AMS Economyអ្នកជំនាញជំរុញឱ្យវិនិយោគិនអភិវឌ្ឍលំនៅឋានតម្លៃសមរម្យប្រសើរជាងអភិវឌ្ឍដីឡូត៍
ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនក្នុងស្រុកជាច្រើនបាន និងកំពុងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យកាន់តែច្រើនឡើងៗ តែក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើនផងដែរ ដែលបានទិញដីឡូត៍សម្រាប់ទុកសង់ជាលំនៅឋាននៅពេលបន្ទាប់ក្រោយពេលរកប្រាក់បានគ្រប់គ្រាន់ ។

ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា នៅពេលប្រទេសកាន់តែរីកចម្រើន ដីឡូត៍នឹងកាន់តែបាត់ទៅៗ ហើយបើសិនជារដ្ឋាភិបាល និងក្រុមហ៊ុនឯកជនចាប់ដៃគ្នាក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យកាន់តែច្រើននោះការរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់តែមានស្ដង់ដារដូចជាមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវការរស់នៅមានរបៀបរៀបរយជាដើម នោះទីផ្សារដីឡូត៍នឹងកាន់តែបាត់ទៅៗបន្ថែមទៀត។

លោកឧកញ៉ាបន្តថា អ្នកទិញដីឡូត៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅជាយរាជធានីភ្នំពេញភាគច្រើនចង់បានទីលំនៅពិតប្រាកដ ដោយសារតែពួកគាត់មកពីខេត្ត ជាកម្មករ រោងចក្រ កម្មករសំណង់ និងបុគ្គលិកធ្វើការនៅភ្នំពេញ ហើយដោយសារតែពួកគាត់មិនមានលទ្ធភាពក្នុងការទិញផ្ទះក៏ទៅទិញដីឡូត៍ជំនួសវិញ។ បើសិនជាវិនិយោគិនចូលរួមក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យកាន់តែច្រើន នោះប្រជាពលរដ្ឋដែលមានតម្រូវការលំនៅឋានអាចមានលទ្ធភាពច្រើនក្នុងការទិញផ្ទះស្នាក់នៅ និងបង់រំលស់ប្រចាំខែ។
លោកឧកញ៉ាបញញជាក់ថា ៖
“ពេលនេះអ្នកទិញដីឡូត៍ភាគច្រើនទិញគេហើយនៅជួលផ្ទះគេស្នាក់នៅដដែល ដែលធ្វើឱ្យពួកគាត់ចំណាយលើការបង់ថ្លៃដីឡូត៍ផង និងចំណាយទៅលើថ្លៃជួលផ្ទះផង តែបើសិនជាពួកគាត់ទិញផ្ទះគាត់មិនគាត់មិនចាំបាច់បង់ថ្លៃផ្ទះជួលទេ ហើយគាត់អាចមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផង”
លោកឧកញ៉ាក៏បានជំរុញឱ្យវិនិយោគិនគួរចាប់ផ្ដើមវិនិយោគលើតម្លៃសមរម្យ ហើយលក់ជូនប្រជាពលរដ្ឋដែលមានតម្រូវការផ្ទះសម្រាប់ស្នាក់នៅ នៅក្នុងតំបន់ជិតៗក្រុង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែល ធ្វើការជិតក្រុង ឬក្នុងក្រុង។ យ៉ាងណាក្ដីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍មួយចំនួនក៏បានកែប្រែការអភិវឌ្ឍន៍របស់ខ្លួនពីការអភិវឌ្ឍដីឡូត៍ទៅជាការអភិវឌ្ឍន៍លំនៅឋានជំនួសវិញ ។
លោក ផូន សុអុនដែន ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ខេ អេចលែន ក៏បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនរបស់ខ្លួនបាន និងកំពុងអភិវឌ្ឍលំនៅឋានសម្រាប់លក់ជូនអតិថិជនបណ្ដើរៗ ដោយសារតែមើលឃើញថាតម្រូវការលំនៅឋាននៅតំបន់ដែលក្រុមហ៊ុនអភិវឌ្ឍន៍នៅជាយក្រុងកំពុងតែមានកំណើនខ្ពស់ បូករួមនឹងសក្ដានុពលជាច្រើនទៀតដែលទាមទារឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ជាពិសេសលំនៅឋានសម្រាប់អ្នកមានចំណូលទាប និងមធ្យម ។ លោកបន្តថា ការអភិវឌ្ឍន៍ដីឡូត៍ក៏នៅតែមានតែយើងចង់ឱ្យអតិថិជនមានជម្រើសក្នុងការទិញលំនៅឋាន ឬក៏ទិញដីឡូត៍សម្រាប់សាងសង់លំនៅឋាន ដោយអតិថិជនក៏អាចទិញអចលនទ្រព្យទាំងនេះហើយ អាចបង់រំលស់បានដូចគ្នាមិនថាដី ឬក៏ផ្ទះនោះឡើយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































