AMS Economyទំនេរពីការសិក្សា កញ្ញា ហួន ស៊ីវយីង មកលក់ជ្រក់ជើងមាន់ដើម្បីរកចំណូលជួយគ្រួសារ
ភ្នំពេញ ៖ ជ្រក់ជើងមាន់ គឺជាអាហារកែច្នៃមួយប្រភេទដែលប្រជាជន ពិសេសយុវវ័យនិយមទទួលទាន ដោយសារតែជ្រក់ជើងមាន់មានរសជាតិឆ្ងាញ់បែបជូរ និងហឹរ ដែលជារសជាតិពេញនិយមសម្រាប់យុវវ័តែម្ដង។ ដោយមើលឃើញពីតម្រូវការទីផ្សារបែបនេះ យុវតីមួយរូបបានចាប់ផ្ដើមផលិត និងលក់ជ្រក់ជើងមាន់ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។
កញ្ញា ហួន ស៊ីវយីង និស្សិតម្នាក់រស់នៅទីក្រុងភ្នំពេញ និងមានស្រុកកំណើតនៅខេត្តព្រះវិហារ បានប្រាប់ AMS ថា កញ្ញាចាប់ផ្ដើមលក់ជ្រក់ជើងមាន់ ដោយសារតែចង់រកចំណូលក៏ដូចជាសម្រាលបន្ទុកក្នុងគ្រួសារ។

កញ្ញាបញ្ជាក់ថា៖
“ពេលទំនេរ ខ្ញុំធ្វើជ្រក់ជើងមាន់លក់តាំងពីរៀនថ្នាក់ទី១១ នៅវិទ្យាល័យនៅឯខេត្ត ដោយសារតែខ្ញុំចង់រកចំណូលបន្ថែម ហើយចង់សម្រាលបន្ទុកគ្រួសារបានខ្លះ”
កញ្ញាបានបន្តថា ជ្រក់ជើងមាន់របស់កញ្ញាមានតម្លៃ ១ ម៉ឺនរៀល ក្នុងមួយប្រអប់ ហើយជាធម្មតា កញ្ញាធ្វើតាមការកម្ម៉ង់របស់ភ្ញៀវ ដើម្បីឱ្យភ្ញៀវទទួលបានជ្រក់ថ្មីៗតែម្ដង។ ជាមធ្យម ក្នុងជើងមាន់ប្រមាណ ២ គីឡូក្រាម កញ្ញាអាចធ្វើ ឬច្នៃជាជ្រក់ជើងមាន់បាន ៧ ប្រអប់ផងដែរ។
ចំពោះគ្រឿងផ្សំ ដើម្បីធ្វើជ្រក់ជើងមាន់បាន កញ្ញា ហួន ស៊ីវយីង ត្រូវការ ជើងមាន់ ខ្ទឹមស ខ្ញី រំដេង ស្លឹកក្រូចសើច ម្ទេស គល់ស្លឹកគ្រៃ អំបិល ស្ករ ប៊ីចេង ពិសេសគឺក្រូចឆ្មារ ដោយសារអតិថិជនចូលចិត្តរសជាតិជូរ និងហឹរ។ កញ្ញាបន្តថា អតិថិជនភាគច្រើនជាមិត្តភក្ដិ ក៏ដូចជាមិត្តក្នុងបណ្ដាញសង្គមដែលតែងតែកម្ម៉ង់ទិញនៅតាមផេកហ្វេសប៊ុកជាដើម។

ចំណែចំណុចពិសេសរបស់ជ្រក់ជើងមាន់ដែលអតិថិជនតែងតែកោតសរសើរនិងគាំទ្រគឺ រសជាតិ ជូរ និងហឹរ ដឹតល្អ។ លើសពីនេះ ទោះជ្រក់ជើងមាន់ធ្វើថ្មីៗក៏ដោយ ក៏វានៅតែមានរសជាតិល្មមអាចញ៉ាំបានភ្លាមៗតែម្ដង ដោយមិនបាច់ទុកយូរនោះឡើយ ហើយក៏មានថែមបន្លែសម្រាប់ផ្ទាប់ ដូចជាការរ៉ុត និងខ្ញីផងដែរ។
ពាក់ព័ន្ធនឹងវិធីធ្វើវិញ ដំបូងកាត់ជើងមាន់ជាដុំតូចៗ លាងសម្អាតដោយច្របាច់អំបិលឱ្យស្អាត រួចដាក់ស្រុះក្នុងទឹកក្ដៅដែលមានដាក់គល់ស្លឹកគ្រៃ រំដេង ខ្ញី ស្លឹកក្រូចសើច និងខ្ទឹមស ដើម្បីកាត់ក្លិនឆ្អាប។ លុះជើងមាន់ឆ្អិនហើយ ស្រង់វាចេញដាក់ត្រាំក្នុងទឹកកដើម្បីធ្វើឱ្យជើងមាន់រឹង និងស្រួយល្អ។ បន្ទាប់មក បុកទឹកត្រីដើម្បីលាយដោយប្រើគ្រឿងផ្សំដូចជាម្ទេស ខ្ទឹមស អំបិល ប៊ីចេង ក្រូចឆ្មារ ទឹកត្រីដើមតាមបរិមាណជើងមាន់ រួចហើយ ទើបលាយច្របល់ជាមួយជើងមាន់ ទុកប្រមាណ ៣០ នាទី ហើយដាក់ចូលក្នុងទូរទឹកកកឱ្យត្រជាក់ជាការស្រេច។
សម្រាប់ការចាប់ផ្ដើម កញ្ញា ស៊ីវយីង បានបញ្ជាក់ដែរថា ពុំបានប្រើដើមទុនអ្វីច្រើនទេ ពោលគឺមានដើមទុនតិចតួច ដោយសារនៅខេត្ត មានគ្រឿងផ្សំមានខ្លួនឯងដូចជាស្លឹកគ្រៃ ម្ទេស ស្លឹកក្រូចសើចជាដើម ហើយអ្វីដែលត្រូវចំណាយគឺជើងមាន់ និងគ្រឿងទេសប៉ុណ្ណោះ។
ចំពោះផលលំបាកវិញ ភាគច្រើនទាក់ទងនឹងពេលវេលា ដោយសារ កញ្ញា ត្រូវជាប់រៀនផង និងធ្វើការផង ហើយត្រូវដឹកឱ្យភ្ញៀវភ្លាមៗទៀត នៅពេលរងចាំអ្នកដឹកជញ្ជូនអាចយូរ ព្រោះភ្ញៀវខ្លះរងចាំពុំបាន ដែលតម្រូវឱ្យកញ្ញាចេញដឹកជូនភ្ញៀវខ្លួនឯងតែម្ដង។ ជាចុងក្រោយ កញ្ញាក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រជ្រក់ជើងមាន់របស់កញ្ញា ហើយកញ្ញាក៏មានគម្រោងចង់ពង្រីកអាជីវកម្មឱ្យកាន់តែធំ និងបំពេញតម្រូវការអតិថិជនឱ្យបានកាន់តែច្រើនផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៥២.៧ ភាគរយ បើធៀបនឹងរយៈពេល...

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all
























