AMS Economyអ្នកជំនាញបង្ហាញពីការប្រើប្រាស់ធនធានដែលមានស្រាប់ បង្កើតជាផលិតផលថ្មីផ្ដល់ប្រយោជន៍ដល់កសិកម្ម
កណ្តាល ៖ Takhmao Farm ជាកសិដ្ឋានកែច្នៃស្រកីដូងស្ងួតៗឱ្យទៅជាស្រកីដូងម៉ដ្ឋ និងសរសៃដែលមានប្រយោជន៍ដល់វិស័យកសិកម្ម និងបានផលិតសម្រាប់ដាក់លក់នូវផលិតផលថ្មីរបស់ខ្លួនចំនួន ៤មុខបន្ថែមទៀត។

ដោយមានគំនិតកែច្នៃស្រកីដូងឱ្យបានប្រយោជន៍ច្រើនមុខ និងឱ្យអស់ពីលទ្ធភាព សម្រាប់ជាជំនួយដ៏សំខាន់ក្នុងការដាំដុះដំណាំ លោក ជា ឡង់ឌី ជាម្ចាស់កសិដ្ឋានខាងលើបានលើកឡើងថា ខាងកសិដ្ឋានរបស់លោកបានដាក់លក់នូវផលិតផលថ្មីចំនួន៤មុខបន្ថែមទៀតរួមមាន ជន្លង់ស្រកីដូង ជីកំប៉ុសសុទ្ធ ធ្យូងអង្កាម និងអាចម៍គោកិន ដោយផលិតផលទាំងអស់នេះសុទ្ធតែមានប្រយោជន៍សម្រាប់វិស័យកសិកម្ម។

លោកបញ្ជាក់ថា ៖
“យើងមិនចំណាយដើមទុនលើម៉ាស៊ីនផលិតថ្មីទេ គ្រាន់តែចំណាយពេល និងដើមទុនលើវត្ថុដែលត្រូវយកមកផ្សំ ដូចជា ស្វែងរកទិញអាចម៍គោ អាចម៍មាន់ អង្កាម ពីតាមបណ្តាលខេត្ត និងចាយលើបច្ចេកទេសផ្ទាល់ខ្លួនក្នុងការផលិត ព្រោះជាប្រភេទកែច្នៃ“
លោកបានរៀបរាប់ផងដែរថា ក្រៅពីចង់កែច្នៃឱ្យបានច្រើនមុខ លោកក៏បានសម្រេចចិត្តផលិតនូវផលិតផលខាងលើនេះ ដោយសារលោកចង់បង្កភាពងាយស្រួលដល់អ្នកដាំដំណាំ ហើយម្យ៉ាងទៀត មានអតិថិជនខ្លះបានសួររកផលិតផលទាំងអស់ខាងលើ ហើយមានអ្នកខ្លះចង់ដឹងពីការដាំដុះដំណាំដែលអាចទទួលបានផលល្អក៏ដូចជាផ្ញើរូបផលិតផលមកសួរ ទើបលោកសម្រេចសាកកែច្នៃ និងផលិតរហូតទទួលបានជោគជ័យ។

លោកបញ្ជាក់ថា ៖
“ចំពោះជន្លង់ស្រកីដូងសម្រាប់ប្រភេទរុក្ខជាតិវល្លិ៍ ដោយសារយើងចង់ច្នៃស្រកីដូងកិនប្រភេទសសៃឲ្យអស់លទ្ធភាពក្នុងការផលិតវាជាធាតុផ្សំសម្រាប់ការដាំដុះ។ ភាគច្រើនផលិតផលនេះគេនាំចូលពីក្រៅប្រទេស និងមានតម្លៃថ្លៃ ដូច្នេះខាងខ្ញុំក៏សម្រេចចិត្តកែច្នៃរបស់មានស្រាប់ទៅជាផលិតផលជន្លង់ស្រកីដូង”
លោកបន្តទៀតថា ៖
“ចំណែកការផលិត ជីកំប៉ុស ធ្យូងអង្កាម និងអាចម៍គោកិន ដោយសារការដាំដុំតាមផ្ទះ ជាពិសេសអ្នករស់នៅទីក្រុង គាត់ពិបាកក្នុងការរកទិញដីលាយជីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយគាត់មិនចេះរបៀបលាយដីសម្រាប់ដាំ ទើបខាងខ្ញុំផលិតដីលាយជីស្រេច សម្រាប់លក់ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការដាំដោយគ្រាន់តែចាក់ដីចូលផើងគឺអាចដាំបាន”
ម្ចាស់កសិដ្ឋានខាងលើនេះបន្ថែមថា សម្រាប់អ្នកមានដីស្រាប់គឺអាចទិញជាប្រភេទជីកំប៉ុស ធ្យូងអង្កាម និងអាចម៍គោកិន ទៅលាយដីខ្លួនឯងដោយប្រើតាមរូបមន្តដែលផ្តល់ដោយកសិដ្ឋានបានយ៉ាងងាយស្រួល។ ជាលទ្ធផល មួយរយៈចុងក្រោយនេះការលក់ចេញមានការកើនឡើង ជាពិសេសប្រភេទ ជន្លង់ស្រកីដូង និងដីលាយជី ដែលមានការគាំទ្រច្រើន និងលក់ដាច់ខ្លាំងជាងគេ។
ពាក់ព័ន្ធនឹងតម្លៃវិញ ជន្លង់ស្រកីដូងកម្ពស់១ម៉ែត្រមានតម្លៃ ៤០០ ០០០រៀលក្នុងមួយដើម ជីកំប៉ុសមានតម្លៃ ៣០ ០០០រៀល ក្នុង១បាវ ធ្យូងអង្កាមតម្លៃ ១០ ០០០ ក្នុង១បាវ និងអាចម៍គោស្ងួតមានតម្លៃ ១៥ ០០០ រៀលក្នុង ១បាវ ។ ក្រៅពីនេះ លោកក៏មានផលិតផលផ្សេងទៀតដូចជា ស្រកីដូងម៉ដ្ឋ ស្រកីដូងកាត់ដុំៗ ដីលាយជី ជីទឹក និងជីអាចម៍ជន្លេនជាដើម ដែលសុទ្ធសឹងជាផលិតផលដែលលោកផលិតផ្ទាល់ និងមានប្រយោជន៍ចំពោះកសិករ។
ជាមួយគ្នានេះ លោក ឡង់ឌី ក៏បានបង្ហាញពីក្ដីរំពឹងទុកផងដែរថា នៅថ្ងៃខាងមុខនេះ អតិថិជនក៏ដូចជាកសិករនឹងជួយគាំទ្រ ក៏ដូចជាប្រើប្រាស់ផលិតផលកែច្នៃក្នុងស្រុកដែលមានតម្លៃសមរម្យ ដើម្បីទទួលបានលទ្ធផលល្អលើការដាំដុះ រួមនឹងការតាំងចិត្តព្យាយាមផលិតរបស់ដែលអាចកែច្នៃពីស្រកីដូងកិន ឱ្យបានច្រើនមុខ ដើម្បីឱ្យអតិថិជនអាចដាំបន្លែហូបនៅតាមផ្ទះជាមួយនឹងការប្រើប្រាស់ជីធម្មជាតិ និងមានសុវត្ថិភាព៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































