AMS Economyសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងសមាគមរោងចក្រកាត់ដេរ ចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ
ភ្នំពេញ ៖ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងសមាគមរោងច្រកកាត់ដេរ នឹងផ្តល់បរិយាកាសការងារកាន់តែប្រសើរឡើងសម្រាប់កម្មករកាត់ដេរ តាមរយៈកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលនឹងនៅតែជាធរមានសម្រាប់រយៈពេលមិនកំណត់ និងបានកំណត់ច្បាស់លាស់នៃសកម្មភាពរួមគ្នាសម្រាប់សមាគមទាំងពីរនាឆ្នាំខាងមុខ។

ការចុះកិច្ចព្រមព្រៀង MoU ខាងលើនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសមាគមទាំងពីរ និងសមាជិករបស់ពួកគេ និងដើម្បីគាំទ្រដល់ក្រុមហ៊ុនកាត់ដេរ និងម៉ាកសម្លៀកបំពាក់អឺរ៉ុបនៅកម្ពុជា បន្ថែមពីលើការលើកកម្ពស់ឱកាសរបស់កម្ពុជានៅលើឆាកអឺរ៉ុប និងអាស៊ាន។ ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរួមមាន ការដោះស្រាយបញ្ហាទាក់ទងនឹងផលិតកម្មប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាននៅក្នុងច្រវ៉ាក់ផលិតកម្ម ការស្វែងរកឱកាសនៃឧស្សាហកម្ម ៤.០ និងដើម្បីធ្វើឱ្យប្រសើរឡើងនូវម៉ាកយីហោអឺរ៉ុបដែលមានប្រភពពីកម្ពុជា។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មអឺរ៉ុប តំណាងឱ្យការលាយបញ្ចូលគ្នាដ៏ល្អនៃម៉ាកសំលៀកបំពាក់អឺរ៉ុបធំៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មកាត់ដេរ និងផលិតកម្មរបស់កម្ពុជា ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម រោងចក្រ និងអាជីវកម្មក្នុងតំបន់ដែលមានភាពច្នៃប្រឌិត ដូចជាក្រុមហ៊ុនសវនកម្ម និងភស្តុភារ ដែលផ្តោតលើឧស្សាហកម្មកាត់ដេរ និងការនាំចេញរបស់ខ្លួន។
លោក Tassilo Brinzer បានថ្លែងថា ៖
“ការរួមសហការគ្នាយ៉ាងរឹងមាំលើមូលដ្ឋានសមាជិកភាពរបស់យើង ដែលធ្វើឱ្យយើងក្លាយជាមជ្ឈមណ្ឌលមួយ ដែលមានសមត្ថភាពជំរុញផលប្រយោជន៍នៃឧស្សាហកម្ម និងអ្នកពាក់ព័ន្ធរបស់ខ្លួនទៅមុខ។ ការទទួលយកគំនិតផ្តួចផ្តើមថ្មីៗដូចជា ខ្សែច្រវាក់ផ្គត់ផ្គង់ នឹងមានសារសំខាន់ក្នុងការបង្កើនឱកាសនាំចេញ។ យើងមានសេចក្តីសោមនស្សរីករាយដែលសមាគមរោងចក្រកាត់ដេរ គឺជាដៃគូរបស់យើងក្នុងដំណើរដ៏សំខាន់នេះ។ យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងដើម្បីបន្ថែមទស្សនវិស័យរបស់អឺរ៉ុបទៅកាន់ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាកាន់តែទូលំទូលាយ”
លោក គង់ សាង ប្រធានសមាគមកាត់ដេរសំលៀកបំពាក់នៅកម្ពុជាបានឱ្យដឹងថា កម្ពុជា និងសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ ភាពជោគជ័យ និងកំណើននៃការនាំចេញរបស់យើងអាចត្រូវបានកំណត់គុណលក្ខណៈមួយផ្នែកធំចំពោះការចូលប្រើប្រាស់ទីផ្សារអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដែលផ្តល់ឱ្យក្រោមគ្រោងការណ៍អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ។
លោក គង់ សាង បានមានប្រសាសន៍ថា ៖
“វាមានសារៈសំខាន់ណាស់ក្នុងការបន្តបង្កើនផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈសក្តានុពលកំណើនបន្ថែមទៀត។ MoU គឺជាភាពជាដៃគូដែលមិនអាចកាត់ថ្លៃបានក្នុងការពង្រឹងការប្រកួតប្រជែងរបស់ឧស្សាហកម្មតាមរយៈការកសាងសមត្ថភាពក្នុងវិស័យជាច្រើន និងការតស៊ូមតិរួមគ្នាដើម្បីមានឥទ្ធិពលលើគោលនយោបាយពាក់ព័ន្ធ”
សមាគមរោងច្រកកាត់ដេរ និងសភាពាណិជ្ជកម្មអឺរ៉ុប បានប្តេជ្ញាចិត្តគាំទ្រដល់ការបន្តកំណើនសេដ្ឋកិច្ចនៃឧស្សាហកម្មប្រកបដោយការទទួលខុសត្រូវ ដែលក្នុងនោះមានមួយភាគធំបន្តទៅកាន់ទ្វីបអឺរ៉ុបជាមួយនឹងតម្លៃនាំចេញចំនួន ១១.៣៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលបញ្ជាក់ថាវិស័យកាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជានៅតែជាចំណុចកំពូលនៃសេដ្ឋកិច្ចកម្ពុជា ។
សូមបញ្ជាក់ថាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីពេលថ្មីៗនេះ ផ្តួចផ្តើមដោយសភាពាណិជ្ជកម្មអឺរ៉ុប នៃគណៈកម្មាធិការផ្នែក «កាត់ដេរ និងផលិតកម្ម»របស់ខ្លួន ស្របពេលរាជរដ្ឋាភិបាលបានចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល៥ថ្មី សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































