AMS Economyអាជីពជាងចម្លាក់លក្ខណៈគ្រួសារ ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជន និងអាចរកចំណូលបានច្រើន
កណ្តាល ៖ ចម្លាក់ប្រាក់ ស្ពាន់ និងទង់ដែង នៅលើសម្ភារៈប្រើប្រាស់ ឬវត្ថុតាំងលម្អប្រកបដោយក្បូរក្បាច់រចនា ផ្កាភ្ញី គួរឱ្យទាក់ភ្នែក សុទ្ធសឹងជារបស់ដែលមានតម្លៃ និងបង្កប់ទៅដោយអត្ថន័យ ដែលពិបាកធ្វើ និងចំណាយពេលយូរក្នុងការផលិត។ យ៉ាងណាក៏ដោយ អាជីពជាជាងចម្លាក់ប្រភេទនេះហាក់មានការចាប់អារម្មណ៍ច្រើនពីបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជននាពេលបច្ចុប្បន្នក្នុងការបន្តវេនពីគ្រួសារ ខណៈដែលឱកាសរកចំណូលពីអាជីពមួយនេះក៏មានភាពងាយស្រួល។

លោក វ៉ាន់ ស៊ីថា ជាម្ចាស់សិប្បកម្មមួយកន្លែងមានឈ្មោះថា “ភ្ញីទេស” មានទីតាំងនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល ដែលមានទទួលធ្វើ និងលក់សម្ភារចម្លាក់ប្រាក់ ស្ពាន់ និងទង់ដែង បានមានប្រសាសន៍ថាប្រាប់ AMS ឱ្យដឹងថា លោកបានចាប់ផ្ដើមសិប្បកម្មនេះឡើងជាយូរឆ្នាំមកហើយដោយសារតែមានចិត្តស្រលាញ់ និងមាននិស្ស័យផ្នែកចម្លាក់មួយនេះតាំងពីកុមាភាព ហើយក៏ចង់បន្តវេនពីឪពុកម្តាយ ក្រោមស្មារតីចង់ថែរក្សា និងអភិរក្សសិល្បៈប្រភេទនេះឱ្យស្ថិតស្ថេរតដល់កូនចៅគ្រប់ជំនាន់។

ម្ចាស់សិប្បកម្មវ័យ ២៩ឆ្នាំរូបនេះបានបន្តទៀតថា ផលិតផលរបស់សិប្បកម្មភ្ញីទេសមានដូចជា ផ្តិល ក្អម ឈុតថង់រង ថូផ្កា តោក សជី ជើងពាន ឆត្ររួត ប៉ាន់តែ ចាន ឆ្នាំង មានរូបសត្វគ្រប់ប្រភេទ ហើយស្ទើរតែគ្រប់ផលិតផលទាំងអស់សុទ្ធតែទទួលបានកាគាំទ្រពីសំណាក់អតិថិជនជាជនជាតិខ្មែរទាំងនៅជិត និងឆ្ងាយ ហើយក៏មានជនជាតិបរទេសផងដែរ ដោយក្នុងនោះផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេគឺចានស្រាក់ស្ពាន់ និងឈុតប៉ាន់តែស្ពាន់ ដែលតម្លៃចានស្រាក់មួយឈុត ២៩០ដុល្លារ សម្រាប់ខ្នាតធម្មតា និងក្បាច់អង្គរវត្ត ហើយប៉ាន់តែមួយឈុតមានតម្លៃពី ១៥០-៣០០ដុល្លារ ឬខ្ពស់ជាងនេះ អាស្រ័យទៅតាមទំហំ និងប្រភេទក្បាច់។

ទាក់ទងទៅនឹងទីផ្សារវិញ សិប្បកម្មភ្ញីទេសមានលក់បោះដុំតាមហាងលក់សម្ភារនានានៅទីក្រុងភ្នំពេញផ្ទាល់ និងតាមបណ្តាខេត្ត ក្រុង ផងដែរ ដូចជានៅក្រុងប៉ោយប៉ែត ខេត្តកណ្តាល សៀមរាប ជាពិសេសគឺតាមរយៈបណ្ដាញសង្គមផ្ទាល់តែម្ដង។
លោកបានបន្តទៀតថា ៖
“បងប្អូនខ្មែរយើង គាត់ជួយគាំទ្រច្រើន មិនថាបងប្អូនខ្មែរយើងក្នុងស្រុក ក្រៅស្រុកទេ ឯខ្លះទៀតទោះបីពួកគាត់មិនបានជួយទិញក៏ដោយ តែពួកគាត់បានសរសើរ និងជួយចែករំលែកតាមរយៈបណ្តាយសង្គម ដែលទាំងនេះហើយជាមូលហេតុចម្បងធ្វើឱ្យខ្ញុំមិនព្រមបោះបង់អាជីពនេះ ហើយកាន់តែមានកម្លាំងចិត្តខិតខំធ្វើបន្តទៅមុខរហូត”

បច្ចុប្បន្ន សិប្បកម្មខាងលើមានមេជាង និងកូនជាងសរុបជាង១០នាក់ ក្នុងការផលិតសម្ភារនានាតាមតម្រូវការរបស់អតិថិជន។ ចំពោះមេជាង ពួកគាត់សុទ្ធសឹងជាមេជាងចាស់ៗ និងរស់នៅក្នុងស្រុកដែលបានរៀនជំនាញនេះតៗគ្នាពីដូនតា និងមានបទពិសោធន៍ច្រើនឆ្នាំ។
ពាក់ព័ន្ធទៅនឹងរយៈពេលនៃការផលិតវិញ លោក ស៊ីថា បានបញ្ជាក់ថា ៖
“វាមិនច្បាស់លាស់ទេ អាចយ៉ាងតិច១ ឬ២ខែ ឬអាចដល់ជិតមួយឆ្នាំក៏មាន អាស្រ័យទៅតាមទំហំ និងក្បាច់របស់សម្ភារនៃការកុម្មង់របស់អតិថិជន។ តួយ៉ាងដូចជា ចានស្រាក់ស្ពាន់មួយឈុតទឹកដៃប្រណីត ប្រើរយៈពេលប្រមាណ៣ខែ ហើយស្រាក់ស្ពាន់មួយឈុតនេះត្រូវការជាង៣ជំនាញខុសគ្នាទើបអាចផលិតចានស្រាក់មួយឈុតបាន ដូចជា ជាងដំឡើងរូបរាង ជាងចម្លាក់លើកក្បាច់រចនា និងចុងក្រោយគឺជាងខាងសម្អាតប៉ូលា”
គួរបញ្ជាក់ដែរថា លោក ស៊ីថា បានចាប់ផ្តើមបង្កើតសិប្បកម្មនេះឡើងតាំងពីចុងឆ្នាំ២០១៦ ដោយមានគំនិតចង់បង្ហាញគ្រឿងចម្លាក់ដ៏ប្រណិតដល់ជនបរទេស និងប្រជាជនខ្មែរដែលពីមុនមិនទាន់ស្គាល់ឱ្យងាកមកស្រលាញ់ និងជួយគាំទ្រស្នាដៃចម្លាក់របស់កូនខ្មែរ ជាមួយនឹងការចំណាយដើមទុនលើកដំបូងតិចតួចតែប៉ុណ្ណោះដែលបានមកពីការសន្សំពីការស៊ីឈ្នួលធ្វើជាជាងចម្លាក់ឱ្យគេក្នុងតំបន់។
លោកបានបញ្ជាក់ថា ៖
“ខ្ញុំបានចាប់ផ្តើមពីដើមទុនបន្តិចម្ដងៗ ពោលគឺចាប់ផ្តើមពីបាតដៃទទេ ដោយការស៊ីឈ្នួលគេ ព្រោះខ្ញុំចេះឆ្លាក់ស្រាប់ហើយបានស៊ីឈ្នួលឆ្លាក់ក្នុងមួយគីឡូ ថ្លៃ៥-៦ម៉ឺន ហើយក៏បានសន្សំវាធ្វើជាដើមទុនបន្តិចម្ដងៗ រហូតមានសិប្បកម្ម និងកូនជាងផ្ទាល់ខ្លួន។ ចំពោះដើមទុនទាំងនោះត្រូវបានចំណាយលើការទិញសម្ភារប្រើប្រាស់ដូចជា ក្បាលដែក ដែកឆ្លាក់ និងឧបករណ៍ជាងទងដទៃទៀត ក៏ដូចជាវត្ថុធាតុដើមមានដូចជាស្ពាន់ និងប្រាក់ជាដើម”
លោកថា ទន្ទឹមនឹងការទទួលបានភាពជោគជ័យនេះ កិច្ចដំណើរការអាជីវកម្មមួយនេះតែងជួបនូវការលំបាកជារឿយៗ ជាពិសេសក្នុងគ្រាចាប់ផ្តើមដំបូងៗ គឺត្រូវចំណាយទុនច្រើន សម្ភារក៏ពិបាកធ្វើដោយសារត្រូវការកម្លាំងពលកម្មជំនាញ និងប្រើពេលវេលាយូរ ស្របពេលដែលទីផ្សារក៏មិនទាន់មានភាពទូលាយ។ យ៉ាងណាក៏ដោយ ក្រោមទឹកចិត្តស្រឡាញ់ និងតស៊ូជំនះភាពលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ សិប្បកម្មចម្លាក់មួយនេះអាចទទួលបានចំណែកទីផ្សារច្រើនគួរសម ដែលក្រៅពីបណ្តាហាងលក់សម្ភារៈចម្លាក់នៅក្នុងរាជធានីភ្នំពេញ ក៏មាននៅតាមបណ្តាខេត្ត ក្រុង និងអាចលក់បានតាមបណ្តាញសង្គមថែតទៀត ជាមួយនឹងការទទួលបានតម្លៃសមរម្យ។
សិប្បករចម្លាក់ប្រាក់ស្ពាន់រូបនេះបានបន្តឱ្យដឹងថា នៅថ្ងៃអនាគត ប្រសិនបើមានដើមទុនគ្រប់គ្រាន់ លោកចង់ពង្រីកសិប្បកម្មរបស់ខ្លួនឱ្យបានធំ និងអាចឈានដល់ការបើកជាកន្លែងទទួលបង្រៀនជំនាញឆ្លាក់ដល់កូនខ្មែរជំនាន់ក្រោយដោយឥតគិតថ្លៃ ក៏ដូចជាពង្រឹងលើសមត្ថភាពមេជាងបន្ថែមទៀត ដោយសារបច្ចុប្បន្នសម្មត្ថភាពរបស់ក្រុមជាងយើងនៅមានកម្រិតនៅឡើយ។ ដោយឡែក សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍នឹងវិស័យនេះ ម្ចាស់សិប្បកម្មខាងលើបានគាំទ្រ និងលើកទឹកចិត្តចំពោះអ្នកដែលចង់បង្កើតអាជីវកម្មដូចរូបលោក ប្រសិនបើមានចិត្តស្រលាញ់ និងចង់ថែរក្សា អាជីពនេះ ដោយក្នុងនោះ លោកក៏បានបើកទទួលបង្ហាត់បង្រៀនសិស្សដោយគិតថ្លៃផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































