AMS Economyប្រធាន CVEA ៖ វិនិយោគិនបរទេសនឹងចូលមកកម្ពុជាវិញនៅពាក់កណ្ដាល ឬចុងឆ្នាំ២០២២នេះ
ភ្នំពេញ ៖ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជាជាច្រើនបានរំពឹងថា វិនិយោគិនបរទេសនឹងចូលមកកម្ពុជាឡើងវិញក្នុងឆ្នាំ២០២២ ខណៈក្នុងរយៈពេលត្រីមាសដំបូងមានតែសកម្មភាពពីសំណាក់អ្នកវិនិយោគក្នុងស្រុកតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានបង្ហាញពីក្ដីរំពឹងថា វិនិយោគិនបរទេសនឹងចូលកម្ពុជាវិញនៅពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំ២០២២នេះ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ប្រាប់ AMS ថា រំហូរជនជាតិបរទេសចូលមកកម្ពុជា ប្រហែលជាអាចមានកំណើននៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ ឬក៏ចុងឆ្នាំ ពីព្រោះស្ថានភាពកូវីដ-១៩នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនមិនទាន់ល្អប្រសើរនៅឡើយ ហើយក្នុងនោះកម្ពុជា បានក្លាយជាប្រទេសដែលមានស្ថានភាពល្អប្រសើរជាងគេ និងមានរំហូរជនជាតិបរទេសចូលមកជាបណ្ដើរៗ។

លោកបន្តថា ៖
“បច្ចុប្បន្ននេះ យើងមើលឃើញថា ជនបរទេស ក៏ដូចជាអ្នកវិនិយោគអន្តរជាតិនៅមិនទាន់ចូលមកកាន់កម្ពុជាច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់ស្ថានភាពអាជីវកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានដំណើរការ និងមានក្រុមហ៊ុនមួយចំនួនកំពុងទាក់ទងក្រុមបរទេសដើម្បីលក់អចលនទ្រព្យទៅកាន់ទីផ្សារអន្តរជាតិផងដែរ”
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានបង្ហាញពីការសិក្សារបស់ខ្លួនសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាថា ដោយសារតែរំហូរវិនិយោគិនបរទេសចូលមកកម្ពុជាក្នុងដើមឆ្នាំ២០២២នេះនៅមានកម្រិត ធ្វើឱ្យតម្រូវការ និងការផ្គត់ផ្គង់ផ្នែកខ្លះនៃអចលនទ្រព្យនៅទ្រឹង និងមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍ។ ក្នុងនោះដែរ ការផ្គត់ផ្គង់ខុនដូក្នុងត្រីមាសទី១នេះគឺមានត្រឹមតែ៥ភាគរយនៃចំនួនដែលរំពឹងកាលពីដើមឆ្នាំ២០២២ ។
អ្នកនាងបន្តថា ភាពអវត្តមានវិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យតម្រូវការនៃការជួលការិយាល័យកម្រិតខ្ពស់ (កម្រិតA)មានការធ្លាក់ចុះ ដោយភាគច្រើននៃអ្នកជួលការិយាល័យជាជនជាតិខ្មែរ និងមានតម្រូវការភាគច្រើនទៅលើការិយាល័យកម្រិត B និងកម្រិត C ប៉ុណ្ណោះ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































