AMS Economyអឺរ៉ុបនឹងជួយជំរុញឱ្យមានការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យជលផលនៅកម្ពុជា
ភ្នំពេញ ៖ គម្រោង CAPFish នៃអង្គការ UNIDO ក្រោមការគាំទ្ររបស់សហភាពអឺរ៉ុប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កលទ្ធភាពដល់អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាឆ្លើយតបនឹងតម្រូវការក្នុងវិស័យជលផល ជាពិសេសការស្រាវជ្រាវ និងនវានុវត្តន៍នៃជលផលក្រោយប្រមូលផល។

តំណាងពីគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា វិស័យឯកជន រួមនឹងមន្រ្តីពីរដ្ឋបាលជលផល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមគ្នាពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនដែលជាមូលដ្ឋានគ្រឹះលើការរៀបចំបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនៅក្នុងសិក្ខាសាលាដែលត្រូវបានរៀបចំក្នុងសប្តាហ៍នេះ។

ការបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលគម្រោង CAPFish បានរៀបចំឡើង ដើម្បីបង្កលទ្ធភាពដល់អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការក្នុងវិស័យជលផល ជាពិសេស ការស្រាវជ្រាវ និងនវានុវត្តន៍នៃជលផលក្រោយប្រមូលផល ហើយតាមរយៈថ្នាលបច្ចេកវិទ្យានេះ គម្រោង CAPFish នឹងជំរុញលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ សំដៅបង្កើតបច្ចេកវិទ្យាកែច្នៃផលជលផល ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ លើសពីនេះទៅទៀត ថ្នាលបច្ចេកវិទ្យានេះ នឹងសម្របសម្រួលការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការរៀបចំ ឬកែលម្អកម្មវិធីសិក្សាពាក់ព័ន្ធនឹងផលជលផលក្រោយប្រមូលផល ការផ្តល់មូលនិធិសម្រាប់និស្សិតធ្វើកម្មសិក្សា និងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាជាដើម។

គំនិតផ្តួចផ្តើមនេះពិតជាមានភាពជាសារវ័ន្ត ឆ្លើយតបយ៉ាងប្រសើរ ទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា។ ក្នុងចំណោមឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយនានា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាឯកសារដែលមានភាពពាក់ព័ន្ធបំផុត ដោយហេតុថាគោលនយោបាយនេះ បានជំរុញជាយូរមកហើយឱ្យមានពិពិធកម្មខឿនសេដ្ឋកិច្ចជាតិ។ គោលដៅសំខាន់មួយរបស់គោលនយោបាយនេះ គឺការធ្វើពិពិធកម្មការនាំចេញទំនិញ ដោយបង្កើនការនាំចេញផលិតផលមិនមែនវាយនភ័ណ្ឌឱ្យកើនដល់ ១៥% នៃការនាំចេញទាំងអស់នៅឆ្នាំ២០២៥ ខណៈបន្តជំរុញការនាំចេញ ផលិតផលកសិកម្មកែច្នៃរួចរួមទាំងផលិតផលជលផលផងដែរ ឱ្យកើនដល់ ១២% នៃការនាំចេញសរុបនៅឆ្នាំ ២០២៥។
វិស័យជលផលមានសក្តានុពលយ៉ាងធំធេងក្នុងការរួមចំណែកជួយសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រខាងលើ ដោយធនធានជលផលដ៏សំបូរបែប ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម។ ទោះយ៉ាងនេះក្តី យើងនៅមិនទាន់បានទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចឱ្យអស់សក្តានុពលពីវិស័យនេះនៅឡើយទេ។ តម្លៃបន្ថែមដែលបានពីការកែច្នៃផលជលផលនៅតែមានកម្រិត ហើយផលិតផលកែច្នៃទាំងនេះភាគច្រើន គឺសម្រាប់តែទីផ្សារក្នុងស្រុកជាជាងការនាំចេញ។ ជាទិសដៅបន្ត វិស័យនេះចាំបាច់ត្រូវរៀបចំបង្កើតភាពជាដៃគូរវាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំជាន់ខ្ពស់ និងវិស័យឯកជនដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ សំដៅរួមចំណែកក្នុងការបង្កើតផលិតផល និងបច្ចេកវិទ្យាកែច្នៃថ្មី កាត់បន្ថយថ្លៃដើមផលិតកម្ម និងការបាត់បង់ក្រោយការប្រមូលផល រួមទាំងលើកកម្ពស់ផលិតភាពនៃផលិតកម្ម ។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានមានប្រសាសន៏ថា ៖
«ឈរលើមូលដ្ឋាននេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ដែលយើងរួមគ្នាបង្កើតនាពេលនេះ ពិតជានឹងរួមចំណែកកសាងអនាគតមួយប្រកបដោយភាពជោគជ័យ សម្រាប់វិស័យជលផលជាក់ជាមិនខាន។ នេះគឺជាពេលវេលាដ៏សមស្របបំផុត សម្រាប់យើងប្រកៀកស្មាគ្នា ដើម្បីរៀបចំបង្កើតនូវឯកសារលក្ខន្តិកៈមួយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារមួយ ដែលយើងចង់បាន ដើម្បីអនាគតនៃការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យជលផល»
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា ថ្វីបើថ្នាលដែលកំពុងរៀបចំបង្កើតឡើងនេះស្ថិតនៅក្រោមក្របខណ្ឌគម្រោង CAPFish ក៏ដោយគំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូសម្រាប់ប្រទេសកម្ពុជាដែលជាក្របខណ្ឌមួយត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ខ្សែច្រវ៉ាក់ តម្លៃកសិឧស្សាហកម្ម និងពិពិធភាវូបនីយកម្មឧស្សាហកម្ម។ លោកបានថ្លែងបន្តថា ៖
«យើងជឿជាកថាគំនិតផ្តួចផ្តើមនេះនឹងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការធ្វើធុរកិច្ច និងបង្កើត បានសហចលនា (Synergy) ជាមួយគម្រោងមួយចំនួនផ្សេងទៀតដែលកំពុងត្រូវបានអនុវត្តដោយអង្គការ UNIDO ជាក់ជាប្រាកដ។ ការអនុវត្តអន្តរាគមន៍ទាំងនេះរួមគ្នាពិតជានឹងរួមចំណែកបង្កើតបានប្រព័ន្ធអេកូឡូស៊ីមួយដែលមានលក្ខណៈអំណោយផលដល់អាជីវកម្ម និងធុរកិច្ចបង្កើតថ្មីយ៉ាងប្រាកដ»
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































