍បរិស្ថាន ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកវិស័យទេសចរណ៍ និងទទួលទេសចរអន្ដរជាតិឡើងវិញ នៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២នេះ។ ការគាំទ្រសហគមន៍ទាក់ទងនឹងការងារបរិស្ថាន គឺមានសារសំខាន់ណាស់ ដើម្បីឱ្យសហគមន៍មានការរៀបចំ សម្អាតអនាម័យ បរិស្ថាន ត្រៀមទទួលទេសចរឡើងវិញ ដែលជាផ្នែកមួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈវិស័យទេសចរណ៍៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































