AMS Economyសមាគមហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធកំពុងជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា
ភ្នំពេញ ៖ សមាគមហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនបាន និងកំពុងជួយជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ពិសេសប្រជាជននៅតាមបណ្តាខេត្ត និងជនបទដាច់ស្រយ៉ាល ដែលជាកត្តាស្នូលមួយដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីប្រកាសលទ្ធផល និងប្រគល់បានរង្វាន់ផលិតវីដេអូខ្លីស្តីពីចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅកម្ពុជាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ង៉ោ លីកូ អនុប្រធាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា គឺជារបៀបវារៈចម្បងមួយក្នុងចំណោមរបៀបវារៈចម្បងៗដទៃទៀត ដែលសមាជិក ក៏ដូចជាសមាគមធនាគារនៅកម្ពុជា ជាពិសេសគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងអនុវត្ត និងបានដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់។

លោកបានបន្តថា តួយ៉ាង គណៈកម្មធិការយើងបាននិងកំពុងផលិតសម្ភារៈផ្សព្វផ្សាយស្តីពីចំណេះដឹងហិរញ្ញវត្ថុផ្សេងៗដទៃទៀត រួមមាន ៖ សៀវភៅនិយាយពីលុយសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ កម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លីៗ ដែលឈានដល់ការប្រគល់រង្វាន់នាពេលនេះ ព្រមទាំងការផលិតវីដេអូ និងកម្មវិធីអប់រំផ្សេងៗទៀត។

ទន្ទឹមនេះ លោក ង៉ោ លីកូ បានថ្លែងថា ៖
“សមាគមធនាគារនៅកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈសិក្ខាសាលាស្តីពីវិស័យហិរញ្ញវត្ថុនៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ចំណោះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមបណ្តាស្រុក ក្រុង និងខេត្តនៅទូទាំងប្រទេសកម្ពុជាផងដែរ”
លោកបានលើកចិត្តដល់យុវជន យុវនារីឱ្យចូលរួមក្នុងសកម្មភាពនានា ដើម្បីជួយផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ពិសេសប្រជាជននៅតាមបណ្តាខេត្ត និងជនបទដាច់ស្រយ៉ាល ដែលការទទួលបានព័ត៌មានរបស់គាត់ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនៅមានកម្រិត។
លោក ខុម ច័ន្ទតារា នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានថ្លែងថា តាមរយៈយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ២០១៩-២០២៥ បានបង្ហាញថា ការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជាមានអត្រាតែ ១៨% ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣៥ ក្នុងចំណោម ១៤៤ ប្រទេស ដែលចំនុចនោះបង្ហាញថា ប្រទេសកម្ពុជាយើងសម្រាប់ការយល់ដឹងហិរញ្ញវត្ថុ នៅមានកម្រិតនៅឡើយ។
លោក ខុម ច័ន្ទតារា បានថ្លែងបន្តថា ក្នុងន័យនេះ ការជំរុញការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុ គឺជាកត្តាស្នូលមួយដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោកបានឱ្យដឹងទៀតថា ជាការពិតណាស់ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានកំណត់ការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាបន្នហិរញ្ញវត្ថុ ដែលជាចន្ទល់មួយដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។ ដើម្បីសម្រេចបានូវអទិភាពនេះ ស៊ីប៊ីស៊ី បានប្តេជ្ញាចិត្តយ៉ាងមុខមាំក្នុងការជំរុញការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពមានជាអាទិ៍ ៖ ១) ការអប់រំ និងបណ្តុះបណ្តាល ២) ការផ្សព្វផ្សាយ ៣) ការបង្កើតប្រព័ន្ធ និង Platform ឌីជីថល និង៤) ការស្រាវជ្រាវជាដើម។
លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ បានលើកឡើងថា ចំណេះដឹងហិរញ្ញវត្ថុជាជំនាញជីវិត Life Skill មួយដែលចាំបាច់សម្រាប់ជីវិត វាជាជំនាញដែលទាក់ទងនឹងការរកចំណូល ការចំណាយ បំណុល និងការសន្សំ ចំណេះដឹងហិរញ្ញវត្ថុបង្រៀនយើងពីការរៀបចំផែនការហិរញ្ញវត្ថុ គម្រោងថវិកាផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារ។ ស្របពេលដែលធនធានរបស់យើងមានកម្រិត ចំណេះដឹងហិរញ្ញវត្ថុជួយយើងឱ្យចាត់ចែងធនធានទាំងនោះដើម្បីបម្រើឱ្យតម្រូវការចាំបាច់ប្រចាំថ្ងៃ អាចដោះស្រាយបាននូវបញ្ហា ឬគ្រោះថ្នាក់នានាដែលមិនអាចស្មានទុកជាមុន និងធានាបាននូវអនាគតដ៏ល្អប្រសើរមួយសម្រាប់កូនចៅជំនាន់ក្រោយរបស់ខ្លួន។ ជំនាញនេះកាន់តែសំខាន់សម្រាប់យុវជន ដើម្បីពួកគេអាចត្រៀមខ្លួនមុនពេលប្រឡូកចូលក្នុងជីវិតការងាររបស់ពួកគេ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនឫទ្ធិពលបានធ្វើការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុតាំងពីឆ្នាំ២០១២ និងមានបទពិសោធរៀបចំកម្មវិធីសិក្សាទាក់ទងនឹងការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុនៅតាមសហគមន៍ និងយុវជន និងបានធ្វើការងារជាមួយបណ្ដាអង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជន ស្ថាប័នរដ្ឋាភិបាល សកលវិទ្យាល័យនានាជាច្រើន។
លោក ទិត្យ កំរង បានឱ្យដឹងដូច្នេះថា ៖
“ដើម្បីឱ្យការបណ្ដុះបណ្តាលដល់ប្រជាពលរដ្ឋនៅក្នុងសហគម៍កាន់តែទទួលបានប្រសិទ្ធិភាពខ្ពស់ យើងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានូវ ចម្រៀង រឿងខ្លី និងរឿងកំប្លែងជាច្រើន ហើយខ្ញុំបាទផ្ទាល់ក៏ជឿជាក់ថា ការបង្រៀនដោយផ្ទាល់ ឬដោយប្រយោលណាមួយនោះគឺនៅមានកម្រិតមួយដែលប្រជាពលរដ្ឋនៅតាមសហគមន៍អាចទទួលយកបាន តាមរយៈសិល្បៈដូចជាការសម្តែង ឬចម្រៀង គឺជាវិធីសាស្រ្តបង្រៀនមួយផ្សេងទៀតដែល បងប្អូននៅសហគមន៍អាចទទួលបានចំណេះដឹងពីសិល្បៈនោះដោយមិនដឹងខ្លួន និងមួយទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធបណ្ដាញសង្គម និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះផងដែរ”
លោកស្រី នី ដាលីន ប្រធានផ្នែកដំណោះស្រាយអាជីវកម្ម នៃក្រុមហ៊ុន VISA ប្រចាំនៅកម្ពុជា បានថ្លែងថា ស្របតាម យុទ្ធសាស្ត្រថ្នាក់ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន Visa បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជាលើគម្រោងជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមសិស្ស និស្សិត និងលើកកម្ពស់វប្បធម៌សន្សំក្នុងចំណោមប្រជាជនកម្ពុជា។
លោកស្រីបានថ្លែងបន្តថា ៖
“យើងមានអារម្មណ៍ថា វាជាទំនួលខុសត្រូវរបស់យើងខ្ញុំក្នុងការជួយកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុន។ យើងអាចធ្វើដូច្នោះទៅបាន តាមរយៈការនាំយកផលិតផល និងសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារជុំវិញពិភពលោក ដោយការចាប់ដៃគូ ដើម្បីដោះស្រាយនូវគម្លាត និងតម្រូវការសំខាន់ៗ ខាងផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ”
លោកស្រីបានបន្តថា ការអប់រំ គឺជាផ្នែកសំខាន់មួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ការគ្រប់គ្រងថវិកា គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យសម្រាប់មនុស្សម្នាក់ៗ – ពិសេសសម្រាប់និស្សិតដែលថវិកាមានកម្រិត ស្ត្រីជាមេផ្ទះ ម្ចាស់អាជីវកម្មជាដើម។ល។ ក្រុមហ៊ុន Visa កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវជំនាញគ្រប់គ្រងថវិកា ដែលធ្វើឲ្យជីវិត ក៏ដូចជាអាជីវកម្មរបស់ពួកគាត់អាច អាចរីកចម្រើនទៅបាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































