AMS Economyសិប្បកម្មកែច្នៃត្រីជួយឱ្យកសិដ្ឋានចិញ្ចឹមត្រី និងទីផ្សារក្នុងស្រុកដំណើរការទៅមុខ
កំពង់ចាម ៖ កិច្ចដំណើរការយ៉ាងសកម្មនៃសិប្បកម្មកែច្នៃត្រីស្រស់ ត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង និងកែច្នៃត្រីងៀត បាននឹងកំពុងជួយលើកកម្ពស់វិស័យវារីវប្បកម្ម ក៏ដូចជាទីផ្សារត្រីចិញ្ចឹមក្នុងស្រុកមួយចំណែកធំបន្ថែមពីលើទីផ្សារលក់ចេញត្រីស្រស់នៅតាមបណ្តាទីផ្សារនានាទូទាំងប្រទេសកម្ពុជា។

ក្រៅពីសិប្បកម្មកែច្នៃត្រីស្រស់ទៅជាប្រភេទត្រីងៀតនេះ សម្រាប់តែកសិដ្ឋានចិញ្ចឹមត្រីរបស់ លោកស្រី ធឿន ស្រីនី មានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានដំណើរការមក ៧ឆ្នាំមកហើយនោះ បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។
លោកស្រី ធឿន ស្រីនី បានឱ្យដឹងថា ៖
«ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រី ដូចជា ការផ្តល់ចំណី ការសំអាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំកសិដ្ឋានអាចប្រមូលផល ៧០០តោន/ឆ្នាំ ហើយអនាគតគ្រោងចិញ្ចឹមឲ្យបាន ១ ០០០តោន/ឆ្នាំ ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុងស្រុក»

លោកស្រី ធឿន ស្រីនី បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន សិប្បកម្មបានកែច្នៃត្រីស្រស់ ត្រីរ៉ស់ ត្រីប្រា និងត្រីអណ្តែងរបស់អ្នកស្រីអាចផលិតបានជាង ៣០តោន/ខែ គិតជាត្រីងៀត (ហាលស្ងួត) បានចំនួន ១០តោន/ខែ ដោយត្រូវការថវិកាសម្រាប់ធ្វើការចំណាយលើការកែច្នៃត្រី ៣០តោន អស់ប្រមាណ ២៤០លានរៀល។
លោកស្រីបានបន្តថា ក្នុងមួយខែសិប្បកម្មរបស់លោកស្រីអាចរកចណូលបានពីការផលិត និងលក់ចេញត្រីងៀតបាន ៣០០លានរៀល ទៅកាន់ទីផ្សារ ដែលរួមមានដូចជា ផ្សារស្គន់ ភោជនីដ្ឋាននានា តាមរោងចក្រកាត់ដេរកាលីនតុន និងជូហ៊ួយនៅក្នុងស្រុកជើងព្រៃ និងផ្សារម្លប់បៃតងស្រស់នៅភ្នំពេញ។ល។ ក្រៅពីត្រីងៀត លោកស្រីក៏បានផ្គត់ផ្គង់ត្រីស្រស់ចំនួន ២តោន/ថ្ងៃ ទៅផ្សារស្គន់ផងដែរ។

សូមបញ្ជាក់ថា ចំពោះការងារសិប្បកម្មកែច្នៃត្រីងៀតនេះ បានចាប់ផ្តើមដំណើរការជិត ១០ឆ្នាំមកហើយ ដោយផ្តើមចេញពីការប្រើប្រាស់សម្ភារ: និងឧបករណ៍កែច្នៃជាលក្ខណៈគ្រួសារ ជាបន្តបន្ទាប់អាជីវកម្មនេះមានការវិវឌ្ឍន៍រីកចម្រើន នោះដោយសារមានកត្តាសំខាន់ៗជាច្រើនមានជាអាទិ៍ ការជួយឧបត្តម្ភ គាំទ្រ និងលើកទឹកចិត្តពីឯកឧត្តមរដ្ឋមន្ត្រី និងមានរដ្ឋបាលជលផលចុះមក ជួយសហការផ្ទាល់លើការងារបច្ចេកទេស ព្រមជាមួយនឹងកិច្ចសហការ ជួយឧបត្ថម្ភ និងគាំទ្រ ពី USDA, American Soybean Association, World Initiative for Soy in Human Health (WISHH), Commercialization of Aquaculture for Sustainable Trade Cambodia, World Vision និងសមាគមយុវជនក្រុម៨ ធ្វើឱ្យទំហំអាជីវកម្មកែច្នៃត្រីងៀតនេះ មានការរីកធំធាត់ដូចបានឃើញនាពេលនេះ។
ពាក់ព័ន្ធការងារបច្ចេកទេសកែច្នៃ សិប្បកម្មបានទទួលការឧបត្ថម្ភ និងគាំទ្របច្ចេកទេសពីរដ្ឋបាលជលផល និងគម្រោង CAST ក្នុងការលើកកម្ពស់ការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ ដើម្បីឆ្លើយតបនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ ជាងនេះទៅទៀតថ្មីៗនេះ រដ្ឋបាលជលផលបានប្រគល់នូវវិញ្ញាបនបត្របញ្ចាក់ពីការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ (GHP & GMP) ចំពោះទីតាំងកែច្នៃត្រីងៀត និងវិញ្ញាបនបត្របញ្ជាក់ពីការធ្វើវារីវប្បកម្មល្អ (GAqP) ចំពោះកសិដ្ឋានវារីវប្បកម្ម។ នេះបើតាមលោកស្រី ធឿន ស្រីនី បានបញ្ជាក់។
ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យកមុខរបរចិញ្ចឹមត្រី និងដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារទាំងត្រីស្រស់ និងត្រីងៀតក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើម (ត្រីគ្រប់ប្រភេទ) បង្កើតការងារ និងបង្កើនតម្លៃបន្ថែម ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសហគមន៍ និងជាពិសេសដើម្បីចូលរួមកាត់បន្ថយបញ្ហាទីផ្សារចំពោះត្រីស្រស់ និងកាត់បន្ថយការនាំចូល។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យវារីវប្បកររៀបចំបណ្តុំចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់បរិមាណត្រីដល់សិប្បកម្មឱ្យបានគ្រប់គ្រាន់ ដើម្បីបន្តរក្សាមុខរបរចិញ្ចឹមត្រីនៅក្នុងស្រុកមាននិរន្តរភាព និងវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច។
ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជាជួយលើការងារបច្ចេកទេសចិញ្ចឹម និងកែច្នៃថ្មីៗបន្ថែម ទៀតដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសទាក់ទងការគ្រប់គ្រងទឹកកខ្វក់ និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឱ្យបានគ្រប់គ្រាន់ត្រឹមត្រូវតាមស្តង់ដារអន្តរជាតិដើម្បីឈានទៅធ្វើការនាំចេញនាពេលអនាគត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































