AMS Economyបារាំងដាក់ផែនការប្រែក្លាយក្រុងប៉ារីស ទៅជាទីក្រុង ១៥នាទី
បារីស ៖ អភិបាលក្រុងប៉ារីស កាលពីថ្ងៃដើមសប្ដាហ៍នេះបានធ្វើការគាំទ្រចំពោះគំនិតថ្មីនៅក្នុងផែនការមួយដែលគ្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅក្រុងប៉ារីស ហើយហៅឈ្មោះថ្មីថាជាទីក្រុង ១៥ នាទី (15-minute city ) នៅថ្ងៃអនាគត។

លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស បានបង្ហាញនូវការពេញចិត្តខ្លាំងចំពោះគម្រោងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មី ដោយក្រុមអ្នកជំនាញថា វាគឺជាអ្វីដែលពលរដ្ឋបារាំងទាំងអស់ចង់បាន និងចង់ឃើញជាខ្លាំង ចំពោះមធ្យាបាយធ្វើដំណើរទៅដល់គ្រប់ទីកន្លែងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ដោយប្រើពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង។
15-munite city គឺជាផែនការថ្មីមួយដែលអនុញ្ញាតឲ្យពលរដ្ឋរស់នៅក្នុងទីក្រុងប៉ារីសទាំងអស់អាចធ្វើដំណើរដោយប្រើពេលវេលាត្រឹមតែ១៥នាទីប៉ុណ្ណោះទៅកាន់ស្ទើរគ្រប់ទីកន្លែង រួមទាំងកន្លែងធ្វើការងារ សាលារៀនរបស់កូនៗ មជ្ឈមមណ្ឌលកីឡា ហាងកាហ្វេ ភោជនីយដ្ឋានហាងលក់ទំនិញ ផ្សារទំនើប ដោយប្រើប្រាស់ត្រឹមតែការដើរដោយថ្មើរជើង ឬជិះម៉ូតូប៉ុណ្ណោះ។

លោក Carlos Moreno ជាសាស្ត្រារ្យនៃសកលវិទ្យាល័យបារាំង Sorbonne និងជាអ្នករួមគំនិតបង្កើតផែនការដ៏អស្ចារ្យនេះបានថ្លែងថា ៖
«ក្នុងពេលដែលពិភពលោកកំពុងទទួលរងនូវបញ្ហាបម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃជំងឺរាតត្បាតផងនោះ ពួកយើងចាំបាច់ត្រូវតែរៀនរស់នៅ និងកាត់បន្ថយឧស្ម័នកាបូនិកឲ្យបានច្រើនបំផុតចេញពីសកម្មភាពប្រចាំថ្ងៃ ព្រមទាំងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាមួយនឹងរូបរាងថ្មីនៃជិតរស់នៅតាមទីក្រុង»
គួរឲ្យដឹងដែរថា ប៉ារីស គឺជាទីក្រុងមួយដែលមានការវិវត្តខ្លាំងពាក់ព័ន្ធទៅនឹងសកម្មភាពជិះកង់នៅក្នុងទីក្រុង ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅផ្លូវសម្រាប់អ្នកជិះកង់មានប្រវែងបណ្តោះអាសន្នដល់ទៅ៦០គីឡូម៉ែត្ររួចទៅហើយ ខណៈដែលមនុស្សជាច្រើននៅមិនទាន់ចង់វិលត្រឡប់ទៅរកការប្រើប្រាស់សេវាសាធារណៈ ដូចជារថយន្តក្រុង និងរថភ្លើងនៅឡើយ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ លោកស្រីអភិបាលក្រុង Anne Hidalgo បានប្រកាសដាក់ឲ្យទីក្រុងក្នុងការចូលរួមប្រឆាំងទៅនឹងការបំពុលបរិស្ថានដែលបណ្តាមកពីក្រុមអ្នកបើកបររថយន្ត តាមរយៈការសម្រេចចិត្តកាត់បន្ថយចំនួនកន្លែងចតរថយន្ត ការបង្កើនទីតាំងសាកថ្មរថយន្តអគ្គិសនី និងការកាត់បន្ថយចម្ងាយធ្វើដំណើរជាដើរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































